Saturday, June 28, 2025
Homeព័ត៌មានអន្តរជាតិអ៊ុយក្រែន វាយប្រហារទីក្រុងម៉ូស្គូ និងគ្រីមេ ខណៈ រុស្ស៊ី ទម្លាក់គ្រាប់បែកនៅភាគខាងត្បូង

អ៊ុយក្រែន វាយប្រហារទីក្រុងម៉ូស្គូ និងគ្រីមេ ខណៈ រុស្ស៊ី ទម្លាក់គ្រាប់បែកនៅភាគខាងត្បូង

អាជ្ញាធររុស្ស៊ីបានថ្កោលទោសនិងចោទប្រកាន់អ៊ុយក្រែនថាបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើទីក្រុងម៉ូស្គូកាលពីព្រឹកថ្ងៃចន្ទដែលយន្តហោះមួយគ្រឿង ធ្លាក់នៅជិតទីស្នាក់ការសំខាន់របស់ក្រសួង ការពារជាតិខណៈដែលយោធារុស្ស៊ីបានបើកការវាយប្រហារថ្មីលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅភាគខាងត្បូងអ៊ុយក្រែន។

អភិបាលក្រុងម៉ូស្គូ លោក Sergei Sobyanin បាននិយាយថា មិនមានអ្នកស្លាប់ និងរបួសទេ នៅពេលដែលយន្ត ហោះគ្មានមនុស្សបើក បានវាយប្រហារលើអគារគ្មានលំនៅដ្ឋានចំនួនពីរក្នុងទីក្រុងមូស្គូ។ អាជ្ញាធររុស្ស៊ីបាននិ យាយថា ដោយឡែកយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបានវាយប្រហារ ឃ្លាំងរំសេវមួយនៅក្នុងឧប សម្ព័ន្ធរបស់រុស្ស៊ីនៅគ្រីមៀដោយបង្ខំឱ្យមានការផ្អាកចរាចរណ៍នៅលើផ្លូវហាយវ៉េដ៏សំខាន់មួយ។នៅទីក្រុងម៉ូស្គូ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើកមួយបានធ្លាក់លើផ្លូវហាយវេ Komsomolsky កណ្តាលរដ្ឋធានី ធ្វើឱ្យខូចខាតបង្អួចហាង និងដំបូលផ្ទះចម្ងាយប្រហែល ២០០ ម៉ែត្រ ពីអគារក្រសួងការពារជាតិ មាត់ទន្លេដ៏មហិមា។ ទីស្នាក់ការកណ្តាលរបស់ក្រសួងមានប្រព័ន្ធការពារដែនអាកាស Pantsyr ដាក់នៅលើដំ បូល ។

វាមិនច្បាស់ភ្លាមៗថាតើយន្តហោះគ្មានមនុស្សបើកបានកំណត់គោលដៅទីស្នាក់ការក្រសួងការពារជាតិដែល ស្ថិតនៅចម្ងាយ ២,៧ គីឡូម៉ែត្រ ពីវិមានក្រឹមឡាំង ឬកំពុងធ្វើដំណើរទៅកាន់គោលដៅផ្សេងទៀតនៅកណ្តាល ទីក្រុងម៉ូស្គូ។

យន្តហោះគ្មានមនុស្សបើកមួយគ្រឿងទៀតបានបុកអគារការិយាល័យមួយនៅភាគខាងត្បូងទីក្រុងម៉ូស្គូ ដោយ បានបាក់ជាន់ខាងលើជាច្រើនដែលជាការខូចខាតដែលអាចមើលឃើញច្រើនជាងបើធៀបនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមុនៗលើរដ្ឋធានីរុស្ស៊ី។

បុគ្គលិកសង្គ្រោះបន្ទាន់កំពុងត្រួតពិនិត្យការខូចខាត ហើយចរាចរណ៍ត្រូវបានបញ្ឈប់នៅលើផ្នែកនៃផ្លូវហាយវេ ដែលយន្តហោះគ្មានមនុស្សបើកធ្លាក់។

អាជ្ញាធររុស្ស៊ីបាននិយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន មួយផ្សេងទៀត កាលពីព្រឹកថ្ងៃចន្ទបានវាយប្រហារឃ្លាំងរំសេវមួយនៅភាគខាងជើងគ្រីមៀ ហើយបានបង្ខំឱ្យមានការផ្អាកចរា ចរណ៍នៅលើផ្លូវហាយវេដ៏សំខាន់មួយនិងផ្លូវរថភ្លើងឆ្លងកាត់ឧបទ្វីបសមុទ្រខ្មៅដែលត្រូវបានបញ្ចូលដោយខុសច្បាប់ដោយទីក្រុងម៉ូស្គូក្នុងឆ្នាំ 2014 ។ ចរាចរណ៍ផ្លូវដែកត្រូវបានស្ដារឡើងវិញជាច្រើនម៉ោងក្រោយមក៕

RELATED ARTICLES