ខ្សែប្រយុទ្ធ Vinicius Jr. របស់ក្លឹប Real Madrid ត្រូវបានគេរំពឹងថានឹងអវត្តមានជាច្រើនសប្តាហ៍ដោយសារ តែរងរបួសសាច់ដុំភ្លៅក្នុងអំឡុងពេលការប្រកួតកាលពីថ្ងៃសុក្រសប្តាហ៍មុនជាមួយក្លឹប Celta។ប្រភពជិតស្និទ្ធនឹងកីឡាករបានប្រាប់ រ៉យទ័រថាថាកីឡាកររូបនេះត្រូវបានគេរំពឹងថានឹងត្រូវអវត្តមានប្រហែលពី៥ ទៅ ៦សប្តាហ៍ ហើយនឹងខកខានការប្រកួតជម្រុះពីរលើកដំបូងរបស់ប្រទេសប្រេស៊ីលសម្រាប់ការប្រកួតបាល់ ទាត់ពិភពលោកឆ្នាំ ២០២៦ ជាមួយបូលីវី និងប៉េរូក្នុងខែកញ្ញា។

ក្លឹបបាននិយាយកាលពីថ្ងៃចន្ទថា បន្ទាប់ពីការធ្វើតេស្តដោយសេវាវេជ្ជសាស្រ្តរបស់ក្លឹបReal Madridកីឡាករត្រូវ បានគេធ្វើរោគវិនិច្ឆ័យរកឃើញថាមានរបួសសាច់ដុំ ខាងស្តាំ។
របួសរបស់កីឡាករវ័យ២៣ ឆ្នាំគឺជាបញ្ហាចុងក្រោយបំផុតដែលប៉ះទង្គិចជាមួយក្រុម Real Madrid ខណៈអ្នកចាំទី Thibaut Courtois និងខ្សែការពារ Eder Militao ត្រូវបានគេរំពឹងថានឹងអវត្តមានសម្រាប់រដូវកាលដែលនៅសល់ ។ Arda Guler ដែលទើបជ្រើសរើសថ្មីក៏នឹងត្រូវអវត្តមានអស់រយៈពេល ជាច្រើនខែដែរខណៈដែលគាត់ជាសះ ស្បើយពីការវះកាត់ជង្គង់៕