Friday, June 27, 2025
Homeព័ត៌មានអន្តរជាតិរុស្ស៉ី ចោទប្រកាន់អតីតបុគ្គលិកស្ថានកុងស៊ុលអាមេរិក ពីបទធ្វើចារកម្ម

រុស្ស៉ី ចោទប្រកាន់អតីតបុគ្គលិកស្ថានកុងស៊ុលអាមេរិក ពីបទធ្វើចារកម្ម

សេវាសន្តិសុខសហព័ន្ធ (FSB) របស់រុស្ស៊ីបានចោទប្រកាន់អតីតបុគ្គលិកស្ថានកុង​ស៊ុលសហរដ្ឋអាមេរិក​ពីបទរំ​លោភលើក្រមព្រហ្មទណ្ឌ ដោយបម្រើជាអ្នកផ្តល់ព័ត៌មានសម្ងាត់សម្រាប់ទីក្រុងវ៉ាស៊ីនតោន។ទីក្រុងម៉ូស្គូបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានឃុំខ្លួនពលរដ្ឋរុស្ស៊ីម្នាក់អតីតជាបុគ្គលិក​ស្ថានកុងស៊ុលអា​មេរិក​នៅប្រចាំតំបន់ Vladivostok ពីបទបញ្ជូនព័ត៌មានជម្លោះអ៊ុយក្រែនដល់មន្ត្រីការទូតអាមេរិក។សេវាសន្តិសុខសហព័ន្ធ (FSB) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាខ្លួនបានបង្ក្រាប​សកម្មភាពខុស​ច្បាប់របស់លោកRobertRobertovichដោយចោទប្រកាន់គាត់ថាជាអ្នកផ្តល់ព័ត៌មានសម្រាប់​ស្ថានទូតអាមេរិក​នៅទីក្រុងម៉ូស្គូ។

លោកShonovបាននិយាយថាលោកបានធ្វើសកម្មភាពតាមការណែនាំពីបុគ្គលិក​ពីរនាក់នៃស្ថានទូតអាមេរិក​នៅទីក្រុងម៉ូស្គូគឺលោក David Bernstein និង Jeffery Sillin បន្ទាប់ពីគាត់ត្រូវបានទាក់ទង​ដំបូងនៅក្នុងខែ​កញ្ញា​ឆ្នាំ២០២២ ។

លោកក៏ត្រូវបានលើកទឹកចិត្តឱ្យផ្តល់ការស៊ើបការណ៍អំពីប្រតិបត្តិការយោធាពិសេសរបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែនផងដែរ។ យោងតាមFSBទាំងBernsteinនិងSillinធ្វើការនៅក្នុងផ្នែកនយោបាយនៃស្ថានទូតអាមេរិក។លោក​Shonov ជាជនជាតិរុស្ស៉ីហើយត្រូវបានអាជ្ញាធររុស្ស៉ីចាប់ឃុំខ្លួន តាំងតែពីខែឧសភាមក។

 ស្ថានទូតអាមេរិកបាននិយាយថា ការចោទប្រកាន់ប្រឆាំងនឹងលោក Shonov គឺពុំមានមូលដ្ឋានរឹងមាំហើយ​តួនា​ទីរបស់លោកគិតត្រឹមពេលត្រូវគេចាប់ឃាត់ខ្លួនគឺត្រឹមទទួលបន្ទុកចងក្រងខ្លឹមសារព័ត៌មានសង្ខេបដែលប្រមូលមកពីប្រភពដែលចេញផ្សាយជាសាធារណៈស្រាប់ ដោយបណ្តាញព័ត៌មានរបស់ប្រទេសរុស្ស៉ីផ្ទាល់ប៉ុណ្ណោះ៕

RELATED ARTICLES