Thursday, June 26, 2025
Homeព័ត៌មានអន្តរជាតិ កូរ៉េខាងជើង ដាក់ឲ្យប្រើប្រាស់នាវាមុជទឹកវាយ​ប្រហារ​នុយក្លេអ៊ែរយុទ្ធសាស្ត្រ

 កូរ៉េខាងជើង ដាក់ឲ្យប្រើប្រាស់នាវាមុជទឹកវាយ​ប្រហារ​នុយក្លេអ៊ែរយុទ្ធសាស្ត្រ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ(KCNA)បាននិយាយនៅថ្ងៃសុក្រទី៨ខែកញ្ញាឆ្នាំ២០២៣ថាប្រទេសកូរ៉េខាងជើង​បានសម្ពោធ​ដាក់អោយប្រើប្រាស់នាវាមុជទឹកយុទ្ធសាស្ត្រវាយប្រហារនុយក្លេអ៊ែរ និងត្រូវប្រគល់វាទៅឱ្យកងនាវា​ដែលល្បាត​ដែនទឹករវាងឧបទ្វីបកូរ៉េនិងជប៉ុន។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័។

ពិធីសម្ពោធនេះធ្វើឡើងនៅពេលដែលកូរ៉េខាងជើង គ្រោងនឹងប្រារព្ធខួបលើកទី៧៥ នៃថ្ងៃបង្កើតប្រទេស​របស់​ខ្លួន​នៅថ្ងៃសៅរ៍ ហើយបន្ទាប់ពីមានសេចក្តីរាយការណ៍ថា លោក គីម គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី​ក្នុងខែនេះ ដើម្បីជួបជាមួយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដពិភាក្សាអំពីការផ្គត់ផ្គង់អាវុធដល់ទីក្រុងម៉ូស្គូ។

KCNA បានរាយកាណ៍ថាការដាក់អោយប្រើប្រាស់នាវាមុជទឹកស៊េរីថ្មីនេះគឺជាការចាប់​ផ្តើមសករាជថ្មីសម្រាប់​ការពង្រឹងកម្លាំងទ័ពជើងទឹករបស់កូរ៉េខាងជើង។លោក Kim បាននិយាយថា នាវាមុជទឹកលេខ 841 ដែលមាន​ឈ្មោះថា Kim Kun Ok ដែលជាវីរបុរសប្រវត្តិសាស្ត្ររបស់កូរ៉េខាងជើង នឹងបំពេញបេសកកម្មប្រយុទ្ធរបស់ខ្លួនជា មធ្យោបាយវាយលុកក្រោមទឹករបស់កងកម្លាំងទ័ពជើងទឹក កូរ៉េខាងជើង។

លោកគីមជុងអ៊ុនបាននិយាយថា កូរ៉េខាងជើងគ្រោងនឹងប្រែក្លាយនាវាមុជទឹកដែលមានស្រាប់របស់ខ្លួន​ទៅជា​នាវា​មុជទឹកវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ហើយនឹងពន្លឿនការជំរុញរបស់ខ្លួនដើម្បីបង្កើតនាវាមុជ​ទឹកដើរ​ដោយថាមពលនុយក្លេអ៊ែរ ៕

RELATED ARTICLES