Friday, June 27, 2025
Homeព័ត៌មានអន្តរជាតិតុលាការធម្មនុញ្ញថៃ បញ្ចប់ជីវិតនយោបាយបក្សឆ្ពោះ ទៅមុខ និងបើកដៃឲ្យភឿថៃ បង្កើតរដ្ឋាភិបាលថ្មី  

តុលាការធម្មនុញ្ញថៃ បញ្ចប់ជីវិតនយោបាយបក្សឆ្ពោះ ទៅមុខ និងបើកដៃឲ្យភឿថៃ បង្កើតរដ្ឋាភិបាលថ្មី  

តុលាការធម្មនុញ្ញថៃកាលពីថ្ងៃពុធទី១៦សីហា២០២៣ បានច្រានចោលសំណើរបស់គណបក្សឆ្ពោះទៅមុខដែល បានឈ្នះការបោះឆ្នោតកាលពីថ្ងៃទី១៤ខែឧសភា ហើយបានសុំឲ្យពិនិត្យឡើងវិញនូវសេចក្តី សម្រេច របស់សភា ដែលបានរារាំងបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួនពីការតែងតាំងឡើងវិញ(លើកទី២)។នេះបើយោង តាមការចេញ ផ្សាយរបស់កាសែតថ្ងៃបាងកកប៉ុស្តិ៍។

សេចក្តីសម្រេចនេះបានសម្លាប់ក្តីសង្ឃឹមរបស់គណបក្សឆ្ពោះទៅមុខក្នុងការប៉ុនប៉ងដឹកនាំរដ្ឋាភិបាលបន្ទាប់តែវាជាការ ត្រួសត្រាយផ្លូវសម្រាប់សភាដើម្បីធ្វើការបោះឆ្នោតមួយផ្សេងទៀតជ្រើស រើសនាយករដ្ឋមន្រ្តីនៅសប្តាហ៍ នេះ។

នៅក្នុងសេចក្តីសម្រេចតុលាការធម្មនុញ្ញបាននិយាយថា ខ្លួនបានបដិសេធមិនទទួលយកករណីនេះទេដោយ សារតែវាត្រូវបានប្តឹងដោយបុគ្គលជាង២០ ដែលមិនរាប់បញ្ចូលបេក្ខជននាយករដ្ឋមន្ត្រីខ្លួនឯងផ្ទាល់ផង។ តុលាការបានបន្ថែមថា៖ សិទ្ធិរបស់ពួកគេមិនត្រូវបានរំលោភទេ ហើយពួកគេក៏មិនមានសិទ្ធិក្នុងការដាក់ពាក្យ បណ្តឹងនោះដែរ។នេះជាការសម្រេចចិត្តជាឯកច្ឆន្ទរបស់តុលាការ។

តុលាការបានលើកហេតុផលថា មាត្រា ២១៣ និងមាត្រា ៤៦ នៃច្បាប់នីតិវិធីជំនុំជម្រះរបស់តុលាការធម្មនុញ្ញ មានគោលបំណងការពារបុគ្គលដែលសិទ្ធិត្រូវបានរំលោភដោយមន្ត្រីរដ្ឋ។តុលាការបាននិយាយថាដើមបណ្តឹងតាមមាត្រា២១៣ ត្រូវតែជាបុគ្គលដែលសិទ្ធិនិងសេរីភាពត្រូវ បានប៉ះពាល់ ដោយផ្ទាល់នៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីតាមមាត្រា ២៧២ នៃរដ្ឋធម្មនុញ្ញ។

គណបក្សឆ្ពោះទៅមុខបានដាក់ញត្តិទៅតុលាការដើម្បីពិនិត្យមើលលើភាពស្របច្បាប់នៃការសម្រេចចិត្តកាលពីថ្ងៃទី ១៩ខែកក្កដាដោយសមាជិកសភាដើម្បីការពារមេដឹកនាំរបស់ខ្លួនលោក Pita Limjaroenrat ក្នុងការតែងតាំង ជានាយករដ្ឋមន្ត្រីជាលើកទីពីរបន្ទាប់ពីការបរាជ័យរបស់គាត់ក្នុការបោះឆ្នោតលើកដំបូង។បន្ទាប់ពីបិទផ្លូវតវ៉ានេះសភាត្រូវបានគេរំពឹងថានឹងកំណត់ពេលបោះឆ្នោតក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតលើបេក្ខភាពនាយករដ្ឋមន្ត្រី លោកស្រេតថា ថាវីស៊ីន មកពីគណបក្សភឿថៃដែលជាប់ឆ្នោតលំដាប់ទីពីរ។

គិតចាប់ពីពេលរំលាយសភា មកទល់នឹងពេលនេះ ប្រទេសថៃបានស្ថិតក្រោមរដ្ឋាភិបាលចាំផ្ទះអស់រយៈ ពេល ៥ខែហើយ ស្របពេលដែល បក្សឆ្ពោះទៅមុខដែលមានអាសនៈច្រើនជាងគេក្នុងការបោះឆ្នោតសកល មិនអាច បង្កើតរដ្ឋាភិបាលថ្មីបាន ដោយសារលោកលោក ភីថា លឹមចារឿ ត្រូវបានបដិសេធដោយ ក្រុមសមាជិករដ្ឋសភា អភិរក្សនិយម និងសមាជិកព្រឹទ្ធសភា ដែលមានទំនាក់ទំនងជាមួយយោធា៕

RELATED ARTICLES