Saturday, June 28, 2025
Homeព័ត៌មានអន្តរជាតិហ្សាកាតា ជាប់ជាទីក្រុងបំពុលខ្យល់ខ្លាំងជាងគេ​លើពិភពលោក

ហ្សាកាតា ជាប់ជាទីក្រុងបំពុលខ្យល់ខ្លាំងជាងគេ​លើពិភពលោក

យោងតាមក្រុមហ៊ុនត្រួតពិនិត្យគុណភាពខ្យល់ IQAir បានឱ្យដឹងថាទីក្រុងហ្សាកាតារបស់ឥណ្ឌូណេស៊ីដែល​មានប្រជាជនជាង១០លាននាក់បានក្លាយជាទីក្រុងដែលមានការបំពុលខ្យល់ខ្លាំងបំផុតនៅលើពិភពលោកខណៈដែលអាជ្ញាធរមិនបានដោះស្រាយជាមួយនឹងការកើនឡើងនៃផ្សែងពុល។

ការបំពុលខ្យល់ត្រូវបានប៉ាន់ប្រមាណថាជាការរួមចំណែកដល់ការស្លាប់មុនអាយុចំនួន៧ លាននាក់ជារៀង​រាល់ឆ្នាំ ហើយត្រូវបានអង្គការសហប្រជាជាតិចាត់ទុកថាជាហានិភ័យសុខភាពបរិស្ថានដ៏ធំបំផុតតែមួយគត់។ទីក្រុងហ្សាការតាបានកត់ត្រាជាប្រចាំនូវកម្រិតបំពុលបរិយាកាស PM2.5 ដែលមិនល្អសម្រាប់សុខភាពជ្រាប​ចូលទៅក្នុងផ្លូវដង្ហើមច្រើនដងតាមកម្រិតដែលបានណែនាំរបស់អង្គការសុខភាពពិភពលោក។

លោកNathan Roesstandy សហស្ថាបនិកនៃកម្មវិធីគុណភាពខ្យល់NafasIndonesiaបាននិយាយថាកម្រិតនៃ​ការបំពុលកាន់តែអាក្រក់។លោកបាននិយាយថាយើងដកដង្ហើមច្រើនជាង២០០០០ក្នុងមួយថ្ងៃ។ប្រសិនបើយើងទទួលយកខ្យល់កខ្វក់ជារៀងរាល់ថ្ងៃ វាអាចនាំឱ្យកើតជំងឺផ្លូវដង្ហើម និងសួតនិងជំងឺហឺតផងដែរ។វាអាចប៉ះពាល់ដល់ការអភិវឌ្ឍការយល់ដឹងរបស់កុមារ ឬសូម្បីតែសុខភាពផ្លូវចិត្ត។ប្រជាពលរដ្ឋបានត្អូញត្អែរថាការបំពុលដោយសារផ្សែងអ័ព្ទក្នុងឧស្សាហកម្ម ការកកស្ទះចរាចរណ៍​និងរោង​ចក្រ​ដើរដោយថាមពលធ្យូងថ្ម កំពុងប៉ះពាល់ដល់អាយុជីវិត និងសុខភាពរបស់ពួកគេ។

លោកAnggy Violita អាយុ ៣២ឆ្នាំជាបុគ្គលិកនៅក្នុងទីក្រុង ហ្សាកាតាបានប្រាប់ AFP ថា ខ្ញុំត្រូវពាក់ម៉ាសគ្រប់​ពេល។ ទាំងរាងកាយ និងមុខរបស់ខ្ញុំកំពុងរងទុក្ខ៕

RELATED ARTICLES