Friday, June 27, 2025
Homeព័ត៌មានអន្តរជាតិការបាញ់បង្ហោះផ្កាយរណប ចារកម្មរបស់កូរ៉េខាងជើង បរាជ័យលើកទី២

ការបាញ់បង្ហោះផ្កាយរណប ចារកម្មរបស់កូរ៉េខាងជើង បរាជ័យលើកទី២

ការប៉ុនប៉ងរបស់កូរ៉េខាងជើងក្នុងបាញ់បង្ហោះផ្កាយរណបចារកម្មទៅក្នុងលំហអាកាសបានបរាជ័យជាលើកទីពីររបស់ពោលរយៈពេលបីខែបន្ទាប់ពីការបាញ់បង្ហោះលើកដំបូងរបស់ខ្លួនបានធ្លាក់ចូលទៅក្នុងសមុទ្រ។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងKCNAបាននិយាយថា ការប៉ុនប៉ងកាលពីព្រឹកថ្ងៃព្រហស្បតិ៍បាន​បរាជ័យក្នុង​ដំណាក់​កាលទីបីនៃការហោះហើររបស់ខ្លួន។ទីភ្នាក់ងារអវកាសរបស់ទីក្រុងព្យុងយ៉ាងបាន​និយាយថាខ្លួននឹង​ព្យាយាមម្តងទៀតនៅក្នុងខែតុលា។

ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េផ្លូវការបាននិយាយថា រដ្ឋបាលអភិវឌ្ឍន៍លំហអាកាសជាតិ (NADA)កូរ៉េខាងជើង បានធ្វើ បាញ់បង្ហោះ ផ្កាយរណបឈ្លបយកការណ៍ Malligyong-1 លើកទីពីរកាលពីថ្ងៃព្រហស្បតិ៍។

NADA បាននិយាយថា “ការបាញ់បង្ហោះបានបរាជ័យ អំឡុងពេលហោះហើរដោយសារតែ​មានកំហុស​នៅក្នុង​ប្រព័ន្ធ​បំផ្ទុះសង្គ្រោះបន្ទាន់ ដំណាក់កាលទីបីហើយបាន បន្ថែមថាបញ្ហាមិនមែនជាបញ្ហាធំនោះទេ​ហើយខ្លួននឹង​ព្យាយាមបាញ់បង្ហោះមួយផ្សេងទៀតនៅក្នុងខែតុលា។

សម្រាប់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ផ្កាយរណបចារកម្ម គឺជារង្វាន់ដ៏គួរឱ្យទាក់ទាញ ព្រោះវាអាច​ជួយឱ្យលោកតាមដានការវាយប្រហាររបស់សត្រូវ និងរៀបចំផែនការឲ្យបានកាន់តែត្រឹមត្រូវ។កូរ៉េខាងត្បូងបាននិយាយថាខ្លួនបានរកឃើញការបាញ់បង្ហោះរ៉ុក្កែតនៅម៉ោងប្រហែល ៣និង៥០នាទី(ម៉ោងក្នុង​ស្រុក) ហើយថាវាបានហោះកាត់ដែនអាកាសអន្តរជាតិលើសមុទ្រលឿងរវាងចិនដីគោក និងឧបទ្វីបកូរ៉េ ៕

RELATED ARTICLES