ការវាយតម្លៃបឋមរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានសន្និដ្ឋានថាការផ្ទុះដោយចេតនាគឺជាមូលហេតុបណ្តាលឱ្យធ្លាក់យន្តហោះដែលសន្មតថាបានសម្លាប់ប្រធានទាហានស៊ីឈ្នួលPrigozhinទោះបីជាមានការ សង្ស័យថាប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀ ពូតីន គឺជាអ្នករៀបចំគម្រោង នៃការធ្វើឃាតក៏ដោយ។
មន្ត្រីអាមេរិកនិងលោកខាងលិចម្នាក់ ដែលបានពិពណ៌នាការវាយតម្លៃដំបូងថា ខ្លួនបានកំណត់ថា លោក Prigozhin គឺទំនងណាស់ជាគោលដៅនៃការវាយប្រហារ ហើយថាការផ្ទុះនេះស្របតាមប្រវត្តិដ៏យូរលង់នៃការព្យាយាមបំបិទមាត់អ្នករិះគន់លោកពូទីន។

មន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដោយសារតែពួកគេមិនត្រូវបានអនុញ្ញាតឱ្យធ្វើអត្ថាធិប្បាយនោះមិនបានផ្តល់ព័ត៌មានលម្អិតអំពីអ្វីដែលបណ្តាលឱ្យមានការផ្ទុះនោះទេ ដែលត្រូវបានគេជឿថាជាទូទៅថាជាការសងសឹកចំពោះការបះបោរកាលពីខែមិថុនាដែលបង្កបញ្ហាប្រឈមធំបំផុតដល់មេដឹកនាំរុស្ស៊ីដែលបានគ្រប់គ្រង ២៣ ឆ្នាំ។
អ្នកនាំពាក្យមន្ទីរបញ្ចកោណឧត្តមសេនីយ៍ Pat Ryder បាននិយាយថា របាយការណ៍សារព័ត៌មានដែលបានលើកឡើងថា មីស៊ីលបាញ់ពីដីទៅអាកាសបានទម្លាក់យន្តហោះនេះគឺមិនត្រឹមត្រូវទេ។ លោកបានបដិសេធមិននិយាយថាតើអាមេរិកសង្ស័យជាគ្រាប់បែកឬក៏ជឿថាការធ្លាក់យន្តហោះនេះជាការធ្វើឃាត។
លោកពូទីន ចេញសាររំលែកទុក្ខនិងហៅលោក Prigozhin ជាមនុស្សមានទេពកោសល្យ
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើអត្ថាធិប្បាយជាសាធារណៈលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍អំពីការធ្លាក់យន្តហោះដែលគេជឿថាបានសម្លាប់លោក Yevgeny Prigozhin មេដឹកនាំក្រុមទាហានស៊ីឈ្នួលWagner ថាជាមនុស្សមានទេពកោសល្យប៉ុន្តែបានធ្វើ កំហុសធ្ងន់ធ្ងរក្នុងជីវិត។
លោកពូទីនបាននិយាយក្នុងអំឡុងកិច្ចប្រជុំជាមួយប្រមុខនៃសាធារណរដ្ឋប្រជាមានិតDonetsk(DPR)នៅវិមានក្រឹមឡាំងថាជាដំបូងខ្ញុំចង់ចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះក្រុមគ្រួសារនៃជនរងគ្រោះទាំងអស់ដែលនេះតែងតែជាសោកនាដកម្មមួយ។
រំឭកដល់អតីតកាលរបស់លោកPrigozhin លោកពូទីនបាន គាត់បានស្គាល់ប្រធាន Wagner យូរណាស់មកហើយថាជា បុរសមានទេពកោសល្យ និង ជាអ្នកជំនួញដែលមានទេពកោសល្យម្នាក់ ។ប្រធានាធិបតីរុស្ស៊ីបាននិយាយថាគាត់គឺជាបុរសដែលមានជោគវាសនាដ៏លំបាកហើយគាត់បានធ្វើកំហុសយ៉ាងធ្ងន់ធ្ងរក្នុងជីវិត។គាត់តែងតែសម្រេចបានលទ្ធផលដែលគាត់ត្រូវការនិង ខ្ញុំត្រូវការសម្រាប់បុព្វហេតុទូទៅដូចជានៅក្នុងប៉ុន្មានខែចុងក្រោយនេះ។
ការធ្លាក់យន្តហោះរបស់លោក Prigozhin បានកើតឡើងពីរខែបន្ទាប់ពីប្រធានទាហានស៊ីឈ្នួលបានចាប់ផ្តើមការបះបោររបស់ពួកគេដែលជាបញ្ហាប្រឈមដ៏ធំបំផុតចំពោះអាជ្ញាធររបស់ពូទីនក្នុងអំឡុងពេលកាន់អំណាចដ៏យូររបស់គាត់៕