យោងតាមលោក Alexey Rakhmanov ដែលជាប្រធានក្រុមហ៊ុនសាងសង់នាវាមុជ ទឹកធំបំផុតរបស់ទីក្រុងម៉ូស្គូ បាននិយាយថា ប្រទេសរុស្ស៊ី កំពុងបំពាក់មីស៊ីលលឿនជាង សំឡេង ល Zircon ទៅលើនាវាមុជទឹកនុយក្លេអ៊ែរ Yasen ថ្មីរបស់ខ្លួន។
លោក Rakhmanov បានប្រាប់ទីភ្នាក់ងារ ព័ត៌មានរដ្ឋ RIA Novosti ក្នុងបទសម្ភាសន៍ មួយដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទថា ការងារក្នុងទិសដៅនេះកំពុងដំណើរការរួច ហើយ។ មីស៊ីល Zircon គឺជាអាវុធរយៈចម្ងាយ ឆ្ងាយ លឿនជាងសំឡេងប្រាំដង ដែលពិបាក ស្ទាក់ចាប់។

លោក Rakhmanov បានបន្ថែមថា គ្រឿងសព្វាវុធរបស់នាវាចម្បាំងជាមួយនឹង ប្រព័ន្ធថ្មីនេះ នឹងត្រូវបានអនុវត្តស្របតាម ផែនការរបស់ក្រសួងការពារជាតិរុស្ស៊ី ក្នុង អំឡុងពេលសាងសង់ និងប្រតិបត្តិការរបស់ ពួកគេ។នាវាមុជទឹកនុយក្លេអ៊ែរ ពហុគោល-បំណងYasen-M ដែលត្រូវបានគេស្គាល់ ផងដែរថា ជាគម្រោង ៨៨៥M គឺជានាវា ទំនើបនៃគម្រោង ៨៨៥។ កងទ័ពជើងទឹក រុស្ស៊ីឥឡូវនេះ មានគម្រោង ៨៨៥ មួយ គ្រឿង និងនាវាមុជទឹក ៨៨៥M ពីរគ្រឿង។ នេះ បើយោងតាម RIA Novosti។

នាវាមុជទឹកYasen-class ដែលគេ ស្គាល់ថា ជាគម្រោង ៨៨៥M គឺជានាវា មុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែល ផលិតឡើង ដើម្បីជំនួសនាវាមុជទឹកវាយ ប្រហារនុយក្លេអ៊ែរ សម័យអតីតសហភាព សូវៀត ដែលជាផ្នែកមួយនៃកម្មវិធីដើម្បី ធ្វើទំនើបកម្មកងទ័ព និងកងនាវា។ មីស៊ីល លឿនជាងសំឡេង Zircon អាចបាញ់បាន ចម្ងាយ៩០០គីឡូម៉ែត្រ ដែលធ្វើឱ្យពិបាក ក្នុងការការពារប្រឆាំងនឹងពួកគេ ៕