Thursday, June 26, 2025
Homeព័ត៌មានអន្តរជាតិបក្សប្រឆាំងវាយប្រហារ គោលនយោបាយរដ្ឋាភិបាល លោកស្រេតថា  ថាគ្មានគោលដៅច្បាស់លាស់

បក្សប្រឆាំងវាយប្រហារ គោលនយោបាយរដ្ឋាភិបាល លោកស្រេតថា  ថាគ្មានគោលដៅច្បាស់លាស់

លោកស្រី Sirikanya Tansakul អនុប្រធានគណបក្ស ឆ្ពោះទៅមុខបានរិះគន់ខ្លាំងៗចំពោះសេចក្តីថ្លែងការណ៍ គោលនយោបាយរបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃទៅកាន់សភាថាមានភាពមិនច្បាស់លាស់ ខ្វះគោលដៅ សូចនាករនិងពេលវេលា។នេះបើយោងតាមការចេញផ្សាយរបស់កាសែតថៃបាងកកប៉ុស្តិ៍កាលពីល្ងាចថ្ងៃចន្ទ ទី ១១ ខែសីហា ឆ្នាំ ២០២៣។សមាជិកសភាទាំងអស់នឹងទទួលបានរយៈពេលសរុប ៣០ ម៉ោងដើម្បីពិភាក្សាអំពីគោលនយោបាយថ្មីរបស់ គណៈរដ្ឋមន្ត្រីនៅថ្ងៃច័ន្ទ និងថ្ងៃអង្គារ។ ក្នុងចំណោមពេលវេលាសរុប គណបក្សប្រឆាំងនឹងទទួលបាន ១៤ ម៉ោង បន្តមកគណៈរដ្ឋមន្ត្រី គណបក្សខាងរដ្ឋាភិបាល និងសមាជិកព្រឹទ្ធសភា ដែលម្នាក់ៗទទួលបាន ៥ ម៉ោងស្មើៗ គ្នា។

កាលពីម៉ោងប្រហែល ៩ និង ៤០ នាទីព្រឹក លោកនាយករដ្ឋមន្ត្រី ស្រេតថា ថាវីស៊ីន បានបង្ហាញគោលនយោ បាយរបស់រដ្ឋាភិបាលដល់សភា ហើយច្បាប់ចម្លងនៃសេចក្តីថ្លែងការណ៍ត្រូវបានចែកជូនសមាជិកសភា។នាយករដ្ឋមន្ត្រីបានរំលឹកឡើងវិញពីតម្រូវការសម្រាប់សេដ្ឋកិច្ចថៃដើម្បីពង្រឹងបន្ទាប់ពីការធ្លាក់ចុះក្រោមឥទ្ធិពលនៃជំងឺរាតត្បាត និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក។

បន្ទាប់ពីការថ្លែងរបស់នាយករដ្ឋមន្ត្រីចប់ លោកស្រី Sirikanya បានឆ្លើយតបថាសេចក្តីថ្លែងការណ៍គោលនយោ បាយល្អត្រូវតែរៀបរាប់លម្អិតអំពីទិសដៅនិងវិធីសាស្រ្តឆ្ពោះទៅរកគោលដៅ ព្រមទាំងពេលវេលាដែលគោល ដៅទាំងនេះអាចសម្រេចបាន។

លោកស្រីបន្តថាសេចក្តីថ្លែងការណ៍គោលនយោបាយនេះមិនខុសពីឯកសារដែលបានចេញផ្សាយមុននេះទេ។ វាមិនលម្អិតទេ។ មានតែពាក្យទូលំទូលាយ ប៉ុន្តែគ្មានសូចនាករ… ប្រសិនបើវាជាសញ្ញា GPS ប្រទេសនឹងបាត់បង់ ។

លោកស្រីខកចិត្តនឹងសេចក្តីថ្លែងការណ៍គោលនយោបាយ។ គណបក្សភឿថៃធ្វើបានល្អប្រសើរជាមួយនឹង សេចក្តីថ្លែងការណ៍គោលនយោបាយរបស់អតីតនាយករដ្ឋមន្ត្រីលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា។

