Saturday, June 28, 2025
Homeព័ត៌មានអន្តរជាតិចិន ប្រាប់ឲ្យយកនាវាចម្បាំងចេញ ហ្វីលីពីន ថា​ដាច់ខាត មិនយកចេញទោះក្នុងតម្លៃណាក៏ដោយ

ចិន ប្រាប់ឲ្យយកនាវាចម្បាំងចេញ ហ្វីលីពីន ថា​ដាច់ខាត មិនយកចេញទោះក្នុងតម្លៃណាក៏ដោយ

ជាការឆ្លើយតបទៅនឹការគំរាមរបស់ចិនប្រទេសក៏ហ្វីលីពីនក៏បានប្រតិកម្មភ្លាមៗថា ខ្លួននឹងមិនបោះបង់ចោល​ថ្មប៉ប្រះទឹកដែលមានជម្លោះនៅសមុទ្រចិនខាងត្បូងនោះទេបន្ទាប់ពីខ្លួនបានចោទប្រកាន់ឆ្មាំឆ្នេរសមុទ្រចិនពីបទប្រើប្រាស់កាណុងបាញ់ទឹក និងចលនា គ្រោះថ្នាក់មកលើនាវាឆ្នាំការពាររបស់ខ្លួនកាលពីថ្ងៃសៅរ៍។

លោក Jonathan Malaya មន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីន (NSC) បាននិយាយថាការកើន​ឡើង​វត្តមានរបស់ចិននៅទីប្រជុំជន Thomas Shoal ទីពីរនឹងមិនរារាំងការប្តេជ្ញាចិត្តរបស់ហ្វីលីពីន​ក្នុងការការពារទីតាំង​របស់ខ្លួននៅទីនោះឡើយ។

លោក Jonathan Malaya បន្តថា យើងនឹងមិនបោះបង់ចោលតំបន់ Ayungin Shoal(ដោយប្រើប្រាស់ឈ្មោះ​ក្នុង​ស្រុក​របស់ខ្លួន )ខណៈដែលលោកបានច្រានចោលការអំពាវនាវរបស់ចិនឲ្យទីក្រុងម៉ានី​ដកនាវាចម្បាំងរបស់​ខ្លួន​ចេញ។នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយយោធា ឆ្មាំសមុទ្រហ្វីលីពីន (PCG) និងក្រសួងការបរទេស​លោក Jonathan Malaya ថ្លែង ថាយើងនឹងបន្តផ្គត់ផ្គង់កងទ័ពឡើងវិញ​នៅក្នុងកប៉ាល់ដរាបណាវានៅតែ​ត្រូវ​ការ។

ចិន ប្រាប់ហ្វីលីពីន ឲ្យដកនាវាចម្បាំងចេញពីសមុទ្រចិនខាងត្បូង

កាលពីថ្ងៃចន្ទ ទី៧ សីហា ប្រទេសចិនបានប្រាប់ហ្វីលីពីន ឱ្យដកនាវាចម្បាំងរបស់ខ្លួនចេញពីតំបន់ទីពីរ Thomas Shoal ក្នុងសមុទ្រចិនខាងត្បូងបន្ទាប់ពីបានរារាំង ជាមួយនឹងកាណុងបាញ់ទឹកកាលពីចុងសប្តាហ៍ ទៅលើនាវា​ផ្គត់ផ្គង់ស្បៀងរបស់ទីក្រុងម៉ានីលពីរគ្រឿង ខណៈដែលភាគីទាំងពីរបានអះអាងរៀងៗខ្លួនទៅលើតំបន់នោះ។ឆ្មាំសមុទ្រចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសចិនបានប្រាប់ទីក្រុងម៉ានីល​កុំឱ្យបញ្ជូន​កប៉ាល់ទៅកាន់តំបន់ Second Thomas Shoal និងមិនឲ្យបញ្ជូន សម្ភារៈសំណង់ដែលប្រើសម្រាប់ការជួសជុល និងការពង្រឹងទ្រង់ទ្រាយធំទៅកាន់នាវាចម្បាំង បន្ទាប់ពីខ្លួនបានដឹងពីផែនការផ្គត់ផ្គង់នាពេលថ្មីៗនេះ។

ប្រទេសចិនក៏បានជំរុញប្រទេសហ្វីលីពីនឱ្យស្ដារឡើងវិញសម្រាប់ The Second Thomas Shoal ហើយបាននិ​យាយថា ខ្លួនបានអនុញ្ញាតឱ្យដឹកជញ្ជូនសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ រួមទាំងអាហារទៅកាន់កប៉ាល់ដែល​ចុះចត​ដោយបន្ថែមថាខ្លួនបានប្រើប្រាស់កាណុងបាញ់ទឹកដើម្បីជៀសវាងការប៉ះទង្គិចពីការស្ទាក់ចាប់ដោយផ្ទាល់។កាលពីឆ្នាំ ១៩៩៩ ប្រទេសហ្វីលីពីនបានបញ្ឈប់នាវាចម្បាំងដោយចេតនាដើម្បី​កាន់កាប់ការទាមទាររបស់ខ្លួន​ចំពោះថ្មប៉ប្រះទឹកThe Second  Thomas ដែលជាផ្នែកមួយនៃកោះ Spratly ក្នុងសមុទ្រចិនខាងត្បូង។ប្រទេសចិនកាលពីចុងសប្តាហ៍បាននិយាយថា ខ្លួនមានអធិបតេយ្យភាព មិនអាចប្រកែកបាននៃតំបន់នេះ ហើយ​បានជំរុញឱ្យហ្វីលីពីនបញ្ឈប់សកម្មភាពរំលោភបំពាននៅក្នុងដែនទឹកនេះ។

ចំណែកឯប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr បាននិយាយកាលពីថ្ងៃចន្ទថាហ្វីលីពីន​នៅតែបន្ត​អះអាងអធិបតេយ្យភាពនិងសិទ្ធិដែនដីរបស់ខ្លួនទោះបីជាមានបញ្ហាប្រឈមនៅក្នុងសមុទ្រចិនខាងត្បូងក៏ដោយ ៕

RELATED ARTICLES