Friday, June 27, 2025
Homeព័ត៌មានអន្តរជាតិព្រៃផ្សៃម្លេះ!លោកស្រីអ៊ុងសាន ស៊ូជី ឈឺក្នុងគុក យោធាអត់អោយពេទ្យជំនាញ មើល

ព្រៃផ្សៃម្លេះ!លោកស្រីអ៊ុងសាន ស៊ូជី ឈឺក្នុងគុក យោធាអត់អោយពេទ្យជំនាញ មើល

ប្រភពដែលដឹងអំពីបញ្ហានេះនិងរដ្ឋាភិបាលស្រមោលដែលស្មោះត្រង់នឹងលោកស្រីបាននិយាយកាលពីថ្ងៃអង្គារទី៥ខែកញ្ញាថាអតីតមេដឹកនាំដែលត្រូវបានឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជីកំពុងមានជម្ងឺនៅក្នុងគុកតែរបបយោ ធាបានបដិសេធសំណើសុំជំនួយគ្រូពេទ្យខាងក្រៅមកព្យាបាល។

ម្ចាស់ជ័យលាភីណូបែលវ័យ ៧៨ ឆ្នាំរូបនេះត្រូវបានព្យាបាលដោយវេជ្ជបណ្ឌិតនាយកដ្ឋានពន្ធនាគារ។ ប្រភព ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថាលោកស្រីហើមអញ្ចាញធ្មេញ ហើយមិនអាចញ៉ាំអាហារបានស្រួលទេ ហើយមានអារម្មណ៍មិនល្អ  រួមនឹងក្អួតផងដែរ។

អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ាមិនបានលើកទូរស័ព្ទរបស់អ្នកយកព័ត៌មានរ៉យទ័រដែលព្យាយាមសុំការបំភ្លឺនោះទេ ។

លោកស្រី អ៊ុងសាន ស៊ូជី កំពុងប្រឈមមុខនឹងការឃុំខ្លួនរយៈពេល ២៧ ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ចំនួន ១៩។លោកស្រីបដិសេធរាល់ការចោទប្រកាន់ដែលនាងត្រូវបានកាត់ទោស រាប់ចាប់ពីការញុះញង់ និង ការក្លែងបន្លំការបោះឆ្នោត រហូតដល់អំពើពុករលួយ ហើយបាននឹងកំពុងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងពួកគេ។កាលពី ខែកក្កដា នាងត្រូវបានគេផ្លាស់ទៅឃុំខ្លួនក្នុងផ្ទះពីពន្ធនាគារក្នុងរដ្ឋធានីណៃពិដោ៕

RELATED ARTICLES