Saturday, June 28, 2025
Homeព័ត៌មានអន្តរជាតិរុស្ស៊ី បាញ់បង្ហោះយានអវកាស ទៅឋាន​ព្រះចន្ទលើក​ដំបូង រយៈពេលជិត៥០ឆ្នាំ

រុស្ស៊ី បាញ់បង្ហោះយានអវកាស ទៅឋាន​ព្រះចន្ទលើក​ដំបូង រយៈពេលជិត៥០ឆ្នាំ

ប្រទេសរុស្ស៊ីបានចាប់ផ្តើមបេសកកម្មលើកដំបូងរបស់ខ្លួនទៅកាន់ឋានព្រះចន្ទ បន្ទាប់ពីខកខានក្នុងរយៈ​ពេល​ជិត៥០ឆ្នាំ ដែលជាការប្រណាំងប្រជែងអវកាសជាមួយប្រទេសឥណ្ឌាដែលមាន​គម្រោងចុះចតនៅក្នុងខែនេះ​ផងដែរ។

ការបាញ់បង្ហោះយាន Luna-25 ទៅកាន់ឋានព្រះចន្ទកាលពីថ្ងៃសុក្រ គឺជាលើកទីមួយរបស់រុស្ស៊ី ចាប់តាំងពីឆ្នាំ ១៩៧៦ នៅពេលដែលរុស្ស៊ីជាផ្នែកមួយនៃសហភាពសូវៀត ហើយការបោញ់បង្ហោះនេះត្រូវបានធ្វើឡើងដោយ​គ្មានជំនួយពីទីភ្នាក់ងារអវកាសអឺរ៉ុបដែលបានបញ្ចប់កិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីបន្ទាប់ពីការលុកលុយមកលើប្រទេសអ៊ុយក្រែន។

ការបាញ់បង្ហោះចេញពីយាន Vostochny Cosmodrome នៅតំបន់ Far East បានធ្វើឡើងនៅម៉ោង ២និង១០ នាទីព្រឹកថ្ងៃសុក្រ (ម៉ោងនៅទីក្រុងម៉ូស្គូ)។នេះបើយោងតាមរូបភាពផ្សាយផ្ទាល់ដោយទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos។

យានចុះចតជើងបួនមានទម្ងន់ប្រហែល៨០០ គីឡូក្រាម ហើយនឹងត្រូវទៅដល់គន្លងព្រះចន្ទក្នុងរយៈពេល៥ថ្ងៃ។បន្ទាប់មកវានឹងចំណាយពេលចន្លោះពី៣ទៅ ៧ថ្ងៃដើម្បីជ្រើសរើសកន្លែងត្រឹមត្រូវ មុនពេលចុះចតនៅតំបន់ប៉ូល​ខាងត្បូងតាមចន្ទគតិ។

លោក Alexander Blokhin មន្ត្រីជាន់ខ្ពស់ Roscosmos បាននិយាយនៅក្នុងបទសម្ភាសន៍​នាពេលថ្មីៗនេះថាវា​ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រការចុះចតតាមចន្ទគតិ នៅលើប៉ូលខាងត្បូង។យាននេះត្រូវបានគេរំពឹងថា​នឹងទៅ​ដល់ផ្ទៃព្រះចន្ទនៅថ្ងៃទី២៣ ខែសីហា ស្របពេលជាមួយនឹងយានឥណ្ឌាដែលត្រូវបានបាញ់បង្ហោះកាលពីថ្ងៃទី ១៤ខែកក្កដា។

ម៉ូឌុលរបស់ប្រទេសទាំងពីរគឺឆ្ពោះទៅប៉ូលខាងត្បូងតាមចន្ទគតិដែលជាតំបន់ដែលគ្មានយានអវកាសណាមួយបានចុះចតដោយរលូនមានតែរដ្ឋាភិបាលបីប៉ុណ្ណោះដែលគ្រប់គ្រងការចុះចតឋានព្រះចន្ទដោយជោគជ័យគឺអតីតសហភាពសូវៀត សហរដ្ឋអាមេរិក និងចិន។

Roscosmos បាននិយាយថា ម៉ូឌុលនេះនឹងដំណើរការរយៈពេលមួយឆ្នាំដោយនាំយក និងវិភាគសំណាកដីនិងធ្វើ​ការ​ស្រាវជ្រាវវិទ្យាសាស្ត្ររយៈពេលវែងលើសម្ភារៈផ្ទៃព្រះចន្ទ និងបរិយាកាស៕

RELATED ARTICLES