អង្គការណាសាបាននិយាយនៅព្រឹកថ្ងៃចន្ទទី៤ ខែសីហា ឆ្នាំ ២០២៣ថាបន្ទាប់ពីចំណាយពេល ប្រហែលប្រាំ មួយខែ នៅលើស្ថានីយ៍អវកាសអន្តរជាតិ (ISS) អវកាសយានិកជនជាតិអាមេរិកពីរនាក់ រុស្សី និងអារ៉ាបអេមីរ៉ាត ម្នាក់បានវិលត្រឡប់មកផែនដីវិញដោយសុវត្ថិភាព។

យាន Crew-6នៅលើយានអវកាស Dragon Endeavor របស់ក្រុមហ៊ុន SpaceX បានចុះចតនៅឆ្នេរសមុទ្ររដ្ឋផ្លរីដា កាលពីវេលាម៉ោង ១២ និង ១៥ នាទីព្រឹកថ្ងៃចន្ទ ដោយចំណាយពេលប្រហែល 17 ម៉ោងបន្ទាប់ពីផ្តាច់ខ្លួនចេញពី ស្ថានីយ៍អវកាសអន្តរជាតិ ISS ។
នាវិកទាំង៤នាក់ដែលបានចេញពីផែនដីកាលពីខែមីនា រួមមានលោក Stephen Bowen និង Warren Hoburg ជនជាតិអាមេរិក លោក Andrey Fedyaevជនជាតិរុស្ស៊ី និង លោកSultan al-Niyadi ជនជាតិអារ៉ាប៊ីសាអ៊ូឌីត។អវកាសយានិកបាននិយាយថាវាពិតជាមិនគួរឱ្យជឿក្នុងការត្រលប់មកវិញ។ SpaceX បានចាប់ផ្តើមការជំនួស របស់ពួកគេកាលពីមួយសប្តាហ៍មុន។ការវិលត្រលប់មកផ្ទះរបស់ពួលគេត្រូវបានពន្យារពេលមួយថ្ងៃដោយសារ អាកាសធាតុមិនល្អ៕