Friday, June 27, 2025
Homeព័ត៌មានអន្តរជាតិUN  ថ្កោលទោសកូរ៉េខាងជើង ពីបទពង្រីកកម្មវិធី អាវុធនុយក្លេអ៊ែរ និងយោធា ខណៈប្រជាជនដាច់ ស្បៀង

UN  ថ្កោលទោសកូរ៉េខាងជើង ពីបទពង្រីកកម្មវិធី អាវុធនុយក្លេអ៊ែរ និងយោធា ខណៈប្រជាជនដាច់ ស្បៀង

ប្រទេសកូរ៉េខាងជើងត្រូវបានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចោទប្រកាន់កាលពីថ្ងៃព្រហស្បតិ៍ទី ១៧ ខែសីហា ឆ្នាំ២០២៣ពីបទចំណាយយ៉ាងច្រើនលើកម្មវិធីអាវុធនុយក្លេអ៊ែរ និងធ្វើឱ្យប្រសើរឡើងនូវវិស័យ យោធា ខណៈពេលដែលប្រជាជនរបស់ខ្លួនកំពុងអត់ឃ្លាន និងខ្វះសម្ភារៈប្រើប្រាស់ចាំបាច់។

ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិលោក Volker Turk បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជា ជាតិ នៅក្នុងកិច្ចប្រជុំពិសេសស្តីពីសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើងថា ប្រជាជនរបស់ប្រទេសនេះកំពុង ជួបប្រទះការគាបសង្កត់ផ្នែកនយោបាយកាន់តែខ្លាំងឡើងនិងស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ។លោកបានប្រាប់ក្រុមប្រឹក្សាកាលពីថ្ងៃព្រហស្បតិ៍ថា ការរំលោភសិទ្ធិជាច្រើន រួមទាំងពលកម្មដោយបង្ខំ និងពលកម្មកុមារកើតចេញពីដោយផ្ទាល់ ឬការគាំទ្រ ការកើនឡើងនៃកម្លាំងយោធារបស់ប្រទេសកូរ៉េខាងជើង។ការអត្ថាធិប្បាយរបស់លោក Turk ត្រូវបានគាំទ្រដោយ Elizabeth Salmonអ្នកជំនាញសិទ្ធិមនុស្សឯករាជ្យរបស់ អង្គការសហប្រជាជាតិស្តីពីកូរ៉េខាងជើង ដែលបាននិយាយថាមេដឹកនាំរបស់ប្រទេសបានទាមទារម្តងហើយ ម្តងទៀតដល់ពលរដ្ឋឲ្យរឹតបន្តឹងខ្សែក្រវាត់របស់ពួកគេមានន័យថាចាយវាយសន្សំសំចៃទោះបីមានភាពអត់ឃ្លានក៏ដោយដើម្បីយកធនធានដែលមានផ្តល់ថវិកាដល់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល។ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រីLinda Thomas-Greenfield បាននិយាយថា គ្មានសន្តិភាពទេបើគ្មានសិទ្ធិមនុស្សហើយត្រូវបានបន្ទរដោយឯកអគ្គរដ្ឋទូតមកពីជាង ៥០ ប្រទេសនិងបាន ថ្កោលទោសនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ចំពោះការរំលោភសិទ្ធិមនុស្ស និងការរំលោភបំពានអំណាដែល លោកស្រីបាននិយាយថាមានទំនាក់ទំនងដែលមិនអាចកាត់ផ្តាច់បានរួមទាំងអាវុធប្រល័យលោករបស់កូរ៉េខាងជើង និងការអភិវឌ្ឍន៍មីស៊ីលផ្លោង។

លោកIlhyeok Kim ជាអ្នករត់ចោលស្រុកកូរ៉េខាងជើងបានប្រាប់ក្រុមប្រឹក្សាថាគាត់ ត្រូវបានបង្ខំឱ្យធ្វើការនៅវាល ស្រែដោយគ្មានសំណងហើយថាគ្រាប់ធញ្ញជាតិដែលពួកគេដាំដុះទាំងអស់បានទៅយោធា។លោកបន្តថារដ្ឋា ភិបាលបង្វែរញើស ឈាមរបស់យើងទៅជាជីវិតដ៏ប្រណិតសម្រាប់ការដឹកនាំរបស់គេ និងផលិតមីស៊ីលយក ទៅបំផ្ទុះនៅលើមេឃបំផ្លាញការខិតខំប្រែងរបស់ប្រជាជន ។ លោកបានបន្ថែមថា៖ លុយដែលចំណាយលើមី ស៊ីលមួយគ្រាប់អាច ចិញ្ចឹម យើងបានបីខែ៕

RELATED ARTICLES