អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងជាប់ពន្ធនាគារបានដាក់ពាក្យស្នើ សុំការលើកលែង ទោសជាផ្លូវការពីព្រះមហាក្សត្រ។នេះបើយោងតាមឧបនាយករដ្ឋមន្ត្រីលោក Wissanu Krea-ngam បានថ្លែង ប្រាប់កាសែតថៃបាងកកប៉ូស្តិ័ចេញផ្សាយកាលពីថ្ងៃសុក្រទី ១ កញ្ញា ២០២៣ ។

ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានលោក Wissanu បាននិយាយថាលោកបានទទួលញត្តិលើកលែង ទោសពីព្រះមហាក្សត្ររបស់លោកថាក់ស៊ីនរួចហើយហើយថាវានឹងត្រូវបានដោះស្រាយតាមច្បាប់នីតិវិធី។
លោក Wissanu ដែលជាអ្នកជំនាញផ្នែកច្បាប់បានពន្យល់ថា លោកថាក់ស៊ីនបានដាក់ញត្តិ សុំការលើកលែង ទោសជាបុគ្គលពីព្រះមហាក្សត្រ មិនមែនការលើកលែងទោសសមូហភាព ដែលជាធម្មតាត្រូវបានផ្តល់ក្នុងឱ កាសប្រារព្ធពិធីបុណ្យ ពិសេស ឬសំខាន់ៗទាក់ទងនឹងរបបរាជានិយមនោះទេ។
លោក Wissanu បាននិយាយថា ការលើកលែងទោសពីព្រះមហាក្សត្រដោយលក្ខណៈបុគ្គលវានឹងត្រូវផ្តល់តាម ការសំរេចព្រះទ័យរបស់ព្រះអង្គផ្ទាល់។
យោងតាមនាយកដ្ឋានកែប្រែ (DoC) ការលើកលែងទោសរបស់ព្រះមហាក្សត្រមានពីរប្រភេទ ទីមួយគឺជាការ លើកលែងទោសសមូហភាពពីព្រះមហាក្សត្រ និងទី២ការលើកលែងទោសបុគ្គលពីព្រះមហាក្សត្រផ្ទាល់។ការលើកលែងទោសសមូហភាពត្រូវបានផ្តល់ឱ្យជាមួយនឹងការប្រកាសព្រះរាជក្រឹត្យ ហើយនីតិវិធីត្រូវបានផ្តួច ផ្តើមដោយអាជ្ញាធរពាក់ព័ន្ធ ដោយមិនចាំបាច់ឱ្យទណ្ឌិតដាក់ញត្តិអ្វីឡើយ។ចំណែកឯការលើកលែងទោសបុគ្គលពីព្រះមហាក្សត្រផ្ទាល់មានន័យថាវាជាព្រះរាជបញ្ជាជផ្លូវការរបស់ព្រះរាជា ឬមហាក្សត្រិយានីឲ្យបញ្ឈប់ការផ្តន្ទាទោសជនជាប់ចោទណាមួយពីបទឧក្រិដ្ឋ។
នៅពេលសួរថាតើនីតិវិធីនេះនឹងត្រូវចំណាយពេលយូរប៉ុណ្ណា លោក Wissanu មានប្រសាសន៍ថាលោកមិនប្រា កដថា តើនីតិវិធីនេះនឹងត្រូវបញ្ចប់មុនពេលរដ្ឋាភិបាលដែលផុតអាណត្តិចេញពីតំណែងឬយ៉ាងណានោះទេ។
លោកWissanuបានបន្ថែមថារដ្ឋាភិបាលថ្មីមិនទាន់ត្រូវបានបង្កើតឡើងជាផ្លូវការ និងស្បថចូលកាន់តំណែងនៅ ឡើយទេ។
តើអ្នកទោសប្រភេទណាមានសិទ្ធិស្នើសុំការលើកលែងទោសជាបុគ្គល?
អ្នកដែលមានសិទ្ធិស្នើសុំការលើកលែងទោសបុគ្គលគឺជាអ្នកទោសដែលត្រូវបានកាត់ទោស មនុស្សអ្នកពាក់ព័ន្ធ ដូចជាឪពុកម្តាយ កូនចៅ ប្តីប្រពន្ធ និងអ្នកតំណាងការទូត (ក្នុងករណីអ្នកទោសបរទេស)។យោងតាមDoCមេធាវី មិនត្រូវបានចាត់ទុកថាជាអ្នកពាក់ព័ន្ធនោះទេ។
ពួកគេអាចដាក់ញត្តិតាមរយៈបណ្តាញផ្លូវការ រួមមានអាជ្ញាធរពន្ធនាគារ ក្រសួងយុត្តិធម៌ ការិយាល័យលេខាធិការ ឯកជនរបស់ព្រះអង្គមហាក្សត្រ ក្រសួងការបរទេស និងស្ថានទូតបរទេស។អ្នកទោសដែលត្រូវបានកាត់ទោសក្រៅពីទោសប្រហារជីវិតអាចដាក់ញត្តិភ្លាមៗបន្ទាប់ពីសំណុំរឿងចូលជាស្ថាពរ។
អ្នកទោសដែលត្រូវបានកាត់ទោសប្រហារជីវិតត្រូវដាក់ញត្តិក្នុងរយៈពេល ៦០ ថ្ងៃបន្ទាប់ពីសំណុំរឿងនេះបញ្ចប់។នៅពេលទទួលបានញត្តិនោះDoCនឹងបញ្ជូនញត្តិទៅអាជ្ញាធរពន្ធនាគារដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន។គួររំឭកថាលោកថាក់ស៊ីន អាយុ៧៤ឆ្នាំ បានត្រឡប់មកប្រទេសថៃវិញ បន្ទាប់ពីបាននិរទេសខ្លួនឯងអស់រយៈពេល ១៥ឆ្នាំ ហើយត្រូវបានបញ្ជូនទៅពន្ធនាគារបាងកក កាលពីថ្ងៃទី២២ ខែសីហាបន្ទាប់ពីតុលាការកំពូលបានកាត់ ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ។ ក្នុងរយៈពេល១៣ម៉ោង គាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យប៉ូលិស វិញ ដោយសារលោកមានអាការឈឺទ្រូង លើសឈាម និងកម្រិតអុកស៊ីសែនក្នុងឈាមទាប៕