បន្ទាប់ពីទទួលបានការគាំទ្រពីសភាទាំងពីរនិងការតែងតាំងពីព្រះមហាក្សត្រកាលពីថ្ងៃពុធក្លាយជានាយករដ្ឋមន្ត្រីថ្មីទី៣០របស់ថៃលោកស្រេតថាថាវីស៊ីនបានសន្យាថានឹងនាំមកនូវការរួបរួមដល់ប្រទេសថៃនិងលើកកម្ពស់គោលនយោបាយដែលនឹងជួយដោះស្រាយវិបត្តិ និងជំរុញប្រទេសឆ្ពោះទៅមុខ។ លោកក៏បានប្តេជ្ញាថានឹងធ្វើការឲ្យ អស់ពីសមត្ថភាពប្រកបដោយតម្លាភាព និងសីលធម៌ ដើម្បីប្រយោជន៍ប្រជាជនថៃ។
អគ្គលេខាធិការសភា លោកស្រី Pornpit Phetcharoen បានអានព្រះរាជបញ្ជាជាលាយ លក្ខណ៍អក្សររបស់ព្រះ មហាក្សត្យ ដោយប្រកាសតែងតាំងមុខតំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រេតថាជាផ្លួវការនៅទីស្នាក់ការ គណបក្សភឿថៃ ។

លោកស្រីបានប្រកាសថា ព្រះមហាក្សត្របានតែងតាំងលោក ស្រេតថា ជានាយករដ្ឋមន្ត្រី ខណៈដែលលោក បានទទួលសំឡេងភាគច្រើនពីសភា និងព្រឹទ្ធសភាកាលពីថ្ងៃអង្គារ។
បន្ទាប់មកលោកស្រេតថា បានចូលគោរពព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ និងបានថ្លែងសុន្ទរកថាខ្លីមួយចំនួន។អតីតមហាសេដ្ឋីអចលនទ្រព្យរូបនេះបាននិយាយថា លោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបម្រើផល ប្រយោជន៍សាធារណៈ បម្រើគ្រប់ព្រះរាជបញ្ជារបស់ព្រះមហាក្សត្រ និងរក្សាគ្រប់ទិដ្ឋភាពនៃរដ្ឋធម្មនុញ្ញ។លោក ស្រេត ថា បានមានប្រសាសន៍បន្ថែមថា ខ្ញុំនឹងធ្វើការដោយការប្ដេជ្ញាចិត្ត សីលធម៌ និងភាពទៀងត្រង់ ដើម្បីប្រ យោជន៍សាធារណៈ។ រយៈពេលបួនឆ្នាំចាប់ពីពេលនេះ វានឹងមានការផ្លាស់ប្តូរច្រើន។ ប្រទេសថៃស្ថិតក្នុងចំណុចរបត់មួយហើយត្រូវការដំណោះស្រាយជាបន្ទាន់ចំពោះបញ្ហាសេដ្ឋកិច្ច សាធារណៈ សន្តិសុខ និងបញ្ហាអន្តរជាតិ។
លោកបានសន្យាថានឹងជំរុញឱ្យមានការអភិវឌ្ឍម៉ាក្រូសេដ្ឋកិច្ច និងគ្រួសារដូចគ្នាធានាឱ្យមានការគ្រប់ គ្រងជាតិ ប្រកបដោយតម្លាភាព ប្រកាន់ខ្ជាប់នូវវិន័យរូបិយវត្ថុ និងហិរញ្ញវត្ថុ គោរពច្បាប់ និងវិធាន និងលើកកម្ពស់ការចូល រួមសាធារណៈ ។
រដ្ឋាភិបាលនៃគណបក្សភឿថៃនឹងខិតខំប្រឹងប្រែងដើម្បីនាំមកនូវភាពរុងរឿងដល់ក្រុមប្រជាជនថៃទាំងអស់ដោយស្មើភាពគ្នា និងធ្វើឱ្យប្រទេសជាតិមានសុភមង្គល។ខ្ញុំនឹងធ្វើការដោយមិននឿយហត់។
លោក ប្រាយុទ្ធ នាំលោកស្រេតថា ទស្សនកិច្ចការិយាល័យនាយករដ្ឋមន្ត្រី

