ក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃចន្ទបានកំណត់ឱ្យរដ្ឋាភិបាលអ៊ុយក្រែនទទួលខុសត្រូវចំពោះ ការវាយប្រហារ លើស្ពានដែលតភ្ជាប់ដីគោករបស់រុស្ស៊ីទៅកាន់តំបន់ដែលខ្លួនកាន់កាប់នៅគ្រីមៀ និងបានបន្ទរការអះអាងពីមន្ត្រី ជាន់ខ្ពស់ផ្សេងទៀតនៅទីក្រុងម៉ូស្គូ។

លោកស្រីMaria Zakharova បាននិយាយនៅលើTelegram ថា ការវាយប្រហារនៅលើស្ពាន Crimean ត្រូវបាន អនុវត្តដោយរបបទីក្រុងគៀវ។របបនេះគឺជាភេរវករ ហើយមានសញ្ញាទាំងអស់នៃក្រុមឧក្រិដ្ឋជន ដែលរៀបចំជា អន្តរជាតិ។
ជាមួយគ្នានេះដែរប្រមុខដឹកនាំតំបន់គ្រីមេដែលតែងតាំងដោយរុស្ស៊ីបានស្តីបន្ទោសការវាយប្រហារស្ពាននេះទៅលើរបបភេរវករទីក្រុងគៀវ។
លោកVladimirKonstantinovបាននិយាយថាអ៊ុយក្រែនបានប្រព្រឹត្ត ឧក្រិដ្ឋកម្មថ្មីដោយកំណត់គោលដៅទៅលើ ជនស៊ីវិល។
ចំណែកឯលោក Sergey Aksyonov ប្រធានរដ្ឋបាលរុស្ស៊ីនៅ គ្រីមៀបាននិយាយថាសេវាសាឡាងនិងរថភ្លើងត្រូវ បានគេរំពឹងថានឹងចាប់ផ្តើមឡើងវិញដឹកជញ្ជូនឡើងវិញ ។
លោកបានមានប្រសាសន៍ថា មន្ត្រីកំពុងបន្តស៊ើបអង្កេតរកមូលហេតុនៃឧបទ្ទវហេតុនេះ ហើយបានជំរុញឲ្យ ប្រជាជនពឹងផ្អែកលើប្រភពព័ត៌មានដែលគួរឲ្យទុកចិត្តប៉ុណ្ណោះ។
កាលពីថ្ងៃចន្ទទី១៧កក្កដាឆ្នាំ២០២៣ថាស្ពានគ្រីមៀដែលជាខ្សែសង្វាក់ផ្គត់ផ្គង់ដ៏សំខាន់សម្រាប់កងទ័ពរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនត្រូវបានខូចខាតក្នុងស្ថានភាព គ្រាអាសន្នដែលបានសម្លាប់មនុស្សពីរនាក់ និងកុមារម្នាក់ រងរបួស ។ការវាយប្រហារទាំងពីលើកនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤នាទីនិងម៉ោង៣និង២០នាទីព្រឹកថ្ងៃចន្ទ។
មន្ត្រីរុស្ស៊ីបាននិយាយថាចរាចរណ៍ត្រូវបានបញ្ឈប់ពីការប្រើប្រាស់ស្ពានដែលសាងសង់ដោយរុស្ស៊ីតភ្ជាប់ពីប្រទេសរុស្ស៊ីទៅកាន់តំបន់គ្រីមៀ ដែលទីក្រុងម៉ូស្គូបានរឹបអូសកាលពីឆ្នាំ ២០១៤។ វីដេអូរបស់សារព័ត៌មានរ៉យទ័រ បង្ហាញថាគ្មានចរាចរណ៍នៅលើស្ពានទេ។
ស្ពាននេះត្រូវបានខូចខាតដោយការផ្ទុះកាលពីខែតុលាឆ្នាំមុននៅក្នុងការវាយប្រហារមួយដែលវិមានក្រឹមឡាំងបាននិយាយថាត្រូវបានរៀបចំដោយកងកម្លាំងសន្តិសុខអ៊ុយក្រែន។
ស្ពាន និងផ្លូវដែកប្រវែង ១៩គីឡូម៉ែត្រ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏មានមោទនភាពរបស់ប្រធានាធិបតី ពូទីនដែលបានបើករថយន្ត Mercedes ឆ្លងកាត់ស្ពានក្នុងឆ្នាំ២០២២បន្ទាប់ពីវាត្រូវបានជួសជុលរួច រាល់បន្ទាប់ ពីមានការផ្ទុះដូចគ្នានេះ។
អ៊ុយក្រែន ទទួលស្គាល់ការវាយប្រហារស្ពានគ្រីមៀ
យោងតាមប្រភពពីសេវាសន្តិសុខអ៊ុយក្រែន(SBU)បានប្រាប់ BBCការវាយប្រហារផ្តាច់ស្ពានតភ្ជាប់ពីរុស្ស៊ី ទៅតំ បន់គ្រីមៀគឺជាប្រតិបត្តិការពិសេសនៃកងនាវាចរនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននិងសេវាសន្តិសុខអ៊ុយក្រែន ។
ប្រភពបន្តថា វាពិបាកក្នុងការទៅដល់ស្ពាន ប៉ុន្តែនៅទីបំផុតវាអាចទៅរួច។ស្ពាននេះត្រូវបានវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើក។ ដោយឡែក ប្រភពប្រាប់គេហទំព័រ censor.net របស់អ៊ុយក្រែនថាសេវាសន្តិសុខ របស់ប្រទេសអ៊ុយក្រែនគឺជាអ្នកវាយប្រហារស្ពាននេះ៕