នាយករដ្ឋមន្ត្រីលោក ស្រេតថា ថាវីស៊ីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បញ្ជីរាយនាមគណៈរដ្ឋមន្ត្រីត្រូវបានបញ្ចប់ ហើយ ទំនងជានឹងត្រូវបានដាក់ថ្វាយព្រះមហាក្សត្រឡាយព្រហស្ថលេខានៅថ្ងៃសុក្រនេះ។លោកស្រេតថា បាននិយាយថាខ្ញុំរំពឹងថា លេខាធិការដ្ឋានខុទ្ទកាល័យនឹងបញ្ចប់ការត្រួតពិនិត្យលក្ខណៈសម្បត្តិរបស់រដ្ឋមន្ត្រីថ្មីនៅថ្ងៃសុក្រ បន្ទាប់មកបញ្ជីឈ្មោះនឹងត្រូវដាក់ជូនព្រះបរមរាជវាំង។

ជាមួយគ្នានេះដែរលោកលោកក៏បានបញ្ជាក់យ៉ាងច្បាស់លាស់ថា លោក Pichit Chuenban ដែលជាមេធាវីស្និទ្ធនឹងអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រានិងក្រុមគ្រួសារត្រូវបានប្រគល់កៅអីគណៈរដ្ឋមន្ត្រីមួយផងដែរ។ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ថាលោកកំពុងស្វែងរកយោបល់ពីក្រុមប្រឹក្សារដ្ឋ ដែលជាទីប្រឹក្សាច្បាប់របស់រដ្ឋាភិបាលអំពីក្រមសីលធម៌ទាក់ទងនឹងការតែងតាំងលោក Pichit Chuenban ។ លោកបន្ថែមថាប្រសិនបើក្រុមប្រឹក្សារដ្ឋនិយាយថាមិនអីទេ ខ្ញុំសង្ឃឹមថាបញ្ហានេះនឹងចប់។
លោកស្រេតថាបាននិយាយថា ជួរគណៈរដ្ឋមន្ត្រីរបស់លោកនឹងមិនពេញចិត្តគ្រប់ភាគីទាំងអស់នោះទេប៉ុន្តែការសម្រេចចិត្តរបស់ដៃគូចម្រុះទាំងអស់ក្នុងការជ្រើសរើសរដ្ឋមន្ត្រីគួរតែត្រូវបានគោរព ហើយសាធារណជនគួរតែរង់ចាំមើលការអនុវត្តន៍របស់រដ្ឋមន្ត្រី។
ប្រាយុទ្ធចាន់អូចា បន់ឲ្យថៃមានសន្តិភាពនៅថ្ងៃចុងក្រោយ

មុននឹងចាកចេញពីតំណែងនាយករដ្ឋមន្ត្រីដែលផុតអាណត្តិនៅថ្ងៃព្រហស្បតិ៍ទី៣១សីហានេះ លោកប្រាយុទ្ធចាន់អូចា បាននិយាយលោកប្រាថ្នាចង់បានសន្តិភាពនៅក្នុងប្រទេសថៃ។ភ្លាមៗបន្ទាប់ពីមកដល់វិមានរដ្ឋាភិបាលប៉ុន្មាននាទីកាលពីវេលាម៉ោង ៩ព្រឹក ឧត្តមសេនីយប្រាយុទ្ធបានទៅគោរពម្ចាស់ទឹកម្ចាស់របស់វិមានរដ្ឋាភិបាល មុនពេលលោកត្រូវចាកចេញ ។
នៅពេលអ្នកសារព័ត៌មានសួរអំពីបំណងប្រាថ្នារបស់លោក នាយករដ្ឋមន្ត្រីផុតអាណត្តិបាននិយាយថាខ្ញុំសូមជូនពរឲ្យប្រទេសមានសន្តិភាព និងមានសុភមង្គលគ្រប់ៗគ្នា។
លោក ប្រាយុទ្ធ បាននិយាយថាថ្ងៃព្រហស្បតិ៍គឺជាថ្ងៃចុងក្រោយរបស់ខ្ញុំដែលធ្វើការនៅវិមានរដ្ឋាភិបាលទោះបីជាខ្ញុំនឹងបន្តក្នុងតួនាទីជាអ្នករដ្ឋាភិបាលចាំផ្ទះរហូតដល់នាយករដ្ឋមន្ត្រីថ្មីចូលកាន់តំណែងជាផ្លូវការក៏ដោយ។លោកត្រូវបានគេកំណត់ពេលចេញពីវិមានរដ្ឋាភិបាលនៅម៉ោង ២ រសៀល តាមរថយន្តឯកជនរបស់គាត់។
លោក ស្រេតថា ថាវីស៊ីន នាយករដ្ឋមន្ត្រីចូលកាន់តំណែង កំពុងបង្កើតគណៈរដ្ឋមន្ត្រីរបស់ខ្លួនដែលត្រូវបានគេរំពឹងថានឹងចូលកាន់តំណែងនៅខែក្រោយបន្ទាប់ពីបានស្បថចូលកាន់តំណែងនៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រហើយសេចក្តីថ្លែងការណ៍គោលនយោបាយត្រូវបានដាក់ជូនសភា ៕