សមាជិកសភាជាន់ខ្ពស់រុស្ស៊ីលោក Leonid Slutsky ដែលបានចូលរួមក្នុងការចរចាជាច្រើនទាក់ទងនឹងយុទ្ធនាការរបស់ទីក្រុងម៉ូស្គូក្នុងប្រទេសអ៊ុយក្រែនបានអំពាវនាវកាលពីល្ងាចថ្ងៃចន្ទ សុំឲ្យមានកងទ័ពអាជីពចំនួនប្រាំពីរលាននាក់ ដើម្បីធានាថាមិនចាំបាច់ប្រើប្រាស់ក្រុមទាហានស៊ីឈ្នួល សម្រាប់សន្តិសុខប្រទេសនោះទេ។
លោកLeonid Slutsky បានចូលរួមក្នុងការចរចាសន្តិភាពជាមួយអ៊ុយក្រែនតាំងពីចាប់ផ្តើមដំបូង បាននិយាយថារុស្ស៊ីត្រូវការកងទ័ពកិច្ចសន្យាយ៉ាងហោចណាស់ប្រាំពីរលាននាក់និងយោធាស៊ីវិលបន្ថែមពីកងទ័ពទាហានកាតាព្វកិច្ចបច្ចុប្បន្ន។

លោក Slutsky ប្រធានគណបក្សសេរីប្រជាធិបតេយ្យ បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា ប្រទេសនេះមិនត្រូវការ PMCs (ក្រុមហ៊ុនយោធាឯកជន) និងការចូលចិត្តរបស់ពួកគេទេ។ មានបញ្ហានៅក្នុងជួរកងទ័ពធម្មតា ប៉ុន្តែ PMCs មិនអាចដោះស្រាយវាបានទេ។
កាលពីចុងឆ្នាំ ២០២២ លោកពូទីនបានគាំទ្រការបង្កើនកងទ័ពដល់បុគ្គលិកប្រយុទ្ធពី១,១ ទៅ១,៥ លាននាក់ រួមទាំងទាហានជាប់កិច្ចសន្យា៦៩ម៉ឺន៥ពាន់នាក់ផងដែរ។
ការបង្កើតកងទ័ពកិច្ចសន្យាចំនួនប្រាំពីរលាននឹងត្រូវការប្រាក់ឧបត្ថម្ភថវិកាយ៉ាងច្រើន ខណៈសេដ្ឋកិច្ចរុស្ស៊ីកំពុងរងគ្រោះដោយសង្រ្គាម និងទណ្ឌកម្មលោកខាងលិចជាបន្តបន្ទាប់គឹធ្លាក់ចុះ ២,២ភាគរយកាលពីឆ្នាំមុនហើយត្រូវបានគេរំពឹងថានឹងងើបឡើងវិញតិចតួចនៅឆ្នាំនេះ៕