យោងតាមកាសសែតថៃ បាងកកប៉ុស្តិ៍ចេញផ្សាយកាលពីថ្ងៃ ចន្ទ ទី ២១ សីហា ឆ្នំា ២០២៣ បានឲ្យដឺងថាគណ បក្សភឿថៃ បានចងសម្ព័ន្ធភាពជាមួយបក្សផ្សេងទៀតចំនួន១០ ដែលក្នុងនោះមានគណបក្សពីរមានទំនាក់ទំនង នឹងមេដឹកនាំរដ្ឋប្រហារយោធារបស់រដ្ឋាភិបាលចាំផ្ទះ។សម្ព័ន្ធភាពថ្មីនេះ មានអាសនៈសរុប៣១៤ នៅក្នុងសភា និងលោក ស្រេតថា ថាវីស៊ីនរបស់គណបក្សភឿថៃជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ពួកគេ។
គណបក្សភឿថៃដែលបានជាប់ឆ្នោតលំដាប់ទីពីរនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី ១៤ ខែឧសភា មាន ១៤១អាសនៈ បូកនឹងសម្ព័ន្ធមិត្តធំៗបីគឺបក្សភូមិចៃថៃ ៧១អាសនៈ គណបក្សរដ្ឋាភិបាលចាំផ្ទះ PPRP ដឹកនាំដោយ លោកប្រាវីត វង្សសូវណ្ណ មាន ៤០អាសនៈ និងបក្សរបស់អតីតមេរដ្ឋប្រហារប្រាយុទ្ធ ចាន់អូចា UTN មាន៣៦ អា សនៈ។ ចំណែកឯបក្សដៃគូចំនួនប្រាំពីរផ្សេងទៀតគឺ Chartthaipattana (១០អាសនៈ), Prachachat (៩អាសនៈ), Pue Thai Rumphlang (២អាសនៈ) Chartpattanakla (២អាសនៈ), Seri Ruam Thai (១អាសនៈ), Plung Sungkom Mai (១អាសនៈ), និង Thai County (១អាសនៈ)។

មេដឹកនាំគណបក្សភឿថៃ លោក Cholnan Srikaew បានប្រាប់សន្និសីទសារព័ត៌មាននៅសភា នៅម៉ោង១និង៣០ នាទី រសៀលថា គណបក្សភឿថៃនឹងមានរដ្ឋមន្ត្រីចំនួនប្រាំបី អនុរដ្ឋមន្ត្រីចំនួនប្រាំបួននិងរដ្ឋមន្ត្រីការិយាល័យនា យករដ្ឋមន្ត្រីចំនួន១។
បក្សភូមិចៃថៃBhumjaithai នឹងមានរដ្ឋមន្ត្រីបួនរូប និងអនុរដ្ឋមន្ត្រីបួននាក់ ។បក្សPPRP រដ្ឋមន្ត្រីពីររូប និងតំណាង រាស្ត្រពីររូប; UTN រដ្ឋមន្ត្រីពីររូប និងអនុរដ្ឋមន្ត្រីពីររូប បក្សChartthaipattana រដ្ឋមន្ត្រីមួយរូប និងបក្ស Prachachat មានរដ្ឋមន្ត្រីម្នាក់។
គណបក្សចម្រុះបានយល់ព្រមចាត់ទុកគោលនយោបាយរបស់ភឿថៃជាគោលនយោបាយសំខាន់សម្រាប់រដ្ឋាភិបាលថ្មី។ មេដឹកនាំបក្សភឿថៃបាននិយាយថា គោលការណ៍ទាំងនេះរួមមានគោលនយោបាយ ប្រាក់ឈ្នួលប្រចាំ ថ្ងៃអប្បបរមា ៦០០បាតស្មើនឹងជាង៦០០០០ម៉ឺនរៀល និងធានាតម្លៃកសិផលខ្ពស់ជាងមុន។
លោកបានបន្តថា ពួកគេនឹងមានសភាតាក់តែងរដ្ឋធម្មនុញ្ញដើម្បីធ្វើវិសោ ធនកម្មរដ្ឋធម្មនុញ្ញឲ្យកាន់តែប្រជាធិប តេយ្យ។
