Thursday, June 26, 2025
Homeព័ត៌មានអន្តរជាតិលោក គីម ជុងអ៊ុន យកគ្រាប់កាំភ្លើងប្តូរជាមួយបច្ចេក វិទ្យាផ្កាយរណបចារកម្មពី ពូទីន

លោក គីម ជុងអ៊ុន យកគ្រាប់កាំភ្លើងប្តូរជាមួយបច្ចេក វិទ្យាផ្កាយរណបចារកម្មពី ពូទីន

 មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធថា ប្រទេសរបស់លោកផ្តល់នូវ ការគាំទ្រពេញលេញ និងគ្មានលក្ខខណ្ឌ សម្រាប់ ការប្រយុទ្ធដ៏ពិសិដ្ឋរបស់ រុស្ស៊ី ដើម្បីការពារផលប្រយោជន៍សន្តិសុខរបស់ខ្លួន ដោយយោងសំដៅទៅលើសង្រ្គាមនៅអ៊ុយក្រែន ហើយបាន និយាយថាទីក្រុងព្យុងយ៉ាងនឹងតែងតែឈរជាមួយទីក្រុងម៉ូស្គូនៅលើមុខប្រឆាំងចក្រពត្តិនិយម។លោកគីមជុង អ៊ុនក៏បានហៅទំនាក់ទំនងរបស់កូរ៉េខាងជើងជាមួយរុស្ស៊ីថាជា អាទិភាពទីមួយ។

មេដឹកនាំទាំងពីរបានចាប់ផ្តើមកិច្ចប្រជុំរបស់ពួកគេនៅឯ Vostochny cosmodrome ជាកន្លែងបាញ់បង្ហោះគ្រាប់ រ៉ុក្កែតអវកាស Soyuz-2 ដែលក្នុងនោះលោក គីម ជុងអ៊ុន  បានសួរមន្ត្រីអវកាសរុស្ស៊ី ជាមួយនឹងសំណួរអំពីគ្រាប់ រ៉ុក្កែត។

កិច្ចប្រជុំនេះបានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងពីរគ្រាប់ឆ្ពោះទៅសមុទ្រ ដោយ ពង្រីកការបង្កហេតុយ៉ាងខ្លាំងនៅក្នុងការសាកល្បងអាវុធរបស់កូរ៉េខាងជើងចាប់តាំងពីដើមឆ្នាំ 2022 ខណៈដែល លោកគីមបានប្រើការរំខានដែលបណ្តាលមកពីសង្គ្រាមរបស់លោកពូទីនលើអ៊ុយក្រែនដើម្បីពន្លឿនការអភិវឌ្ឍន៍អាវុធរបស់គាត់។

ការសម្រេចចិត្តជួបនៅឯ Vostochny Cosmodrome ដែលជាកន្លែងបាញ់បង្ហោះផ្កាយរណបក្នុងស្រុកដ៏សំខាន់ បំផុតរបស់រុស្ស៊ី បង្ហាញថា លោក មេដឹកនាំផ្តាច់ការរូបនេះ កំពុងស្វែងរកជំនួយបច្ចេកទេសរបស់រុស្ស៊ីសម្រាប់ កិច្ចខិតខំប្រឹងប្រែងរបស់គាត់ក្នុងការអភិវឌ្ឍផ្កាយរណបឈ្លបយកការណ៍យោធា ដែលគាត់បានពិពណ៌នាថា មានសារៈសំខាន់ក្នុងការបង្កើនការគំរាមកំហែងនៃមីស៊ីលដែលមានសមត្ថភាពនុយក្លេអ៊ែររបស់គាត់។ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះប្រទេសកូរ៉េខាងជើងបានបរាជ័យម្តងហើយម្តងទៀតក្នុងការដាក់ផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួនទៅក្នុងគន្លងតារាវិថី។

យោងតាមក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានឲ្យដឹងថារូបថតផ្លូវការបានបង្ហាញថា លោក គីម ត្រូវបានអម ដំណើរដោយលោក Pak Thae Song ប្រធានគណៈកម្មាធិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអវកាស របស់កូរ៉េខាង ជើង និងឧត្តមនាវីឯក Kim Myong Sik ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងជើង ដើម្បីទទួលបានផ្កាយរណបចារកម្ម និងនាវាមុជទឹកមីស៊ីលផ្លោងដែលមានសមត្ថភាពនុយក្លេអ៊ែរ។

នៅពេលសួរថាតើរុស្ស៊ីនឹងជួយកូរ៉េខាងជើងបង្កើតផ្កាយរណបដែរឬទេលោកពូទីនត្រូវបានដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីបានបញ្ជាក់ថានោះហើយជាមូលហេតុដែលយើងមកទីនេះ។ មេដឹកនាំកូរ៉េខាងជើង បង្ហាញ ចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបច្ចេកវិទ្យារ៉ុក្កែត។ កូរ៉េខាងជើងកំពុងព្យាយាមអភិវឌ្ឍលំហផងដែរ នៅពេលសួរអំពីកិច្ចសហប្រតិបត្តិការយោធា លោកពូទីនបាននិយាយថាយើងនឹង និយាយអំពីបញ្ហាទាំងអស់ ដោយមិនប្រញាប់ប្រញាល់។

សម្រាប់លោក ពូទីន ជំនួបជាមួយលោក គីម គឺជាឱកាសមួយដើម្បីបំពេញឃ្លាំងគ្រាប់រំសេវដែជិតអស់នៅ ក្នុងង្រ្គាមរយៈពេល ១៨ ខែនៅអ៊ុយក្រែន។ អ្នកវិភាគបាននិយាយថាកូរ៉េខាងជើងអាចមាន គ្រាប់កាំភ្លើងធំរាប់ សិបលានគ្រាប់ និងគ្រាប់រ៉ុក្កែតដែលមានវ័យចំណាស់ ដោយផ្អែកលើការរចនារបស់អតីតសហភាពសូវៀត ដែលអាចផ្តល់ការជំរុញដ៏ធំដល់កងទ័ពរុស្ស៊ីនៅអ៊ុយក្រែន៕

RELATED ARTICLES