Friday, June 27, 2025
Homeព័ត៌មានអន្តរជាតិ នាយករដ្ឋមន្ត្រីថៃ សន្យាបន្ថយតម្លៃម៉ាស៊ូតនិង អគ្គិសនី ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដំបូង

 នាយករដ្ឋមន្ត្រីថៃ សន្យាបន្ថយតម្លៃម៉ាស៊ូតនិង អគ្គិសនី ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដំបូង

នាយករដ្ឋមន្ត្រីថៃថ្មី លោកស្រេតថា ថាវីស៊ីន បានសន្យាថានឹងកាត់បន្ថយតម្លៃថាមពលភ្លាម បន្ទាប់ពីរដ្ឋបាល របស់លោកចាប់ផ្តើមការងារ។នេះបើយោងតាមការចេញផ្សាយរបស់កាសែតថៃបាងកកប៉ុស្តិ៍។រហូតមកដល់ពេលនេះថៃ មិនទាន់បង្ហាញគណៈរដ្ឋមន្ត្រីថ្មីជាសាធាណៈនៅឡើយទេប៉ុន្តែវានឹងលេចរូបរាង នៅក្នុងដើមខែឬពាក់កណ្តាលខែកញ្ញានេះ។ 

ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន លោក ស្រេតថា បាននិយាយនៅសភាកាលពីថ្ងៃពុធថាគណៈ រដ្ឋមន្ត្រី របស់លោក នឹងកាត់បន្ថយតម្លៃថាមពលភ្លាមៗបន្ទាប់ពីចូលអង្គុយ​ធ្វើការក្នុងការិយាល័យដោយមិន​រង់ចាំ​យូរទេ។

ខុទ្ទកាល័យចាំផ្ទះរបស់នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ដែលផុតអាណត្តិមានកិច្ចប្រជុំចុង​ក្រោយរបស់ខ្លួន​ត្រឹមថ្ងៃអង្គារនេះខណៈខុទ្ទកាល័យរបស់លោក ស្រេតថា នៅរង់ចាំការប្រកាសជាផ្លូវការ និងស្បថចូលកាន់​តំណែងចំពោះមុខព្រះមហាក្សត្រ។

លោក ស្រេតថា បានថ្លែងបន្ទាប់ពីបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីថាមពលផុតអាណត្តិ លោក Supattanapong Punmeechaow និងក្រុមសេដ្ឋកិច្ចរបស់គណបក្សរួបរួមជាតិថៃ United Thai Nation (UTN) នៅសភាកាល​ពីថ្ងៃ​ពុធ​។ លោក Supattanapong គឺជាសមាជិកសភាក្នុងបញ្ជី របស់បក្សUTN ដែលមាន ៣៦ អាសនៈនៅក្នុងសភា និងជាផ្នែកមួយនៃរដ្ឋាភិបាលចម្រុះថ្មី។លោកSupattanapongបាននិយាយថាពួកគេបានពិភាក្សាការងារ​របស់ក្រ​សួង​ថាមពលក្រោមការគ្រប់គ្រងថ្មី។អត្រាពន្ធតម្លៃអគ្គិសនីក្នុងគ្រួសារបច្ចុប្បន្នគឺ៤,៧បាតក្នុងមួយគីឡូវ៉ាត់ម៉ោងហើយអត្រានេះត្រូវបានកំណត់ឱ្យមានប្រសិទ្ធភាពរហូតដល់ចុងខែនេះ។

អាជ្ញាធរអគ្គិសនីថៃ (Egat)បានឧបត្ថម្ភធនថ្លៃដើមតាំងពីខែកញ្ញា ឆ្នាំ២០២១។ការឧបត្ថម្ភធននេះត្រូវបានគេប៉ាន់​ប្រមាណថាបាន មានការខាតបង់សរុបចំនួន ១៣៥ ពាន់លានបាតសម្រាប់សហគ្រាសរដ្ឋ។យោងទៅតាម Egat ៦០% នៃថាមពលរបស់ថៃត្រូវបានបញ្ឆេះដោយឧស្ម័នហ្គាស់១៥% ដោយធ្យូងថ្ម និង ១៥% ដោយថាមពលក​កើត​ឡើងវិញ។ អគ្គិសនី ១០% ដែលនៅសេសសល់ គឺនាំចូលពីឡាវ ឬម៉ាឡេស៊ី៕

RELATED ARTICLES