មេដឹកនាំរបស់បណ្តាប្រទេសអាស៊ីអាគ្នេយ៍(អាស៊ាន)បាន ថ្កោលទោសយ៉ាងខ្លាំងចំពោះការបន្តអំពើហិង្សាដូចភ្លៀងរលឹមក្នុងប្រទេសមីយ៉ានម៉ាហើយបានស្តីបន្ទោសដោយផ្ទាល់ទៅលើមេទ័ពកំពូលៗចំពោះការបង្ហូរឈាមដែលបានដណ្តើមអំណាចក្នុងរដ្ឋប្រហារក្នុងខែកុម្ភៈ ឆ្នាំ ២០២១។

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានសមាជិក១០ប្រទេសកំពុងជួបប្រជុំគ្នានៅទីក្រុងហ្សាកាតាបន្ទាប់ពីរបបយោធាបរាជ័យក្នុងការអនុវត្តនូវអ្វីដែលហៅថាការឯកភាពប្រាំចំណុចដើម្បីបញ្ចប់វិបត្តិ ដែលពួកគេបានយល់ព្រមជាមួយអាស៊ានពីរបីខែបន្ទាប់ពីការដណ្តើមអំណាចរបស់ពួកគេ។
មេដឹកនាំអាស៊ានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងទាំងអស់គ្នាជំរុញឱ្យកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ជាពិសេស និងភាគីពាក់ព័ន្ធទាំងអស់ក្នុងប្រទេសនេះ កាត់បន្ថយអំពើហិង្សានិងបញ្ឈប់ការវាយប្រហារជាគោលដៅលើជនស៊ីវិល ផ្ទះសម្បែង និងកន្លែងសាធារណៈ ដូចជាសាលារៀន មន្ទីរពេទ្យ ទីផ្សារ។ យើងថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើហិង្សាដែលបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធនៅក្នុងកាសែតមីយ៉ាន់ម៉ា Global New Light of Myanmar ដែលគ្រប់គ្រងដោយរដ្ឋ ក្រសួងការបរទេសបានច្រានចោលសេចក្តីថ្លែងការណ៍របស់អាស៊ានដោយលើកឡើងថា ការថ្កោលទោស មិនមែនជាកម្មវត្ថុ ហើយការសម្រេចចិត្តមានភាពលំអៀង និងម្ខាង។
ដោយកត់សម្គាល់មេដឹកនាំរបស់ខ្លួនមិននៅក្នុងទីក្រុងហ្សាកាតាសេចក្តីថ្លែងការណ៍បានបន្តថាខណៈដែលប្រទេសមីយ៉ាន់ម៉ាត្រូវបានពិគ្រោះយោបល់លើសេចក្តីព្រាង ទិដ្ឋភាព និងសំឡេងរបស់ខ្លួនមិនត្រូវបានគេយកមកពិចារណានោះទេ។

ជាមួយគ្នានេះដែររបបយោធាមីយ៉ាន់ម៉ាបានបដិសេធការសម្រេចចិត្តរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការដកតំណែងប្រធាននៅឆ្នាំ ២០២៦៕