ប្រធានសភាលោក Wan Muhamad Noor Matha បានពន្យារពេលប្រជុំសភាទាំងពីរកាលពីថ្ងៃសុក្រ បន្ទាប់ពី គណបក្សឆ្ពោះទៅមុខ(MoveForward)បានស្វែងរកការពិនិត្យឡើងវិញលើការសម្រេចចិត្តដែលបានបដិសេធ ការតែងតាំងលោកភីតាជាបេក្ខជននាយករដ្ឋមន្ត្រីលើកទី២។

តាមគម្រោងរបៀបវារៈសម្រាប់កិច្ចប្រជុំថ្ងៃសុក្រនេះរួមមាន វិសោធនកម្មមាត្រា២៧២ដែលអនុញ្ញាតឱ្យ សមាជិក ព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនិងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីដោយសមាជិកសភា និងសមាជិកព្រឹទ្ធសភា។
ទោះជាយ៉ាងណាក៏ដោយប្រធានសភាបានទម្លាក់របៀបវារៈ ការបោះឆ្នោតនាយករដ្ឋមន្ត្រីដោយ សារតែតុលាការ ធម្មនុញ្ញមិនទាន់សម្រេចលើញត្តិពីការិយាល័យប្រជាជន Ombudsman ដើម្បីពិនិត្យមើលភាពស្របច្បាប់នៃការ តែងតាំងលោកភីតានោះទេ។
កិច្ចប្រជុំបានចាប់ផ្តើមនៅម៉ោង៩ព្រឹក។ គិតត្រឹមម៉ោង ១០ ព្រឹក មានសមាជិកសភាតែ ២៧៩ នាក់ប៉ុណ្ណោះដែល មានវត្តមានធ្វើឲ្យខ្វះកូរ៉ុមដែកំណត់ចំនួន៣៧៤ ។ យ៉ាងណាក៏ដោយ កិច្ចប្រជុំសម្រេចបានកូរ៉ុមនៅម៉ោង ១០.២១ ព្រឹក។

ស្ថិតនៅក្រោមរដ្ឋធម្មនុញ្ញកូរ៉ុមត្រូវតែពាក់កណ្តាលនៃចំនួនសមាជិកសភាបច្ចុប្បន្ន៧៤៧។ភ្លាមៗបន្ទាប់ពីកិច្ចប្រជុំ បានបើក សមាជិកសភាមកពីបក្សឆ្ពោះទៅមុខលោកRangsiman Rome បានជំរុញឱ្យសភាពិចារណាឡើងវិញ នូវការសម្រេចចិត្តរបស់ខ្លួនក្នុងការបដិសេធការតែងតាំងលោកភីតា ។លោកបានលើកឡើងពីបទ ប្បញ្ញត្តិលេខ ៣១ដើម្បីលើកជាបញ្ហាមកពិភាក្សា។
ជាការឆ្លើយតបប្រធានរដ្ឋសភា បាននិយាយថា សភាគួរតែរង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញលើបញ្ហានេះ ដែលគ្រោងនឹងប្រកាសជាសាធារណៈនៅថ្ងៃទី ១៦ ខែសីហាជាមុនសិន។
សមាជិកព្រឹទ្ធសភា Somchai Swangkarn បានយល់ព្រមតាមប្រធានសភា និងបានរំលឹកឡើងវិញថាបញ្ហានេះ កំពុងត្រូវបានពិនិត្យដោយតុលាការ។

សមាជិកព្រឹទ្ធសភាលោក Praphan Koonmee បាននិយាយថា លោកប្រឆាំងទៅនឹងការកែប្រែសេចក្តីសម្រេច ដែលបានធ្វើរួចហើយ។លោក បានអះអាងថា គ្មានបទប្បញ្ញត្តិនៃកិច្ចប្រជុំដែលអនុញ្ញាតឲ្យមានការផ្លាស់ប្តូរ បែបនេះទេ។
ចំពេលមានការប្រឈមមុខដាក់គ្នាក្នុងការជជែកដេញដោល លោកWanMuhamadNoorបានពន្យារពេលកិច្ចប្រ ជុំដោយគ្មានកំណត់។របៀបវារៈស្តីពីវិសោធនកម្មមាត្រា ២៧២ ត្រូវបានទុកចោល៕