Sunday, June 29, 2025
Homeព័ត៌មានអន្តរជាតិប្រធានាធិបតីឥណ្ឌូណេស៊ី ព្រមានសមាជិកអាស៊ាន កុំប្រើអំណាចគាបសង្កត់លើប្រទេសណាមួយ

ប្រធានាធិបតីឥណ្ឌូណេស៊ី ព្រមានសមាជិកអាស៊ាន កុំប្រើអំណាចគាបសង្កត់លើប្រទេសណាមួយ

កាលពីថ្ងៃសុក្រ ទី១៤ ខែកក្កដា ប្រធានាធិបតីឥណ្ឌូណេស៊ី លោកចូកូ វីដូដូ បាននិយាយថា សមាគមប្រជា ជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) មិនអាចក្លាយជាតំណាងសម្រាប់ប្រទេសផ្សេងទៀតបានទេ ដោយសារភាព តានតឹងរវាងសហរដ្ឋអាមេរិកនិងចិនកើនឡើងជុំវិញបញ្ហានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

លោកវីដូដូបានប្រាប់រដ្ឋមន្ត្រីអាស៊ានថា៖ «អាស៊ានមិនអាចជាការប្រកួតប្រជែងគ្នាទេ ហើយវាក៏មិនមែនជាការ ផ្តល់អំណាចដល់ប្រទេសណាមួយឡើយ ហើយច្បាប់អន្តរជាតិគួរតែត្រូវបានគោរពជាប់លាប់។លោកបន្តថាយើងនៅក្នុងអាស៊ានប្តេជ្ញាពង្រឹងឯកភាព និងសាមគ្គីភាព ក៏ដូចជាភាពជាកណ្តាលក្នុងអាស៊ាន ដើម្បីការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់។

ការលើកឡើងរបស់លោកពេលនេះចំពេលដែលរដ្ឋមន្ត្រីការបរទេសមកពីប្លុកនេះបានប្រមូលផ្តុំគ្នានៅទីក្រុងហ្សាកាតាដើម្បីពិភាក្សាអំពីបញ្ហាក្នុងតំបន់រួមមាន៖ជម្លោះសមុទ្រចិនខាងត្បូងដែលទីក្រុងប៉េកាំងទាមទារស្ទើរតែទាំងស្រុងនិងវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលចិនជាសម្ព័ន្ធមិត្តដ៏សំខាន់របស់របបយោធារបស់ខ្លួន។ការខ្វែងគំនិតគ្នាលើផ្លូវទឹកបានធ្វើឱ្យសមាជិកអាស៊ានមួយចំនួនប្រឆាំងនឹងទីក្រុងប៉េកាំងនិងបានបង្កើនការគាំទ្រ ចំពោះការប្រឆាំងរបស់សហរដ្ឋអាមេរិកចំពោះការអះអាងកាន់តែខ្លាំងឡើងរបស់ប្រទេសចិនមកលើដែនទឹកដែលកំពុងមានជម្លោះ។ចំណែកឯសមាជិកអាស៊ានផ្សេងទៀតបានគាំទ្រទីក្រុងប៉េកាំង។ភាពតានតឹងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេពីររបស់ពិភពលោកបានកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជុំវិញបញ្ហាជាច្រើនរួមទាំងសមយុទ្ធរបស់ប្រទេសចិនជុំវិញតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងនិងការរឹតបន្តឹងការនាំចេញរបស់សហរដ្ឋអាមេរិកលើឧបករណ៍ semiconductors កម្រិតខ្ពស់៕

RELATED ARTICLES