Saturday, June 28, 2025
Homeព័ត៌មានអន្តរជាតិ បញ្ជាការUN ចាប់ផ្តើមសន្ទនាជាមួយកូរ៉េខាងជើង ជុំវិញទាហានអាមេរិក បាត់ខ្លួន

 បញ្ជាការUN ចាប់ផ្តើមសន្ទនាជាមួយកូរ៉េខាងជើង ជុំវិញទាហានអាមេរិក បាត់ខ្លួន

មេបញ្ជាការរងរបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃចន្ទទី២៤កក្កដាថាមេបញ្ជាការអង្គការសហប្រជាជាតិបានចាប់ផ្តើមការសន្ទនាជាមួយក្រុងព្យុងយ៉ាងជុំវិញទាហានអាមេរិក Travis King ដែលបានរត់ឆ្លងព្រំដែន​ចូលទៅក្នុងប្រទេសកូរ៉េខាងជើងកាលពីសប្តាហ៍មុន។

Kingត្រូវបានគេជឿថាជាទាហានអាមេរិកដំបូងគេដែលបានឆ្លងចូលទៅក្នុងប្រទេសកូរ៉េខាងជើងចាប់តាំងពីឆ្នាំ ១៩៨២ មានប្រវត្តិវាយប្រហារគ្នាកំពុងប្រឈមមុខនឹងការដាក់វិន័យលើ​ការប្រព្រឹត្តរបស់គាត់ហើយត្រូវបាន​គេចង់​ត្រឡប់ទៅសហរដ្ឋអាមេរិកវិញមួយថ្ងៃមុនពេលកើតហេតុរត់ចូលកូរ៉េខាងជើង។

ឧត្តមសេនីយ Andrew Harrison បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន​ដោយសំដៅលើយោធាកូរ៉េខាងជើង​ថា ការសន្ទនាបានចាប់ផ្តើមជាមួយកងទ័ពប្រជាជនកូរ៉េ (KPA )តាមរយៈយន្តការនៃកិច្ចព្រមព្រៀងឈប់បាញ់ ។លោកHarrisonបាននិយាយថាកង្វល់ចម្បងសម្រាប់ពួកយើងគឺសម្រាប់សុខុមាលភាពរបស់ Private Kingដោយ​បន្ថែមថាឧប្បត្តិហេតុនៅតែស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ។

លោកHarrisonបាននិយាយថានៅក្រោមកិច្ចព្រមព្រៀងឈប់បាញ់​មានយន្តការមួយដែលអនុញ្ញាតឱ្យបញ្ជា​ការអង្គ​ការសហប្រជាជាតិទំនាក់ទំនងជាមួយយោធារបស់កូរ៉េខាងជើងនៅក្នុងតំបន់សន្តិសុខរួម (JSA)។លោក​មិនផ្តល់ព័ត៌មានលម្អិតនោះទេដោយគ្រាន់តែថាដំណើរការនោះបានចាប់ផ្តើមហើយ។ក្រុងព្យុងយ៉ាងមានប្រវត្តិ​យូរមក​ហើយក្នុងការឃុំខ្លួនជនជាតិអាមេរិក ហើយប្រើពួកគេយន្តការមួយក្នុងការចរចាទ្វេភាគី ៕

RELATED ARTICLES