Sunday, June 29, 2025
Homeព័ត៌មានអន្តរជាតិអាមេរិក រង់ចាំចម្លើយពីកូរ៉េខាងជើង ចំពោះទាហាន របស់ខ្លួន

អាមេរិក រង់ចាំចម្លើយពីកូរ៉េខាងជើង ចំពោះទាហាន របស់ខ្លួន

ទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ប្រទេសកូរ៉េខាងជើង មិនបានឆ្លើយតបទៅនឹងការប៉ុនប៉ងចរចា ឲ្យមានការ ដោះលែងទាហានអាមេរិកដែលបានឆ្លងចូលព្រំដែនទៅប្រទេសដែលមានអាវុធធុនធ្ងន់កូរ៉េខាងជើង។លោកTravisKingកំពុងធ្វើដំណើរកំសាន្តស៊ីវិលនៅតំបន់ឈប់បាញ់គ្នា Panmunjom កាលពីថ្ងៃអង្គារ នៅពេល ភ្លាមៗនោះគាត់បានឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនយោធា បែងចែកកូរ៉េទាំងពីរចាប់តាំងពីសង្រ្គាមកូរ៉េ បានបញ្ចប់ នៅឆ្នាំ ១៩៥៣ ។

លោក Travis King ទាហានអាមេរិក បានឆ្លងកាត់តំបន់គ្មានយោធា (DMZ) ដែលបែងចែកកូរ៉េខាងជើង និងកូរ៉េ ខាងត្បូង កាលពីថ្ងៃអង្គារ។

អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា មន្ទីរបញ្ចកោណបានទាក់ទងទៅកូរ៉េខាងជើងប៉ុន្តែការទំនាក់ ទំនងទាំងនោះមិនទាន់ទទួលបានចម្លើយ។

ថ្លែងនៅក្នុងប្រទេសជប៉ុន បេសកជនពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់កូរ៉េខាងជើង លោក Sung Kim បាននិយាយថា សហរដ្ឋអាមេរិក កំពុងធ្វើការយ៉ាងខ្លាំងដើម្បីកំណត់ឋានៈ និងសុខុមាលភាពរបស់ទាហាន រូបនេះហើយកំពុងចូលរួមយ៉ាងសកម្មក្នុងការធានាសុវត្ថិភាព និងការវិលត្រឡប់មកវិញ។វាមិនច្បាស់ទេថាតើ King បានរត់ចោលឬសង្ឃឹមថានឹងត្រឡប់មកវិញ។

អ្នកជំនាញនិយាយថាទាហានដែលមានឋានៈទាបបែបនេះនឹងមិនមានតម្លៃឃោសនា និងស៊ើបការណ៍ ដែល អាចជំរុញឱ្យកូរ៉េខាងជើងដោះលែងគាត់ ប៉ុន្តែអ្វីដែលនឹងកើតឡើងចំពោះគាត់នៅតែមិនប្រាកដប្រជា៕

RELATED ARTICLES