យោងតាមប្រភពព័ត៌មានពីកាសែតថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយកាលពីល្ងាចថ្ងៃពុធទី៩ ខែសីហា ឆ្នាំ ២០២៣ គណបក្សភឿថៃបាននាំយកគណបក្សនយោបាយតូចៗចំនួនប្រាំមួយបន្ថែមទៀតចូលទៅក្នុងសម្ព័ន្ធភាពរបស់ខ្លួនដើម្បីបង្កើតរដ្ឋាភិបាលចម្រុះដោយបានបង្កើនចំនួនអាសនៈសភាសរុប ២២៨។គណបក្សភឿថៃបានជាប់ចំណាត់ថ្នាក់ទីពីរនៅក្នុងការបោះឆ្នោតសកលនៅថ្ងៃទី ១៤ខែឧសភា ជាមួយ នឹង អាសនៈសភាចំនួន ១៤១ បានចងសម្ព័ន្ធភាពជាមួយគណបក្សភូមិចៃថៃ Bhumjaithai កាលពីថ្ងៃពុធ ដែលមាន ៧១អាសនៈ។

សមាជិកសំខាន់ៗនៃគណបក្សភឿថៃនិងគណបក្សថ្មីទាំងប្រាំមួយបានប្រកាសសម្ព័ន្ធភាពរបស់ពួកគេនៅសភាកាលពីថ្ងៃពុធ។ គណបក្សផ្សេងទាំង៦នោះរួមមានPrachachart (៩អាសនៈ), Pheu Thai Ruam Palang (២), Charthaipattanakla (២ អាសនៈ), Seri Ruam Thai (១ អាសនៈ), Palang Sangkhom Mai (១ អាសនៈ) និង គណបក្ស Thongtee Thai (១ អាសនៈ) និងត្រូវបានបង្កើតឡើងដោយអតីតមេភូមិ អ្នកស្ម័គ្រចិត្តសុខាភិបាល និងមន្ត្រីរាជការផ្សេងទៀត។
ទោះបីជាគណបក្សទាំងប្រាំបីរបស់សម្ព័ន្ធមានត្រឹមតែ២២៨ អាសនៈក្នុងសភាដែលមាន៥០០ អាសនៈក៏ដោយ មេដឹកនាំគណបក្សភឿថៃ លោក Cholnan Srikaew បានបញ្ជាក់ជាថ្មីថាសម្ព័ន្ធភាពមាន ការគាំទ្រយ៉ាងហោច ណាស់២៥១អាសនៈ។គណបក្សភឿថៃបានប្រកាសថាសមាជិកបន្ថែមទៀតនឹង ត្រូវបានបង្ហាញក្នុងពេល ឆាប់ៗ នេះ ខណៈដែលគណបក្សនេះគ្រោងនឹងជួបពិភាក្សានៅថ្ងៃស្អែកជាមួយ Chart Thai Pattana ដែលមាន ១០ អាសនៈ។នៅគណបក្សទាំង៨នេះនៅខ្វះ២៣អាសនៈក្នុង២៥១ ដែលត្រូវការសម្រាប់ភាគច្រើនសាមញ្ញនៅក្នុង ៥០០ កៅអី។
គណបក្សភឿថៃបាននិយាយថា ខ្លួននឹងតែងតាំងបេក្ខភាពផ្ទាល់របស់ខ្លួនសម្រាប់នាយករដ្ឋមន្ត្រីគឺលោកស្រី ស្រេតថា ថាវីស៊ីន។
មេដឹកនាំ MFP លោក Pita Limjaroenrat បានបរាជ័យក្នុងការទទួលបានការគាំទ្រពីសភានៅពេលត្រូវបាន តែង តាំងជានាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១៣ ខែកក្កដា៕