អាជ្ញាធររុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា ពួកគេបានបិទសំណុំរឿងស៊ើបអង្កេតឧក្រិដ្ឋកម្មប្រឆាំងទៅនឹងក្រុមបះបោរប្រដាប់អាវុធដែលដឹកនាំដោយមេទាហានស៊ីឈ្នួលលោកYevgeny Prigozhin ដោយសម្រេចមិនចោទប្រកាន់លើរូបគាត់ ឬអ្នកចូលរួមផ្សេងទៀតឡើយ។

សេវាសន្តិសុខសហព័ន្ធ ឬ FSB បាននិយាយថា ការស៊ើបអង្កេតរបស់ខ្លួនបានរកឃើញថាអ្នកដែលពាក់ព័ន្ធនឹងការបះបោរបានបញ្ឈប់សកម្មភាពដែលដឹកនាំក្នុងការប្រព្រឹត្តឧក្រិដ្ឋកម្មដូច្នេះករណីនេះនឹងមិនត្រូវបានចោទប្រកាន់នោះទេ។
ទីភ្នាក់ងារសារព័ត៌មានធំៗទាំងបីរបស់រុស្ស៊ី ដែលដកស្រង់ពីសេវាសន្តិសុខ FSB បាននិយាយថា ករណីឧក្រិដ្ឋកម្មប្រឆាំងនឹងក្រុមទាហានស៊ីឈ្នួលWagner ត្រូវបានបិទបញ្ចប់។
ក្រុមWagner ប្រគល់សម្ភារៈយោធាឲ្យ សេវាសន្តិសុខសហព័ន្ធ(FSB)

ក្រសួងការពារជាតិរុស្ស៊ីនិយាយថា ការរៀបចំកំពុងដំណើរការសម្រាប់ក្រុមទាហានស៊ីឈ្នួលWagnerដែលដឹកនាំដោយលោកដើម្បីប្រគល់សម្ភារៈយោធាមកអោយក្រសួងការពារជាតិវិញ។ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើកម្មវិធីផ្ញើសារតេឡេក្រាមថាការត្រៀមរៀបចំកំពុងដំណើរការសម្រាប់ការផ្ទេរឧបករណ៍យោធាធុនធ្ងន់របស់PMC “Wagner” ទៅកាន់អង្គភាពសកម្មនៃកងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ី។
សេចក្តីប្រកាសនេះបានធ្វើឡើងបន្ទាប់ពីមានការបញ្ជាក់របស់ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន ដែលថាសមាជិក Wagner ភាគច្រើនជាអ្នកស្នេហាជាតិពិតប្រាកដ ដែលត្រូវបានបំភាន់ក្នុងដំណើរផ្សងព្រេងឧក្រិដ្ឋកម្ម អាចជ្រើសរើសឲ្យចូលរួមក្នុងកងកម្លាំងយោធាធម្មតា ត្រឡប់ទៅគ្រួសាររបស់ពួកគេ ឬទៅប្រទេសបេឡារុស។

អ៊ុយក្រែន ទំនងជាអាចយកដីដែលរុស្ស៊ីលេបពីឆ្នាំ២០១៤បានវិញ
ស្របពេលដែលរុស្ស៊ីកំពុងវីវក់ជាមួយនឹងជម្លោះផ្ទៃក្នុងកងកម្លាំអ៊ុយក្រែនបន្តវាយលុករុលទៅមុខ។ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គីបានទៅទស្សនាកងកម្លាំងអ៊ុយក្រែនដែលកំពុងប្រយុទ្ធនៅជួរមុខនៅតំបន់ Donetsk ភាគខាងកើត និងភាគខាងត្បូងនៃប្រទេស ហើយលោកបាននិយាយថា កងកម្លាំងរបស់លោកបាន រុលទៅមុខគ្រប់ទិសទី។
លោកបន្តថាថ្ងៃនេះខ្ញុំស្ថិតនៅក្នុងតំបន់ដែលអាវុធទាំងនេះនឹងផ្តល់ថាមពលកាន់តែច្រើនក្នុងការការពារដល់ជីវិតរបស់ប្រជាជនអ៊ុយក្រែននិងនាំជ័យជំនះរបស់យើងកាន់តែខិតជិត នេះជារឿងសំខាន់។ ដីរបស់យើងទាំងអស់នឹងមានសេរីភាព – ឡើងវិញ។
ជាមួយគ្នានេះដែរក្រសួងការពារជាតិអង់គ្លេស (MoD) បាននិយាយថាកងកម្លាំងអ៊ុយក្រែនទំនងជាក្នុងការដណ្តើមយកមកវិញនូវតំបន់ដែលកាន់កាប់តាំងពីឆ្នាំ ២០១៤។
ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានរាយការណ៍ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះថា កងទ័ពរបស់ខ្លួនបានដណ្តើមយកភូមិ Krasnohorivka ជិតទីក្រុង Donetsk មកវិញ។
MoD បាននិយាយថានេះគឺជាករណីដំបូងមួយចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ដែលកងកម្លាំងអ៊ុយក្រែនទំនងជាបានដណ្តើមយកមកវិញនូវតំបន់មួយនៃទឹកដីដែលកាន់កាប់ដោយរុស្ស៊ីចាប់តាំងពីឆ្នាំ ២០១៤ ។
លោកPrigozhin មកដល់ប្រទេសបេឡារុស
យន្តហោះដែលមានទំនាក់ទំនងជាមួយមេទាហានស៊ីឈ្នួលរុស្ស៊ី Yevgeny Prigozhin បានមកដល់ប្រទេសបេឡារុស បន្ទាប់ពីហោះហើរពីប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារ ទី២៧ខែមិថុនារយៈពេលបីថ្ងៃបន្ទាប់ពីគាត់បានដឹកនាំការបះបោរប្រឆាំង យោធារុស្ស៊ី។
គេហទំព័រតាមដានជើងហោះហើរ Flightradar24 បានបង្ហាញថាយន្តហោះ Embraer Legacy 600 ដែលមានលេខកូដសម្គាល់ត្រូវគ្នាទៅនឹងយន្តហោះដែលភ្ជាប់ទៅនឹងPrigozhinនៅក្នុងឯកសារដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក បានចុះដល់កម្ពស់ចុះចតនៅជិតរដ្ឋធានី Minsk ប្រទេសបេឡារុស៕