លោកបណ្ឌិត លោក Cholnan Srikaew បាននិយាយថា មាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ (ច្បាប់ប្រមាថព្រះមហា ក្សត្រ) និងជំពូកផ្សេងទៀតទាក់ទងនឹងស្ថាប័នព្រះមហាក្សត្រនឹងនៅដដែល។
មេដឹកនាំគណបក្សភឿថៃបាននិយាយថា លោកទទួលស្គាល់ការរិះគន់យ៉ាងធ្ងន់ធ្ងរទៅលើគណ បក្សភឿថៃចំ ពោះការរួមដៃគ្នាជាមួយភាគីនៅក្នុងរដ្ឋាភិបាលចាំផ្ទះ។ លោកបានមានប្រសាសន៍ថាប៉ុន្តែ យើងនឹងរួមកម្លាំង ដើម្បីធ្វើការប្រកបដោយប្រសិទ្ធភាព ។
លោក Wanchai ៖ សមាជិកព្រឹទ្ធសភាចំនួន១៩០ នាក់នឹងបោះឆ្នោតឲ្យលោកស្រេតថា
សមាជិកព្រឹទ្ធសភាលោក Wanchai Sornsiri បាននិយាយកាលពីថ្ងៃចន្ទថា សមាជិកព្រឹទ្ធសភាប្រហែល១៩០នាក់ នឹងបោះឆ្នោតគាំទ្រលោកស្រេតថា ថាវីស៊ីននៃគណបក្សភឿថៃ ជានាយករដ្ឋមន្ត្រី។
លោកបានថ្លែងថាលោកស្រី ស្រេតថា នឹងត្រូវបានគេគាំទ្រយ៉ាងស្រួលជានាយករដ្ឋមន្ត្រីដោយមានការគាំទ្រពីព្រឹទ្ធសភាភាគច្រើន។
លោកWanchaiបាននិយាយថាលោកផ្អែកលើការព្យាកររបស់លោកលើការសន្ទនាជាមួយសមាជិកព្រឹទ្ធសភាផ្សេងទៀតកាលពីចុងសប្តាហ៍។ សំឡេងភាគច្រើនប្រហែល ១៩០រូបនឹងបោះឆ្នោតឱ្យលោកស្រេតថានៅពេលលោកត្រូវបានតែងតាំងសម្រាប់ការអនុម័តពីសភានៅថ្ងៃអង្គារ។

ហាមការតវ៉ានៅខាងក្រៅសភាសម្រាប់ការបោះឆ្នោតនាយករដ្ឋមន្ត្រី
ការិយាល័យប៉ូលីស Metropolitan (MPB) បានប្រកាសកាលពីថ្ងៃចន្ទថា ការជួបជុំជាសាធារណៈត្រូវបានហាមឃាត់នៅអគារសភាក្នុងសង្កាត់ Dusit ទីក្រុងបាងកកចាប់ពីថ្ងៃចន្ទទី២១ ដល់ថ្ងៃព្រហស្បតិ៍ទី២៤ ខែសីហា។
សេចក្តីប្រកាសដែលចុះហត្ថលេខាដោយ លោក Pol Lt-General Thiti Saengsawang បាននិយាយថា ការប្រមូលផ្តុំជាសាធារណៈក្នុងអំឡុងពេលបោះឆ្នោតសភាសម្រាប់នាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃអង្គារទី២២ខែសីហា អាចប៉ះពាល់ដល់សន្តិភាព និងសណ្តាប់ធ្នាប់នៅក្នុងរដ្ឋធានី។
សេចក្តីប្រកាសបាននិយាយថាគ្មានការជួបជុំជាសាធារណៈណាមួយនឹងត្រូវបានអនុញ្ញាតក្នុងរង្វង់៥០ ម៉ែត្រពីអគារសភាចាប់ពីម៉ោង ៨ ព្រឹកថ្ងៃចន្ទ ទី២១ សីហា) ដល់ពាក់កណ្តាលអធ្រាត្រនៃថ្ងៃព្រហស្បតិ៍ទី២៤ សីហា) ។សមាជិកសភានិងសមាជិកព្រឹទ្ធសភាគ្រោងនឹងចាប់ផ្តើមបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅម៉ោង ៣ រសៀលថ្ងៃអង្គារ។ ការបោះឆ្នោតគ្រោងនឹងបញ្ចប់នៅម៉ោង ៥និង៣០នាទី ល្ងាច៕