រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រកាសកញ្ចប់ជំនួយសន្តិសុខថ្មី តម្លៃ២០០ លានដុល្លារ សម្រាប់អ៊ុយក្រែន រួមទាំងអាវុធការពារដែនអាកាស កាំភ្លើងធំ សម្ភារៈប្រឆាំងរថក្រោះនិងឧបករណ៍បោសសម្អាតមីនជាដើម។

លោកBlinkenបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ជំនួយអាមេរិកនឹងមានរហូតទាល់តែសម្រេចបានជោគជ័យ។ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តព្រមទាំងដៃគូរបស់យើងនឹង រួបរួមជាមួយអ៊ុយក្រែន ដរាបណាប្រទេសនេះនៅតែត្រូវការ។
រុស្ស៊ីបានចាប់ផ្តើមសង្រ្គាមនេះហើយអាចបញ្ចប់វានៅពេលណាក៏បានដោយការដកកងកម្លាំងរបស់ខ្លួនចេញពីអ៊ុយក្រែន និងបញ្ឈប់ការវាយប្រហារដ៏ឃោរឃៅរបស់ខ្លួន។
ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡិនស្គីបានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក និងលោកប្រធានាធិបតីលោកចូបៃដិនកាលពីថ្ងៃចន្ទ សម្រាប់កញ្ចប់ជំនួយសន្តិសុខចុងក្រោយបង្អស់។

លោកបានសរសេរថា មីស៊ីលការពារអាកាស កាំភ្លើងធំ ប្រព័ន្ធបោសសម្អាតមីន និងអាវុធប្រឆាំងរថក្រោះ ទាំងអស់នេះវានឹងបន្ថែមដល់កងកម្លាំងការពាររបស់យើង។ វាជាការបោះជំហានមួយទៀតឆ្ពោះទៅរកជ័យជម្នះរួមគ្នារបស់យើង ។
រុស្ស៊ី វាយប្រហារតំបន់ Lviv ភាគខាងលិចអ៊ុយក្រែន
យោងតាមមន្ត្រីក្នុងតំបន់បានឱ្យដឹងថា ប្រទេសរុស្ស៊ីបានកំណត់គោលដៅលើតំបន់ Lviv ភាគខាងលិចរបស់អ៊ុយក្រែនជាមួយនឹងការវាយប្រហារដោយមីស៊ីលពេញមួយយប់ដល់ថ្ងៃអង្គារ។
លោក Maksym Kozytskyi ប្រធានរដ្ឋបាលយោធាក្នុងតំបន់ Lviv បាននិយាយថា បំណែកមីស៊ីលបានធ្លាក់លើអគារផ្ទះល្វែង និងផ្សារទំនើបមួយ។ផ្ទះល្វែងជាងមួយរយត្រូវបានខូចខាត ហើយសាលាមត្តេយ្យមួយត្រូវបានបំផ្លាញ ប៉ុន្តែមិនមានអ្នករងរបួសនោះទេ ។នេះបើយោងតាមអភិបាលក្រុង Lviv លោក Andrii Sadovyi បាន និយាយនៅលើ Telegram ។
Sadovyi បាននិយាយថាយ៉ាងហោចណាស់មនុស្សបួននាក់រងរបួស ។មិនទាន់មានរបាយការណ៍អំពីការស្លាប់ នោះទេ ៕