មន្ត្រីកូរ៉េខាងត្បូង និងជប៉ុនបាននិយាយថា កូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលផ្លោងបាលិស្ទិករយៈចម្ងាយខ្លីពីរគ្រាប់ឆ្ពោះទៅសមុទ្រជប៉ុនកាលពីព្រឹកថ្ងៃពុធ ជាការសងសឹកជាក់ស្តែងចំពោះទង្វើរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងដើម្បីដែលព្យាយាមរារាំងទីក្រុងព្យុងយ៉ាងពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរនិងជាការគំរាមផងដែរដល់វត្តមាននាវាមុជទឹកអាមេរិកដែលបានចូលចតនៅកូរ៉េខាងត្បូងជាលើកដំបូងក្នុងរយៈពេល៤០ឆ្នាំ។

រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Yasukazu Hamada បានប្រាប់អ្នកយកព័ត៌មានថាមីស៊ីទាំងពីរទំនងជាបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេស ដែលលាតសន្ធឹងចម្ងាយប្រហែល ៣៧០ គីឡូម៉ែត្រពីឆ្នេរសមុទ្ររបស់ខ្លួន។
រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada បានប្រាប់អ្នកយកព័ត៌មានថា មីស៊ីលទីមួយហោះក្នុងកម្ពស់ ៥០ គីឡូម៉ែត្រ និងហោះបានចម្ងាយ ៥៥០ គីឡូម៉ែត្រ ខណៈមីស៊ីលទីពីរបានឡើងដល់កម្ពស់ ៥០ គីឡូម៉ែត្រ និងហោះបានចម្ងាយ ៦០០ គីឡូម៉ែត្រ។

JCS បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់មីស៊ីលផ្លោងជាប់ៗគ្នារបស់កូរ៉េខាងជើងថាជាទង្វើបង្កហេតុដ៏ធ្ងន់ធ្ងរដែលបំផ្លាញសន្តិភាព និងស្ថិរភាពនៃឧបទ្វីបកូរ៉េ ក៏ដូចជាសហគមន៍អន្តរជាតិហើយការបាញ់បង្ហោះនេះបានបំពានយ៉ាងច្បាស់លើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