Friday, June 27, 2025
Homeព័ត៌មានអន្តរជាតិវៀតណាម ចុះកិច្ចព្រមព្រៀងជាមួយអាមេរិក​ ទិញយន្ត​ហោះ​​ប៊ូអ៊ីងចំនួន ៥០ គ្រឿង

វៀតណាម ចុះកិច្ចព្រមព្រៀងជាមួយអាមេរិក​ ទិញយន្ត​ហោះ​​ប៊ូអ៊ីងចំនួន ៥០ គ្រឿង

សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទទី ទី១១ខែកញ្ញាថាក្រុមហ៊ុនអាកាសចរណ៍​វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ៧,៨ ពាន់លានដុល្លារជាមួយក្រុមហ៊ុនផលិតយន្តហោះ Boeing អាមេរិក ។

សេតវិមានបាននិយាយថាបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងហាណូយ ប្រធានាធិបតីអាមេរិកលោក ចូបៃដិន និងនាយក​រដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានស្វាគមន៍កិច្ចព្រមព្រៀងដ៏សំខាន់មួយរវាងក្រុមហ៊ុន Boeingនិង​ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសវៀតណាម។

សេចក្តីថ្លែងការណ៍បានបន្ថែមថា កិច្ចព្រមព្រៀងនេះ នឹងគាំទ្រការងារជាង៣០០០០ នៅសហរដ្ឋអាមេរិក។លោកបៃដិនបាននិយាយក្នុងអំឡុងពេលប្រជុំតុមូលជាមួយនាយកប្រតិបត្តិជាន់ខ្ពស់មកពីក្រុមហ៊ុនកំពូលរបស់អាមេរិក និងវៀតណាមរួមទាំងពីក្រុមហ៊ុនអាកាសចរណ៍ទាំងពីរផងដែរ​ថាក្រុមហ៊ុនអាកាសចរណ៍​វៀតណាមនឹង​ទិញយន្តហោះចំនួន ៥០ គ្រឿងក្នុងចំណោមយន្តហោះ ៧៣៧ គ្រឿង។

ក្រុមហ៊ុន Vietnam Airlines បច្ចុប្បន្នមានយន្តហោះចំនួន ១០០ គ្រឿង ដោយមានយន្តហោះ Boeing 787 Dreamliners ចំនួន ១៥គ្រឿង។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា យន្តហោះ Boeingនឹងជំនួសយន្តហោះដែលមាន​អាយុកាលជាង​មួយទសវត្សរ៍។

វិស័យអាកាសចរណ៍របស់ប្រទេសកុម្មុយនិស្តបានរីកដុះដាលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារ​ក្រុមវណ្ណៈកណ្តាលដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ជាមួយនឹងការកើនឡើងនៃចំណង់អាហារ និងថវិកា​សម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស ៕

RELATED ARTICLES