Thursday, June 26, 2025
Homeព័ត៌មានអន្តរជាតិអាមេរិកលក់យន្តហោះចម្បាំង F-35 ចំនួន២៥ គ្រឿង ឲ្យកូរ៉េខាងត្បូង

អាមេរិកលក់យន្តហោះចម្បាំង F-35 ចំនួន២៥ គ្រឿង ឲ្យកូរ៉េខាងត្បូង

ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តជាផ្លូវការលក់យន្តហោះចម្បាំង F-35 ចំនួន ២៥ គ្រឿងបន្ថែម ទៀតទៅឲ្យប្រទេសកូរ៉េខាងត្បូង ជាមួយនឹងតម្លៃប៉ាន់ស្មានចំនួន ៥, ០៦ ពាន់លានដុល្លារ។កិច្ចព្រមព្រៀងដែលបានប្រកាសគ្របដណ្តប់លើម៉ូដែល F-35A ចំនួន ២៥គ្រឿង រួមជាមួយនឹងម៉ាស៊ីន Pratt & Whitney F135-PW-100 ចំនួន ២៦ គ្រឿង និងឧបករណ៍មួយចំនួនទៀត។

ការលក់នេះបានកើតឡើងចំពេលដែលកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងម្តងហើយម្តងទៀតរំលោភលើការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិក្នុងដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុននៅរុស្ស៊ី។នៅក្នុងសេចក្តីថ្លែងការណ៍មួយបង្ហោះនៅលើគេហទំព័ររបស់ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ (DSCA) រដ្ឋបាលលោកចូបៃដិនបាននិយាយថា កិច្ចព្រមព្រៀងនេះ នឹងធ្វើអោយប្រសើរឡើង នូវសមត្ថភាព របស់សាធារណរដ្ឋកូរ៉េក្នុងការទប់ទល់នឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគត ដើម្បីទប់ស្កាត់ការ ឈ្លានពាន នៅក្នុងតំបន់ និង ធានាឱ្យមានអន្តរប្រតិបត្តិការជាមួយកងកម្លាំងអាមេរិក។

កូរ៉េខាងត្បូងបានបញ្ជាទិញយន្តហោះចម្បាំង F-35A ធម្មតាចំនួន ៤០ គ្រឿងរួចហើយ មានន័យថា ការទិញថ្មីនឹង បង្កើនកងនាវាចម្បាំងជំនាន់ទី ៥របស់ខ្លួនជាង ៥០ភាគរយ។ យន្តហោះដំបូងគេត្រូវបានចែកចាយនៅឆ្នាំ ២០១៩។

RELATED ARTICLES