ភ្នំពេញ៖កូនក្រមុំលោកហួរ ឡាវី នាងវី ឌីណែត បានបង្ហាញរថយន្ដថ្មីម៉ាកMG Rx5 Reborn 2023 ព័ណខ្មៅដ៍ថ្មីសន្លាងតែម្ដងកាលពីថ្ងៃទី២៦ ខែកក្កដា ដែលនេះជាកាដូដ៍ធំសម្រាប់នាងដើម្បីលើកទឹកចិត្តខ្លួនឯង ក្រោយមានការហត់នឿយច្រៀងសម្ដែងពេញ១ដូវក្ដៅកន្លងមក។តាមព័តមានថាមុនឌីណែត ជិះរថយន្ដនេះនាងធ្លាប់ជិះរថយន្ដម៉ាកLexus Rx330 តែពេលនេះនាងឡើងកាលីពមួយក្រឺតទៀតគឺទិញឡានថ្មីជិះយ៉ាងឡូយតែម្ដង។

អ្នកយកព័តមានយើងបានទូរស័ព្ទទៅផ្នែកលក់រថយន្ដក្រុមហ៊ុនMG ពីតម្លៃរថយន្ដរបស់វី ឌីណែត ហើយត្រូវបានកញ្ញាគីមជី ជាអ្នកទីផ្សារប្រាប់ថាឡានដែលកញ្ញាឌីណែត ជិះម៉ាកMG Rx5 Reborn 2023 នោះតាមពិតមានតម្លៃ៤១០០០ដុល្លារ តែតម្លៃពេលនេះប្រូម៉ូដសិនតែ៤០០០០ដុល្លារ ហើយតារាចម្រៀងរូបនេះទិញបង់លុយផ្ដាច់តែម្ដង មិនមែនរំលស់នោះទេ។ទីផ្សារMG រូបនោះបន្ថែមថាក្រៅពីកញ្ញាវី ឌីណែត ក៍មានតារាជាច្រើនទៀតជាអតិថិជនរបស់រថយន្ដប្រភេទមួយនេះដែរ ក្នុងនោះមានដូចជាកញ្ញាយូរី និងអាង សុជាតា (ឈូឈូ)ជាដើម។

វី ឌីណែត បានកើតជំងឺដ៍កាចសាហាវមកលើនាងជាច្រើនឆ្នាំមកហើយនោះគឺជំងឺពកក ដែលរយៈពេល២ឆ្នាំចុងក្រោយនេះវាបានរំខានដល់អាជីពចម្រៀងរបស់នាងជាខ្លាំងដូចជាធ្វើឲ្យនាងមិនអាចប្រើប្រាស់សម្លេងបានខ្ពស់ៗ និងប៉ៈពាល់ដល់អារម្មណ៍នាងស្ទើតែមិនអាចប្រឈមជាមួយជំងឺនេះបាន ពិសេសគឺនាងត្រូវលេបថ្នាំជាប្រចាំអស់១ជីវិតទៀតផង។ប៉ុន្ដែឌីណែត មិនចុះចាញ់និងជំងឺមួយនេះទេ ពោលគឺនាងនៅតែបន្ដអាជីពចម្រៀងដោយបង្ហាញខ្លួនតាមបណ្ដារឆាកតន្រ្ដីទាំងឡាយដូចតារាផ្សេងៗទៀតដែរ បើទោះជានាងធ្លាប់បាក់ទឹកចិត្តនិងប្រកាសចង់បញ្ចប់អាជីពចម្រៀងកាលពីឆ្នាំ២០២០ ម្ដងទៅហើយក្ដី តែពេលនេះនាងបានប្ដូរចិត្តនិងបន្ដច្រៀងសម្ដែងឲ្យហង្សមាសតទៅទៀតជាធម្មតាដដែល។មជ្ឈដ្ឋានមហាជនកត់សម្គាល់ថាកូនស្រីលោកហួ ឡាវី នាងឌីណែត គឺជាតារាវ័យក្មេងម្នាក់ដែលមានសម្ថភាពច្រៀងបទប្រភេទប្រើសម្លេងខ្ពស់ៗ មិនចាញ់ឱក សុគន្ធកញ្ញា នោះទេ ហើយនាងអាចនឹងប្រជែងតារាស្រីលំដាប់ជូរមុខរបស់ផលិតកម្មធំនេះនាពេលអនាគតទៀតផង។តែគូរឲ្យស្ដាយក្រោយឌីណែត មានជំងឺពកកតាមយាយីក្នុងអាជីពនាងបែបនេះមកជាច្រើនខែមកនេះគេមិនសូវឃើញនាងហ៊ានច្រៀងបទចម្រៀងដោយប្រើសម្លេងខ្ពស់ៗដូចមុនទៀតឡើយ ខណៈដែលការសម្ដែងភាពយន្ដថ្មីនៅហង្សមាសក៍មិនទាន់មានសកម្មភាពថ្មីៗដែរ ក្រោយនាងធ្លាប់ថតតួឯករឿង”រាជបុត្រកង្កែប” កាលពីឆ្នាំមុន។ប្រភពបានឲ្យដឹងថាលោកហួរ ឡាវី តែងតែលើកទឹកចិត្តកូនស្រីរបស់លោកឲ្យបន្ដអាជីពចម្រៀងតទៅមុខទៀត ព្រោះក្នុងចំណោមកូនរបស់លោកទាំងអស់មានតែនាងម្នាក់ទេ ដែលអាចស្នងលោកបាននៅពេលដែលលោកចូលនិវត្តន៍ពីអាជីពចម្រៀង។

