Friday, June 27, 2025
Homeព័ត៌មានអន្តរជាតិវិបត្តិមីយ៉ាន់ម៉ា និងផែនទីរំលោភទឹកដីថ្មីរបស់ចិន​ក្លាយជារបៀបវារៈសំខាន់ក្នុងកិច្ចប្រជុំកំពូលអាស៊ានថ្ងៃនេះ

វិបត្តិមីយ៉ាន់ម៉ា និងផែនទីរំលោភទឹកដីថ្មីរបស់ចិន​ក្លាយជារបៀបវារៈសំខាន់ក្នុងកិច្ចប្រជុំកំពូលអាស៊ានថ្ងៃនេះ

សប្តាហ៍ទីមួយខែកញ្ញានេះគឺជាព្រឹត្តិការណ៍សំខាន់សម្រាប់មេដឹកនាំបណ្តាប្រទេសអាស៊ីអាគ្នេយ៍(អាស៊ាន)ដែលមមាញឹកនឹងការងាររបស់ពួកសម្រាប់កិច្ចប្រជុំកំពូលរយៈពេល៣ថ្ងៃ (អង្គារ-ព្រហស្បតិ៍ )នៅទីក្រុងហ្សា​ការតាប្រទេសឥណ្ឌូណេស៊ីដើម្បីដោះស្រាយបញ្ហាប្រឈមមុខធំៗចំនួនមួយចំនួនជាពិសេសវិបត្តិមីយ៉ាន់ម៉ានិងភាពតានតឹងដែលកើនឡើងនៅសមុទ្រចិនខាងត្បូងជុំវិញផែនទីស្តង់ដាថ្មីរបស់ចិន។

ប្រទេសឥណ្ឌូណេស៊ីគឺជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៤៣ នៅទី​ក្រុងហ្សាកាតាក្នុងសប្តាហ៍នេះក៏ដូចជាកិច្ចប្រជុំថ្នាក់តំបន់សំខាន់ៗមួយចំនួនទៀតដែលពាក់ព័ន្ធរួមទាំងកិច្ចប្រជុំកំពូលអាស៊ានបូកបីនិងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាជាដើម។

កិច្ចប្រជុំនេះក៏នឹងផ្តល់ឱកាសឱ្យមេដឹកនាំប្លុកអាស៊ានដើម្បីពិភាក្សាអំពីបញ្ហានយោបាយនិងសន្តិសុខជាមួយដៃគូសន្ទនាដូចជាសហរដ្ឋអាមេរិក និងចិនផងដែរ។

អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីស្រី Pahala Mansury បាននិយាយថាលទ្ធផលដ៏សំខាន់​មួយនៅក្នុងកិច្ចប្រជុំ​កំពូលរយៈពេល៣ថ្ងៃនេះគឺ Concord IV (កិច្ចព្រមព្រៀងសន្តិភាព)ដែលនឹងដឹកនាំចក្ខុវិស័យរយៈពេល​វែងរបស់​អាស៊ាន ឆ្ពោះទៅរកអនាគត។

 វាគឺអំពីចំណុចកណ្តាលនៃអាស៊ាន សារៈសំខាន់នៃអាស៊ាន បញ្ហាប្រឈមមួយចំនួននាពេលអនាគត និងរបៀប​ដែលយើងនឹងអាចដោះស្រាយហើយក៏ជាទស្សនវិស័យអាស៊ាននៅប៉ាស៊ីហ្វិកដែរ។ឥណ្ឌូណេស៊ី ក្នុងនាមជា​ប្រ​ធានអាស៊ាន បាននិងកំពុងធ្វើការទូតស្ងាត់ៗជាមួយមីយ៉ាន់ម៉ា។

ដោយសារតែប្រទេសឡាវត្រូវចូលកាន់តំណែងជាប្រធានក្រុមការទូតនៅឆ្នាំក្រោយ លោក Mansury សង្ឃឹមថា ការចូលរួមជាមួយភាគីផ្សេងៗ និងអ្នកពាក់ព័ន្ធនឹងនៅតែបន្ត។

លោកបានបន្ថែមថាឥណ្ឌូណេស៊ីចង់បន្តចូលរួមក្នុងដំណើរការនេះ ដើម្បីអនុញ្ញាតឱ្យអ្នកដឹកនាំនាពេលអនាគត ធ្វើជាប្រធានបន្តកិច្ចសន្ទនា និងការពិភាក្សានេះ ។ យើងសង្ឃឹមថា តាមរយៈកិច្ចពិភាក្សាជាបន្តបន្ទាប់នេះ យើង​នឹង​អាចឈានដល់ការសន្និដ្ឋានប្រកបដោយផ្លែផ្កា។

ក្រៅពីមីយាន់ម៉ាបញ្ហាផែនទីស្តង់ដាថ្មីរបស់ចិនដែលទាមទារអធិបតេយ្យភាពលើតំបន់ជម្លោះក្នុងសមុទ្រចិនខាងត្បូង ក៏បានបង្កឲ្យមានរលកនៃការតវ៉ានៅក្នុងតំបន់ផងដែរ។

លោក Mansury បាននិយាយថា ចាំបាច់ត្រូវពន្លឿនក្រមប្រតិបត្តិ (COC) នៅលើសមុទ្រចិនខាងត្បូងដែល​ត្រូវ​បាន​​រៀបចំឡើងដោយអាស៊ាន និងចិន។

លោកបានបន្ថែមថាយើងកំពុងព្យាយាមបន្តចូលរួមក្នុងការពិភាក្សាអំពីCOCហើយពិតជាអាចធានាថាយើងនឹងខិតទៅជិតការសន្និដ្ឋានមួយលើបញ្ហានេះជាជាងដើរចេញ។ វានឹងមានប្រយោជន៍សម្រាប់ភាគីទាំងអស់ ដើម្បីអាច​បន្តការសន្ទនានេះ ៕

RELATED ARTICLES