Sunday, June 29, 2025
Homeព័ត៌មានអន្តរជាតិគណបក្សភឿថៃ ព្រមានលោកភីតា នឹងត្រៀម​បេក្ខជន​នាយករដ្ឋមន្ត្រី ៣រូប

គណបក្សភឿថៃ ព្រមានលោកភីតា នឹងត្រៀម​បេក្ខជន​នាយករដ្ឋមន្ត្រី ៣រូប

លោក Phumtham Wechayachai អនុប្រធានគណបក្សភឿថៃបាននិយាយកាលពីថ្ងៃចន្ទថា បញ្ហាសេដ្ឋកិច្ច​មិន​អាច​រង់ចាំឱ្យគណបក្ស ឆ្ពោះទៅមុខបន្តតែងតាំងមេដឹកនាំរបស់ខ្លួនលោកភីតា លីមចារឿនរ៉ាត់ ជានាយករដ្ឋ​មន្ត្រីបានទេ ខណៈដែលគណបក្សភឿថៃមានបេក្ខជននាយករដ្ឋមន្ត្រីចំនួនបីរូប​ដែលត្រៀមរួចជាស្រេចសម្រាប់​ការងារនេះ។

លោក Phumtham បាននិយាយថា លោកភីតាមិនគួរបន្តយុទ្ធនាការ ដើម្បីឲ្យខ្លួនជាប់ឆ្នោតជានាយករដ្ឋមន្ត្រី និង​ធ្វើវិសោធនកម្មដកហូតសិទ្ធិសមាជិកព្រឹទ្ធសភាក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនោះទេ។ ប្រសិនបើ​បរាជ័យពីរដងក្នុងការបោះឆ្នោត វានឹងអនុញ្ញាតឲ្យភឿថៃអាចដឹកនាំក្នុងការបង្កើតរដ្ឋាភិបាលថ្មី។

លោក Phumtham បាននិយាយថា គោលដៅរបស់គណបក្សនយោបាយទាំងប្រាំបីគឺ​ដើម្បីបង្កើនល្បឿននៃការ​បង្កើតរដ្ឋាភិបាលថ្មីដោយសំដៅទៅលើសម្ព័ន្ធភាពគណបក្សចំនួនប្រាំបី ដែលរួមមាន MFP និងភឿថៃ។អនុមេដឹកនាំបក្សភឿថៃបាននិយាយថា ការបញ្ចប់សិទ្ធិបោះឆ្នោតរបស់សមាជិកព្រឹទ្ធសភា​សម្រាប់នាយករដ្ឋមន្ត្រី​គឺមិនមាននៅក្នុងអនុស្សរណៈនៃការយោគយល់គ្នាដែលត្រូវបានអនុម័តដោយគណបក្សទាំងប្រាំបីនោះទេ។

ជាមួយគ្នានេះដែរលោកក៏បានព្រមានថា ប្រសិនបើសម្ព័ន្ធមិត្តទាំងប្រាំបីមិនអាចឈានដល់កិច្ចព្រម​ព្រៀងលើ​បញ្ហា​នាយករដ្ឋមន្ត្រីទេ គណបក្សផ្សេងទៀតអាចនឹងបង្កើតរដ្ឋាភិបាលសំឡេងភាគតិច។ លោក Phumtham បាននិយាយថា គណបក្សផ្សេងទៀតមានអាសនៈសរុប១៨៨ ហើយអាចទទួលបានសំឡេងគាំទ្រ​ពីសមាជិកព្រឹទ្ធ​សភា​ចំនួន ២៤៩ដែលផ្តល់ឱ្យពួកគេនូវសំឡេងភាគច្រើនពីសភាទាំងពីរ។

លោក Phumtham បាននិយាយថា យើងនៅតែចង់រក្សាសម្ព័ន្ធភាពទាំងប្រាំបី ប៉ុន្តែត្រូវតែមានចម្លើយច្បាស់​លាស់ ជាជាងបន្តការបោះឆ្នោត សម្រាប់នាយករដ្ឋមន្ត្រីម្តងហើយម្តងទៀត ដោយគ្មានផ្លូវចេញសម្រាប់​ប្រ​ទេស។លោកបានមានប្រសាសន៍ថា “យើងមិនអាចរង់ចាំដល់ឆ្នាំក្រោយបានទេ ដោយសារបញ្ហាជាតិឥឡូវ​នេះធ្ងន់ធ្ងរ។ កុំបារម្ភអំពីបេក្ខជនរបស់គណបក្សភឿថៃ។ យើងមានបេក្ខភាពបីនាក់ នៅពេលដែលអ្វីៗច្បាស់​លាស់ យើងអាចធ្វើការតែងតាំងភ្លាមៗ។

បេក្ខជនរបស់គណបក្សភឿថៃទាំងបីសម្រាប់ការងារកំពូលគឺ Paetongtarn Shinawatra, Srettha Thavisin និង Chaikasem Nitisiri។

ដោយសួរដើម្បីធ្វើអត្ថាធិប្បាយលើការសន្យារបស់សមាជិកព្រឹទ្ធសភាក្នុងការបោះឆ្នោតឲ្យបេក្ខជនបក្សភឿថៃ ប្រសិនបើ MFP ត្រូវបានគេដកចេញពីក្រុមចម្រុះ លោក Phumtham បាននិយាយថា នោះជាកត្តាមួយទៀត​សម្រាប់​ការពិចារណា៕

RELATED ARTICLES