ក្នុងអំឡុងពេលពេលជួបជាមួយមេដឹកនាំជប៉ុន កូរ៉េខាងត្បូង និងអាស៊ាននៅក្នុងប្រទេសឥណ្ឌូនេស៊ី នាយករដ្ឋ មន្ត្រីចិនលោក Li Qiang បាននិយាយកាលពីថ្ងៃពុធថាមហាអំណាចត្រូវតែប្រឆាំងនឹងការប្រឈមមុខដាក់គ្នា និង សង្រ្គាមត្រជាក់ថ្មី។

នៅពេលចាប់ផ្តើមនៃកិច្ចប្រជុំអាស៊ានបូកបីនៅរដ្ឋធានីហ្សាកាតាលោកLi Qiangបាននិយាយថា ការខ្វែងគំនិតគ្នា និងជម្លោះអាចកើតឡើងរវាងប្រទេសដោយសារតែការយល់ខុស ការបង្វែរផលប្រយោជន៍ឬការជ្រៀតជ្រែកពី ខាងក្រៅ។
លោកបានសង្កត់ធ្ងន់ថា ដើម្បីរក្សាភាពខ្វែងគំនិតគ្នាឱ្យស្ថិតក្រោមការគ្រប់គ្រង អ្វីដែលចាំបាច់នៅពេលនេះ គឺការប្រឆាំងការរើសអើង ប្រឆាំងនឹងការប្រឈមមុខដាក់គ្នាក្នុងប្លុក និងប្រឆាំងនឹងសង្រ្គាមត្រជាក់ថ្មីមួយ។ការកត់សម្គាល់របស់លោកបានធ្វើឡើងនៅពេលដែលមេដឹកនាំ និងមន្ត្រីកំពូលរួមទាំងអនុប្រធានាធិបតី សហរដ្ឋអាមេរិក KamalaHarris បានប្រមូលផ្តុំគ្នាដើម្បីពិភាក្សាអំពីបញ្ហាជាច្រើនដែលបានគ្របដណ្តប់លើ កិច្ចប្រជុំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងសប្តាហ៍នេះ។
ពួកគេរួមបញ្ចូលផែនទីដែលទីក្រុងប៉េកាំងបានចេញផ្សាយនាពេលថ្មីៗនេះដែលធ្វើការទាមទារភាគច្រើននៃសមុទ្រចិនខាងត្បូងដែលជាជម្លោះរវាងចិននិងជប៉ុនជុំវិញការសម្រេចចិត្តរបស់ទីក្រុងតូក្យូក្នុងការបញ្ចេញទឹកសំណល់ដែលត្រូវបានព្យាបាលចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima និងការបាញ់មីស៊ីលផ្លោង របស់កូរ៉េ ខាងជើង។
នាយករដ្ឋមន្ត្រីចិនគ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ាដែលមាន១៨ប្រទេសនៅថ្ងៃព្រហស្បតិ៍ដែលលោក Harris និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នឹងចូលរួមផងដែរ៕