លោកស្រី Sirikanya បានបន្ថែមថា សេចក្តីថ្លែងការណ៍គោលនយោបាយរបស់រដ្ឋាភិបាល លោកស្រីយីងឡាក់ មានគោលដៅច្បាស់លាស់ ពីពេលវេលាមួយទៅបួនឆ្នាំនិងគោលនយោបាយដែលបាន ប្រកាសក្នុងអំឡុងពេល យុទ្ធនាការបោះឆ្នោត។សេចក្តីថ្លែងការណ៍គោលនយោបាយល្អគួរតែជាដំបូងមានគោលដៅច្បាស់លាស់សូច នាករការអនុវត្តជាក់ស្តែង និងពេលវេលាច្បាស់លាស់។វាមិនគួរនិយាយថាប្រទេសថៃគួរជាអ្វីដោយគ្មានសូចនាករណាមួយដើម្បីបង្ហាញប្រសិនបើប្រទេសថៃសម្រេចបាននូវគោលដៅ… វាមិនគួរគ្រាន់តែជាបញ្ជីប្រាថ្នានោះទេ។

លោកស្រីក៏បានព្រមានរដ្ឋាភិបាលចាំបាច់ត្រូវធានាថា ខ្លួនមានប្រាក់គ្រប់គ្រាន់ដើម្បីគាំទ្រការប្រគល់ប្រាក់ ឌីជីថលចំនួន៥៦០ពាន់លានបាតរបស់ខ្លួន។ប្រសិនបើគ្មានលុយពិតប្រាកដដើម្បីគាំទ្រគោលនយោបាយនោះ វាអាចបណ្តាលឱ្យមានអតិផរណានៅក្នុងពិភពនៃប្រាក់ឌីជីថល និងអង្រួនទំនុកចិត្តរបស់ម្ចាស់ហាង។

លោកស្រីបានបញ្ជាក់ថា បើគ្មានការដោះស្រាយឫសគល់ រួមទាំងក្រុមមូលធននិយមដែលមាន អំណាចផ្តាច់មុខ នោះ បញ្ហាសេដ្ឋកិច្ចថៃមិនអាចដោះស្រាយដោយនិរន្តរភាពបានទហើយលោក ស្រីរំពឹងថារដ្ឋាភិបាលនឹងផ្តល់ ព័ត៌មានលម្អិតអំពីគោលនយោបាយរបស់ខ្លួននៅក្នុងរបាយការណ៍ថវិកាជាតិរបស់ខ្លួន។

ទន្ទឹមនឹងនេះ មេដឹកនាំគណបក្សប្រជាធិបតេយ្យ លោក Jurin Laksanawisit បានយល់ស្របជាមួយសមាជិក សភារបស់បក្សឆ្ពោះទៅមុខ ដោយនិយាយថា គោលនយោបាយបែបនេះគឺដូចជា សុន្ទរកថាផ្កា(សុន្ទរកថាពោរ ពេញដោយពាក្យគួរឲ្យស្រឡាញ់ ប៉ុន្តែប្រហែលជាខ្វះខ្លឹមសារនិងការអនុវត្តន៍)ដោយខ្វះផែន ការសកម្មភាពជាក់ ស្តែង។

លោកJurinក៏បានចង្អុលបង្ហាញថាគោលនយោបាយមួយចំនួនដែល គណបក្សភឿថៃបានសន្យាមុនការបោះ ឆ្នោតមិនត្រូវបានប្រកាសនៅថ្ងៃនេះទេ ដូចជាប្រាក់ខែអប្បបរមា 25000 បាតសម្រាប់និស្សិតបញ្ចប់ថ្នាក់បរិញ្ញា បត្រ និងថ្លៃ២០បាតសម្រាប់សំបុត្ររថភ្លើងអាកាស ៕

RELATED ARTICLES