Saturday, June 28, 2025
Homeព័ត៌មានអន្តរជាតិរុស្ស៊ី សម្លាប់ជនស៊ីវិលជាង១ម៉ឺននាក់ ខណៈភាគីទាំង ពីរប្រើយន្តហោះគ្មានមនុស្សបើកវាយប្រហារគ្នា

រុស្ស៊ី សម្លាប់ជនស៊ីវិលជាង១ម៉ឺននាក់ ខណៈភាគីទាំង ពីរប្រើយន្តហោះគ្មានមនុស្សបើកវាយប្រហារគ្នា

យោងតាមអាជ្ញាធរអ៊ុយក្រែនបានឱ្យដឹងថា ជនស៊ីវិលប្រហែល១០៧៤៩នាក់ត្រូវបានសម្លាប់និង១៥៥៩៩ នាក់ ផ្សេងទៀតបានរងរបួសនៅក្នុងប្រទេសអ៊ុយក្រែនចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពានកាលពីខែកុម្ភៈឆ្នាំមុន។លោក Yuriy Belousov ប្រធាននាយកដ្ឋានឧក្រិដ្ឋកម្មសង្រ្គាម នៃការិយាល័យអគ្គរដ្ឋអាជ្ញានៃប្រទេសអ៊ុយក្រែន បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine ក្នុងចំណោមអ្នកស្លាប់ ទាំងនោះក៏មានកុមារចំនួន៤៩៩នាក់ ។

លោកបាននិយាយថានៅពេលដែលទឹកដីកាន់កាប់របស់អ៊ុយក្រែនត្រូវបានរំដោះ ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹង ថានឹង កើនឡើងជាច្រើនដង។Belousov បាននិយាយថា ខ្ញុំគិតថានឹងមានអ្នកស្លាប់រាប់ម៉ឺននាក់នៅក្នុងតំបន់ Mariupol តែមួយ។

កាលពីថ្ងៃទី៧ខែកក្កដា អង្គការសហប្រជាជាតិបានរាយការណ៍ថា ជនស៊ីវិលជាង ៩០០០នាក់រួមទាំងកុមារជាង ៥០០នាក់ប៉ុន្តែចំនួនពិតប្រាកដត្រូវបានគេរំពឹងថានឹងខ្ពស់ជាងនេះ។

លោកBelousovក៏បាននិយាយថាក្រុមរបស់គាត់បានកត់ត្រាឧក្រិដ្ឋកម្មសង្គ្រាម ចំនួន៩៨០០០ដែលប្រព្រឹត្តដោយ កងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែនក្នុងអំឡុងពេលការឈ្លានពាន។

រុស្ស៊ី បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែន ៧ គ្រឿង

មន្ត្រីរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួនប្រាំ ពីរគ្រឿងត្រូវ បានបាញ់ទម្លាក់ពេញមួយយប់នៅក្នុងតំបន់ Kaluga ភាគនិរតីនៃទីក្រុងម៉ូស្គូ។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ៦គ្រឿងក្នុងមួយ យប់។ លោក Vladislav Shapsha អភិបាលនៃតំបន់ Kaluga ភាគនិរតីនៃទីក្រុងមូស្គូ ក្រោយមកបាននិយាយ ថាប្រព័ន្ធការពារដែនអាកាសបានរកឃើញនិងទម្លាក់យន្តហោះគ្មានមនុស្សបើកមួយទៀតកាលពីថ្ងៃព្រហស្បតិ៍។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Telegram ថា កាលពីយប់មិញ ការប៉ុនប៉ងរបស់របប ទីក្រុងគៀវដែលបានវាយប្រហារភេរវកម្មដោយយន្តហោះគ្មានមនុស្សបើកត្រូវបានរារាំងនៅលើទឹកដីនៃតំបន់ Kaluga។

សេចក្តីថ្លែងការណ៍បានបន្ថែមថា គ្មានអ្នកស្លាប់ ឬការខូចខាតត្រូវបានគេរាយការណ៍ទេ។

អ៊ុយក្រែន បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករុស្ស៊ី ២០ គ្រឿង

កងទ័ពអាកាសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីជាង២០ គ្រឿងត្រូវបានបំផ្លាញក្នុងអំឡុងពេលមាន វាយឆ្មក់តាមអាកាសរយៈពេល ៣ម៉ោងនៅក្នុង និងជុំវិញទីក្រុងគៀវ ពេញមួយយប់។

រដ្ឋបាលយោធាទីក្រុងគៀវបាននិយាយថា នេះជាថ្ងៃទីប្រាំបីជាប់ៗគ្នា ដែលរុស្ស៊ីបានបាញ់បង្ហោះដ្រូន Shahed ផលិតដោយអ៊ីរ៉ង់ នៅរដ្ឋធានីគៀវ។មិនមានការរាយការណ៍ថាមានអ្នកស្លាប់ឬការខូចខាតទេ៕

RELATED ARTICLES