Friday, June 27, 2025
Homeព័ត៌មានអន្តរជាតិរុស្ស៊ី បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក​អ៊ុយក្រែន​កណ្តាលទីក្រុងម៉ូស្គូ

រុស្ស៊ី បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក​អ៊ុយក្រែន​កណ្តាលទីក្រុងម៉ូស្គូ

អាជ្ញាធរមូលដ្ឋាន និងក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់កាលពីព្រឹកថ្ងៃសុក្រថាអ៊ុយក្រែន​បានកំណត់​គោល​ដៅវាយប្រហារជាថ្មីម្តងទៀតមកលើទីក្រុងពាណិជ្ជកម្មនៅក្នុងទីក្រុងម៉ូស្គូ ដោយយន្តហោះគ្មានមនុស្សបើក​មួយគ្រឿងបានតែត្រូវបានស្ទាក់ចាប់ និងបាញ់ទម្លាក់ដោយប្រព័ន្ធ ការពារដែនអាកាសរបស់រុស្ស៊ី។អភិបាលក្រុងលោក Sergey Sobyanin បាននិយាយនៅក្នុងសារTelegramយប់នេះកងកម្លាំងការពារដែនអាកាស​បានបំផ្លាញយន្តហោះគ្មានមនុស្សបើកក្នុងអំឡុងពេលប៉ុនប៉ងវាយប្រហារលើទីក្រុងម៉ូស្គូ។ បំណែក UAV បាន​ធ្លាក់​​នៅតំបន់ Expocenter ដោយគ្មានការខូចខាតអ្វីធ្ងន់ធ្ងរដល់អគារនោះទេ។

ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថាយន្តហោះគ្មានមនុស្សបើកត្រូវបានស្ទាក់ចាប់នៅម៉ោងប្រហែល ៤ ព្រឹក ដោយកំទេចកំទីរបស់វាបានធ្លាក់ចេញពីផ្លូវ ចូលទៅក្នុងអគារមិនមែនលំនៅដ្ឋាន​នៅទីក្រុងម៉ូស្គូ។

មិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ ឬរបួសនោះទេ ប៉ុន្តែ សេវាសង្គ្រោះបន្ទាន់កំពុងធ្វើការនៅកន្លែង​កើត​ហេតុ​” នេះបើយោងតាមអាជ្ញាធរ ៕

RELATED ARTICLES