នាយករដ្ឋមន្រ្តីថៃថ្មី ស្រេតថា ថាវីស៊ីន បានដឹកនាំសមាជិកគណៈរដ្ឋមន្ត្រីរបស់គាត់ ស្បថចូលកាន់តំណែងនៅ រសៀលថ្ងៃអង្គារនេះ នៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ ក្នុងព្រះបរមរាជវាំង Dusit ។នេះបើយោងតាមការចេញ ផ្សាយរបស់កាសែតថៃបាងកកប៉ុស្តិ៍។

បន្ទាប់ពីពិធីសច្ចាប្រណិធាន លោក ស្រេត ថា ដែលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុផងនោះ បានថតរូប ជាក្រុមគណៈរដ្ឋមន្ត្រីថ្មីរបស់លោក នៅវិមានរដ្ឋាភិបាល វេលាម៉ោង ២ និង១៦នាទីរសៀល។ក្នុងសន្និសីទសារព័ត៌មាន លោក ស្រេត ថា អាយុ៦១ឆ្នាំ បានថ្លែងថា រដ្ឋមន្ត្រីរបស់លោកនឹងយកព្រះរាជឱវាទ របស់ព្រះមហាក្សត្រមកធ្វើជាគោលការណ៍ណែនាំក្នុងការបំពេញមុខងាររបស់ខ្លួន។ ពួកយើងនឹងមិនមាន រយៈ ពេលក្រេបទឹកឃ្មុំទេ។ ពួកគេនឹងចាប់ផ្តើមការងារភ្លាមៗ។
ខ្ញុំធានាថា រដ្ឋបាលគឺជារដ្ឋាភិបាលរបស់ប្រជាជន។ អ្នកដែលមកទីនេះ មកកន្លែងនេះតំណាងប្រជាជន ទាំងអស់ ។ …មានបញ្ហាជាច្រើន រង់ចាំការដោះស្រាយ។ យើងនឹងធ្វើការដោយមិននឿយហត់ជារៀងរាល់ថ្ងៃ និងរៀងរាល់ នាទី។ តម្រូវការប្រជាជននឹងក្លាយជាការងាររបស់យើង។ចាប់ពីថ្ងៃទី៨ខែកញ្ញា ខ្ញុំនឹងទៅខេត្ត Khon Kaen, Udon Thani និង Nong Khai ដើម្បីស្តាប់បញ្ហារបស់ប្រជាជន។
រដ្ឋាភិបាលថ្មីនឹងបញ្ជូនសេចក្តីថ្លែងការណ៍គោលនយោបាយរបស់ខ្លួនទៅកាន់សភានៅថ្ងៃចន្ទ ទី១១ ខែកញ្ញា។លោកនាយករដ្ឋមន្ត្រីបានថ្លែងថា រដ្ឋាភិបាលរបស់លោកនឹងធានាបាននូវភាពស្របច្បាប់ក្នុងការគ្រប់ គ្រងក្រោម របបប្រជាធិបតេយ្យដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ។ នីតិរដ្ឋនឹងត្រូវបានស្ដារឡើងវិញប្រកប ដោយប្រសិទ្ធ ភាព និងតម្លាភាព ក្រោមគោលការណ៍នៃការចូលរួមរបស់ប្រជាពលរដ្ឋ។រដ្ឋាភិបាលនឹងបង្កើតឱកាសស្មើគ្នា សម្រាប់ប្រជាជនដើម្បីប្រែក្លាយប្រទេសថៃទៅជាប្រទេសមួយដែលមានស្ថិរភាព វិបុលភាព និងនិរន្តរភាព នាពេលអនាគត៕