កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហាឆ្នាំ ២០២៣ ប្រទេសចិនបានហាមឃាត់ការនាំចូលអាហារ សមុទ្រជប៉ុនទាំង អស់ដើម្បីប្រឆាំងទៅនឹងភាពអាត្មានិយមរបស់ជប៉ុនដែលមានៈ បញ្ចេញទឹកសំណល់វិទ្យុសកម្ម ពីរោងចក្រនុយ ក្លេអ៊ែរ Fukushima ដែលរងគ្រោះដោយរលកយក្សស៊ូណាមិនកាលពីឆ្នាំ ២០១១។
ប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញទឹកកខ្វក់ដែលបានព្យាបាលចេញពីរោងចក្រFukushimaចូលទៅក្នុងមហា សមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃព្រហស្បតិ៍ក្នុងប្រតិបត្តិការមួយដែលខ្លួនអះអាងថាមានសុវត្ថិភាពប៉ុន្តែវាបានបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងក្លាពីប្រទេសចិន។

ក្រសួងការបរទេសរបស់ទីក្រុងប៉េកាំងបានចាត់ទុកការបញ្ចេញទឹកវិទ្យុសកម្មនេះ ថាជា ទង្វើអាត្មានិយមបំផុត និងគ្មានទំនួលខុសត្រូវ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រសួងការបរទេសចិនបាននិយាយថា វិធានការនេះនឹង ជំរុញហានិភ័យដល់ពិភពលោកទាំងមូល និង បញ្ជូនការឈឺចាប់ដល់មនុស្សជំនាន់ក្រោយ។
អាជ្ញាធរគយរបស់ប្រទេសចិនបាននិយាយថា ខ្លួននឹងផ្អាកការនាំចូលផលិតផលជលផលដែលមានប្រភពមក ពីប្រទេសជប៉ុនចាប់ពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៣ រួមទាំងសត្វក្នុងទឹកដែលអាចបរិភោគបាន។

អាជ្ញាធរចិនបានបន្ថែមថា វិធានការណ៍នេះគឺជាការការពារសុខភាពប្រជាជនចិន និងធានាសុវត្ថិភាពនៃអាហារ នាំចូល។ទីក្រុងប៉េកាំងធ្លាប់បានផ្អាកការនាំចូលអាហារទាំងអស់ពីខេត្តចំនួន ១០ ក្នុងចំណោមខេត្តចំនួន៤៧ របស់ ប្រទេសជប៉ុនរួចហើយកាលពីខែកក្កដា ហើយទីក្រុងហុងកុងបានធ្វើតាមដែរ។ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដែលជាអ្នកឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិបាន បំភ្លឺផែនការនេះកាលពីខែកក្កដា ដោយនិយាយថា វាបានបំពេញតាមស្តង់ដារអន្តរជាតិ ហើយថាផលប៉ះពាល់ ដែលវានឹងមានលើមនុស្ស និងបរិស្ថានគឺតិចតួចណាស់ ៕