Saturday, June 28, 2025
Homeព័ត៌មានអន្តរជាតិ នីហ្សេ រង់ចាំការឆ្លើយតបរបស់ប្លុកអាហ្វ្រិក ខណៈ​យោធា​​បដិសេធ ឱសានវាទនិងបិទដែនអាកាស

 នីហ្សេ រង់ចាំការឆ្លើយតបរបស់ប្លុកអាហ្វ្រិក ខណៈ​យោធា​​បដិសេធ ឱសានវាទនិងបិទដែនអាកាស

មេដឹកនាំរដ្ឋប្រហារយោធារបស់ប្រទេសនីហ្សេ(Niger) បានបិទដែនអាកាសបន្ទាប់ពីបានច្រាន​ចោលឱសានវាទ​ពីរដ្ឋ​នៅអាហ្វ្រិកខាងលិច ដែលបានដាក់សម្ពាធអោយដោះលែងប្រធានាធិបតីលោកMohamed Bazoum ដែល​ត្រូវ​បាន​ទម្លាក់ចេញពីតំណែងបើមិនដូច្នោះប្រឈមមុខនឹងអន្តរាគមន៍យោធា។

រដ្ឋប្រហារនៅនីហ្សេកាលពីថ្ងៃទី ២៦ ខែកក្កដាគឺជារដ្ឋប្រហារលើកទី ៧ នៅអាហ្វ្រិកខាងលិចនិងកណ្តាល​ក្នុង​រយៈ​​​ពេល ៣ ឆ្នាំ។ វាបានធ្វើឱ្យកក្រើកតំបន់ Sahel នៃទ្វីបអាហ្រ្វិក ដែលកំពុងប្រយុទ្ធជាមួយក្រុមប្រដាប់​អាវុធ​ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដានិងISIL(ISIS)ហើយស្ថិតក្នុងចំណោមតំបន់ក្រីក្របំផុត​មួយក្នុង​ពិភព​លោក។

មូលហេតុនៃរដ្ឋប្រហារ មេយោធាបាននិយាយថា ខ្លួនបានដណ្តើមអំណាចដោយសារតែអសន្តិសុខ និងស្ថាន​ភាពសេដ្ឋកិច្ចប៉ុន្តែមានការលើកឡើង ថាមេដឹកនាំរដ្ឋប្រហារហៀបនឹងត្រូវ​បណ្តេញចេញពីតំណែង​ដោយរដ្ឋា​ភិបាល។

ចំណាត់ការដែលបានប្រកាសកាលពីល្ងាចថ្ងៃអាទិត្យបានកើតឡើងនៅពេលដែលអ្នកគាំទ្ររដ្ឋប្រហាររាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅពហុកីឡាដ្ឋានក្នុងរដ្ឋធានីនីញ៉ាម៉េ (Niamey) របស់ប្រទេសនីហ្សេដើម្បីអប​អរសាទរ​ដល់​ឧត្តម​សេនីយ៍ដែលបានដណ្តើមអំណាច ឬក្រុមប្រឹក្សាជាតិសម្រាប់ការពារមាតុភូមិ (CNSP) ។លោកAmadou Abdramane អ្នកនាំពាក្យរបស់ CNSP បានលើកឡើងពីការគំរាមកំហែងនៃអន្តរាគមន៍យោធា​ពីសហគមន៍​សេដ្ឋ​កិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) ដែលជាហេតុផលសម្រាប់ការបិទដែនអាកាស។

លោកបាននិយាយថាចំពោះមុខការគំរាមកំហែងនៃការអន្តរាគមន៍ដែលកាន់តែច្បាស់តាមរយៈការរៀបចំរបស់ប្រទេសជិតខាងដែនអាកាសរបស់នីហ្សេត្រូវបានបិទចាប់ពីថ្ងៃនេះ … សម្រាប់យន្តហោះទាំងអស់រហូត​ដល់មាន​ការជូនដំណឹងបន្ថែម។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើកញ្ចក់ទូរទស្សន៍ជាតិ លោកAbdramaneបាននិយាយថាមានការដាក់​ពង្រាយកងកម្លាំងត្រៀមទុកនៅក្នុងប្រទេសអាហ្រ្វិកកណ្តាលចំនួនពីរក្នុងការរៀបចំសម្រាប់អន្តរាគមន៍ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។

ក្រុមប្រទេសអាហ្រ្វិកខាងលិច Ecowas បានព្រមានថាអាចនឹងមានការប្រើ​កម្លាំងប្រសិនបើប្រធានាធិបតី​Mohamed Bazoum មិនត្រូវបានគេដាក់ឱ្យដំណើរការឡើងវិញនៅម៉ោង ២៣យប់ថ្ងៃថ្ងៃអាទិត្យ ៕

RELATED ARTICLES