Thursday, June 26, 2025
Homeព័ត៌មានអន្តរជាតិជប៉ុន រុះរើគណៈរដ្ឋមន្ត្រីផ្លាស់ប្តូរតំណែងរដ្ឋមន្ត្រី ការពារជាតិនិងការបរទេស

ជប៉ុន រុះរើគណៈរដ្ឋមន្ត្រីផ្លាស់ប្តូរតំណែងរដ្ឋមន្ត្រី ការពារជាតិនិងការបរទេស

នាយករដ្ឋមន្ត្រីជប៉ុន លោកហ្វូមីអូ គីស៊ីដា បានផ្លាស់ប្តូរ តំណែងរដ្ឋមន្ត្រីការពារជាតិនិងរដ្ឋមន្ត្រីការបរទេស របស់លោក កាលពីថ្ងៃពុធទី១៣ខែកញ្ញាខណៈដែលលោកបង្កើនចំនួនស្ត្រីនៅក្នុងគណៈរដ្ឋមន្ត្រីនៅក្នុងការរុះ រើដ៏ធំមួយនេះ។

ការជំនួសតំណែងរដ្ឋមន្ត្រីសំខាន់ៗទាំងពីរនេះ ដែលបានកើតឡើងនៅពេលដែលកូរ៉េខាងជើងបានបាញ់មីស៊ីល ផ្លោងចំនួនពីរគ្រាប់នៅថ្ងៃពុធនេះនិងភាពតានតឹងជាមួយប្រទេសចិនដែលកំពុងកើនឡើងហើយវាក៏ជាការជំរុញដោយនយោបាយផ្ទៃក្នុងគណបក្សផងដែរ។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Hirokazu Matsuno បានប្រាប់អ្នកយកព័ត៌មានថា រដ្ឋមន្ត្រីការបរទេស Yoshimasa Hayashi ត្រូវបានស្នងតំណែងដោយអតីតរដ្ឋមន្ត្រីយុត្តិធម៌ Yoko Kamikawa អាយុ ៧០ ឆ្នាំ ជាស្ត្រីម្នាក់ក្នុងចំ ណោមស្ត្រីប្រាំនាក់នៅក្នុងគណៈរដ្ឋមន្ត្រីថ្មី។

លោកស្រីKamikawa អតីតជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅពេលដែលប្រទេសជប៉ុនបានកាត់តោសប្រហារជីវិត មេដឹកនាំ និងសមាជិករបស់ Aum Shinrikyo សម្រាប់តួនាទីរបស់ពួកគេនៅក្នុងការវាយប្រហារសារិន ១៩៩៥ ដ៏ សាហាវនៅលើរថភ្លើងក្រោមដីក្រុងតូក្យូកាលពីប្រាំឆ្នាំមុន។

រដ្ឋមន្ត្រីការពារជាតិ Yasukazu Hamada ត្រូវបានស្នងតំណែងដោយ Minoru Kihara អាយុ ៥៤ ឆ្នាំ ដែលពីមុនធ្លាប់ ធ្វើជាលេខាធិការសភាការពារជាតិ។

ដោយឡែកលោកShunichi Suzuki រក្សាតំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុនៅក្នុងសេដ្ឋកិច្ចធំទីបីរបស់ពិភពលោក។រដ្ឋមន្ត្រីក្រសួងកសិកម្ម Tetsuro Nomura ដែលថ្មីៗនេះត្រូវបានចោទប្រកាន់ថាបានហៅទឹកដែល ត្រូវបាន បញ្ចេញចេញពីរោងចក្រFukushima ដែលរងការវាយប្រហារថា ទឹកកខ្វក់ត្រូវបានជំនួសដោយ លោកIchiro Miyashita អាយុ ៦៥ ឆ្នាំ៕

RELATED ARTICLES