វី ឌីណែត ធ្លាប់បង្ហាញសញ្ញាមានស្នេហាដោយលាក់មុខជាមួយបុរសម្នាក់ដែលគេសង្ស័យថាជាតន្រ្ដីករ តែរាល់ពេលដែលនាងកៀកកើយជាមួយប្រុសនោះគឺតែងតែយកស្ទីគ័របិតមុខជានិច្ច ហើយគេអាចយល់ថានោះគឺមកពីនាងនិងសង្សារមិនទាន់ច្បាស់លាស់ជាមួយគ្នា។តែ២ឆ្នាំចុងក្រោយនេះឌីណែត លែងបង្ហាញរូបភាពស្និតស្នេហ៍ជាមួយបុរសនោះទៀតហើយដែលធ្វើឲ្យគេសង្ស័យថាចំណងស្នេហានេះមិនអាចទៅមុខរួច ពិសេសក្រោយពីឌីណែត បែកម្ដាយជាទីស្រលាញ់របស់នាងលោកស្រីងឿន សុផានី ដែលទទួលមរណភាពកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ មកឌីណែត តែងតែបង្ហាញភាពក្រៀមក្រំស្រពោនឱរ៉ាជាងរីករាយ ព្រោះអារម្មណ៍នាងនៅតែដិតដាមនឹកនាដល់ម្ដាយមិនអាចបំភ្លេចបានឡើយ។តែទាំងមិត្តរួមអាជីពនិងFan របស់នាងឌីណែត វិញពួកគេបានសរសើរនាងឌីណែត ថាជានារីម្នាក់ដែលរឹងមាំ មិនទន់ជ្រាយ ព្រោះទោះជាជួបវិបត្តិផ្លូវចិត្ត និងសុខភាពនាងមិនអំណោយផលយ៉ាងណាតែនាងនៅតែជម្នះឧបស័ក្កបានហើយរកប្រាក់ចំណូលពីអាជីពចម្រៀងបានជាច្រើនម៉ឺនដុល្លារ ពីការច្រៀងសម្ដែងConcerts នារដូវក្ដៅកន្លងមកនេះទើបធ្វើឲ្យនាងមានលទ្ធភាពទិញរថយន្ដដ៍ថ្មីសន្លាងលើកទឹកចិត្តខ្លួនឯងពីការហត់នឿយក្នុងអាជីព។

ក្រៅពីវី ឌីណែត តារាចម្រៀងដែលមានបញ្ហាសុខភាព តែនៅបន្ដអាជីពចម្រៀងបានមានដូចជាពេជ្រ សោភា ឈឺជំងឺឈាមស ស៊ីឈាមក្រហម ,សួស វីសា រលាកបំពង់កខ្លាំង និងមាស សុខសោភា មានបញ្ហាបំពង់ក តែតារាខាងលើនៅតែចេញច្រៀងសម្ដែងគ្រប់ឆាកតន្រ្ដី មិនដែលបដិសេធសំណើរអ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីណាឡើយ ពោលគឺច្រៀងផង រកលុយ ព្យាបាលជំងឺផង៕
