ប្រធានាធិបតីចិនលោក លោកស៊ីជីនពីង ទំនងជាមិនចូលកិច្ចប្រជុំកំពូលមេដឹកនាំ G20 នៅប្រទេសឥណ្ឌា សប្តាហ៍ក្រោយនោះទេ។ នេះបើតាមប្រភពពីមន្ត្រីឥណ្ឌា និងចិនដែលបានដឹងបញ្ហានេះថ្លែងប្រាប់ប្រាប់រ៉យទ័រ។មន្ត្រីឥណ្ឌាពីរនាក់ដែលម្នាក់ជាការទូតនៅក្នុងប្រទេសចិន និងមន្ត្រីម្នាក់ធ្វើការឱ្យរដ្ឋាភិបាលនៃប្រទេស G20 ផ្សេងទៀតបាននិយាយថា នាយករដ្ឋមន្ត្រី Li Qiang ត្រូវបានគេរំពឹងថានឹងតំណាងឱ្យទីក្រុងប៉េកាំង ក្នុងកិច្ចប្រជុំ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១០ខែកញ្ញានៅទីក្រុងញូវដេលី។

មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់មកពីប្រទេសម្ចាស់ផ្ទះបានប្រាប់រ៉យទ័រថា យើងដឹងហើយថានាយករដ្ឋមន្រ្តីនឹង មកជំនួសលោក ស៊ី។គេមិនបានបញ្ជាក់អោយដឹងពីមូលហេតុដែលនាំអោយលោកអវត្តមានពីកិច្ចប្រជុំនេះទេ។អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌានិងចិន មិនបានឆ្លើយតបនឹងសំណើសុំការ អត្ថាធិប្បាយទេអំពីបញ្ហានេះ បានទេ។
កិច្ចប្រជុំកំពូលនៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេមើលឃើញថាជាកន្លែងមួយ ដែលលោកស៊ីជីនពីងអាចជួប ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកចូបៃដិនដែលបានបញ្ជាក់ពីការចូលរួមរបស់លោក ខណៈដែលប្រទេស មហាអំណាចទាំងពីរស្វែងរកស្ថេរភាពទំនាក់ទំនងដែលកើតឡើងដោយភាពតានតឹងពាណិជ្ជកម្ម និងភូមិសា ស្ត្រនយោបាយជាច្រើន។ លោក ស៊ី ជីនពីង ជួបលោកបៃដិនចុងក្រោយនៅខាងក្រៅកិច្ចប្រជុំ G20 នៅទីក្រុងបា លី ប្រទេសឥណ្ឌូណេស៊ី កាលពីខែវិច្ឆិកាឆ្នាំមុន។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី G20 ជាច្រើននៅប្រទេសឥណ្ឌា នៅមុនកិច្ចប្រជុំកំពូលនេះ មានភាពចម្រូងចម្រាស ខណៈ ដែលរុស្ស៊ីនិងចិនបានរួមគ្នាប្រឆាំងនឹងសេចក្តីថ្លែងការណ៍រួម ដែលបានថ្កោលទោសទីក្រុងម៉ូស្គូ ចំពោះការឈ្លាន ពានអ៊ុយក្រែនកាលពីឆ្នាំមុន៕