នាយករដ្ឋមន្ត្រីដែលផុតអាណត្តិលោក ប្រាយុទ្ធ ចាន់អូចា បានស្វាគមន៍លោកស្រេតថា ថាវីនស៊ីន អ្នកស្នង តំណែងរបស់លោក នៅវិមានរដ្ឋាភិបាលកាលពីថ្ងៃព្រហស្បតិ៍ ជាកន្លែងដែលពួកគេបានជួបគ្នាអស់រយៈពេល ជិតមួយម៉ោង។
លោក ស្រេត ថា ដែលបានទទួលសំឡេងគាំទ្រភាគច្រើនពីសភាកាលពីថ្ងៃអង្គារ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី ៣០របស់ប្រទេសថៃបានមកដល់អនាគតការិយាល័យ របស់លោកមុនថ្ងៃត្រង់។ លោកត្រូវបានស្វាគមន៍ដោយ ឧត្តមសេនីយប្រាយុទ្ធដែលបានអបអរសាទរចំពោះការជ្រើសរើសរបស់សមាជិកសភា ក្លាយជានាយករដ្ឋមន្ត្រី។
លោកប្រាយុទ្ធ ក៏បាននាំលោក ស្រេតថា ដែលជាមហាសេដ្ឋីអចលនទ្រព្យប្រែក្លាយ ទៅជាអ្នកនយោបាយទៅ ទស្សនាអគារ Thai Khufah ទីស្នាក់ការនាយករដ្ឋមន្ត្រី និងអគារ Bhakdi Bodin ដែលបម្រើជាបន្ទប់ទទួលភ្ញៀវ។បន្ទាប់ពីជំនួបរបស់ពួកគេ លោក ប្រាយុទ្ធ បានអមដំណើរលោកស្រេតថា ទៅកាន់យានជំនិះរបស់លោក ហើយលោកស្រេតថាបានបក់ដៃទៅកាន់អ្នកសារព័ត៌មានដែលប្រមូលផ្តុំនៅក្បែរនោះ។
លោកថាក់ស៊ីន នឹងមិនត្រូវបានអនុញ្ញាតឱ្យផ្ទេរទៅមន្ទីរពេទ្យឯកជនទេ
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ និងជាប្រធាននាយកដ្ឋានកែតម្រូវបានទទូចកាលពីថ្ងៃព្រហស្បតិ៍ថា អតីតនាយក រដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យរបស់ប៉ូលីស ហើយនឹងមិនអនុញ្ញាតឱ្យផ្ទេរ ទៅមន្ទីរពេទ្យឯកជនដ៏ងាយស្រួលជាងនេះទេ។
លោក Sahakarn Phetnarin អនុលេខាអចិន្ត្រៃយ៍នៃក្រសួងយុត្តិធម៌ និងលោក Nassathee Thongplad មេបញ្ជា ការពន្ធនាគារ Bangkok Remand បានធ្វើសន្និសីទកាសែតពីរដាច់ដោយឡែកពីគ្នាដើម្បីច្រានចោល ការរំពឹងទុក ថាលោកថាក់ស៊ីនត្រូវបានផ្លាស់ប្តូរពីមន្ទីរពេទ្យប៉ូលីសទៅមន្ទីរពេទ្យ Phraram 9 ដែលគ្រួសាររបស់លោកថាក់ ស៊ីន កាន់កាប់ភាគហ៊ុនធំនៅទីនោះ ។
លោក Sahakarn បាននិយាយថា គាត់ពិតជានៅខាងក្នុងមន្ទីរពេទ្យប៉ូលីសប៉ុន្តែរូបថតរបស់គាត់មិនអាចចែក រំលែកបានទេពីព្រោះការផ្សព្វផ្សាយរូបថតរបស់អ្នកទោសត្រូវបានហាមឃាត់ដែលសិទ្ធិរបស់ពួកគេត្រូវបានការពារដោយច្បាប់។លោកបានបន្ថែមថា អ្នកជំងឺក៏មានសិទ្ធិឯកជនរបស់ពួកគេដែលត្រូវបាន ការពារដោយច្បាប់ ផងដែរ៕