Friday, June 27, 2025
Homeព័ត៌មានអន្តរជាតិយន្តហោះចម្បាំង F-16 អាមេរិក គ្មានវត្តមាននៅ អ៊ុយក្រែន ក្នុងឆ្នាំ ២០២៣

យន្តហោះចម្បាំង F-16 អាមេរិក គ្មានវត្តមាននៅ អ៊ុយក្រែន ក្នុងឆ្នាំ ២០២៣

អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធទី ១៦ ខែសីហា ឆ្នាំ ២០២៣ ថាអ៊ុយក្រែនមិន រំពឹងថា យន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិកនឹងមកដល់នៅឆ្នាំនេះទេ។នេះបើយោង តាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានស៊ីអ៊ិនអ៊ិន។

ទីក្រុងគៀវបានអង្វរសុំយន្តហោះទំនើបពីសម្ព័ន្ធមិត្តលោកខាងលិចអស់រយៈពេលជាងមួយឆ្នាំហើយដោយ លើកហេតុផលថាពួកគេនឹងផ្តល់ឱ្យយោធានូវសមត្ថភាពការពារដែនអាកាស និងការវាយលុក បន្ថែមទៀត។អ្នកនាំពាក្យកងទ័ពអាកាសលោក Yurii Ihnat បានប្រាប់ទូរទស្សន៍រដ្ឋអ៊ុយក្រែនថា វាច្បាស់ហើយថាយើង នឹងមិនអាចការពារអ៊ុយក្រែនជាមួយនឹងយន្តហោះ F-16 នៅរដូវស្លឹកឈើជ្រុះ និងរដូវរងានេះទេ។

CNN បានរាយការណ៍នៅថ្ងៃទី ១ ខែសីហាថាសហរដ្ឋអាមេរិកកំពុងរង់ចាំមន្រ្តីអឺរ៉ុបដើម្បីដាក់ផែនការ ចុងក្រោយ សម្រាប់ការបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែនសម្រាប់យន្តហោះ F-16។

ប្រធានាធិបតីអ៊ុយក្រែន លោក លោកហ្សេឡិនស្កីនិងមន្ត្រីអឺរ៉ុបបាននិយាយជាសាធារណៈថា ការបណ្តុះ បណ្តាលនេះត្រូវបានគេសន្មត់ថានឹងចាប់ផ្តើមនៅក្នុងខែនេះ ប៉ុន្តែជាងពីរខែបន្ទាប់ពីប្រធានាធិបតី ចូបៃដិន បានប្រកាសការគាំទ្រសម្រាប់ការបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែននៅលើយន្តហោះ F-16 វានៅតែមានព័ត៌មានលម្អិតសំខាន់ៗមួយចំនួនដែលត្រូវដោះស្រាយ។

លោក Yurii Ihnat បានបញ្ជាក់ថាបញ្ហាបានឈានទៅមុខ។ យើងយល់ថាអាកាសយានិករបស់យើងនឹងធ្វើការ ហ្វឹកហាត់ក្នុងពេលដ៏ខ្លីខាងមុខនេះ។ប៉ុន្តែទន្ទឹមនឹងនោះ ការការពារប្រឆាំងដែនអាកាសរបស់យើងត្រូវតែពង្រឹង បន្ថែមទៀត៕

RELATED ARTICLES