Monday, June 30, 2025
Homeព័ត៌មានអន្តរជាតិកូរ៉េខាងជើង ធ្វើបាតុកម្មបរិហារអាមេរិក និងព្រមាន សង្គ្រាមនុយក្លេអ៊ែរ

កូរ៉េខាងជើង ធ្វើបាតុកម្មបរិហារអាមេរិក និងព្រមាន សង្គ្រាមនុយក្លេអ៊ែរ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋKCNAបានរាយការណ៍កាលពីថ្ងៃចន្ទទី២៦ មិថុនាថាប្រទេសកូរ៉េខាងជើងបានរៀបចំការ ប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំនៅទីក្រុងព្យុងយ៉ាងក្នុងឱកាសប្រារព្ធខួបលើកទី៧៣ នៃការផ្ទុះឡើងសង្គ្រាមឧបទ្វីប កូរ៉េខណៈប្រជាជនរបស់គេបានស្រែកពាក្យស្លោកប្តេជ្ញាថាត្រូវតែធ្វើសង្គ្រាមសងសឹកបំផ្លាញសហរដ្ឋអាមេរិក ។ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា បុគ្គលិក និងនិស្សិតប្រហែល១២ម៉ឺននាក់បានចូលរួមក្នុង ការប្រមូលផ្តុំដែលធ្វើឡើងនៅទូទាំងរាជធានីកាលពីថ្ងៃអាទិត្យ។

រូបថតដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញថាពហុកីឡដ្ឋានមួយពោរពេញទៅដោយមនុស្សជាមួយនឹងដៃកាន់បដាដែលសរសេរថាទឹកដីអាមេរិកទាំងមូលស្ថិតនៅក្នុងរង្វង់មីស៊ីលរបស់យើងនិងចក្រពត្តិនិយមអាមេរិកជាអ្នកបំផ្លាញសន្តិភាព។ KCNA បាននិយាយថា កូរ៉េខាងជើងឥឡូវនេះមានអាវុធខ្លាំងបំផុតដើម្បី ដាក់ ទណ្ឌកម្មពួកចក្រពត្តិនិយមអាមេរិកហើយអ្នកសងសឹកនៅលើទឹកដីនេះ កំពុងឆេះជាមួយនឹង ឆន្ទៈដែល មិនអាចអត់ឱនបានដើម្បីសងសឹកសត្រូវ។

នៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយរបស់ក្រសួងការបរទេស កូរ៉េខាងជើងបាននិយាយថាសហរដ្ឋអា មេរិកកំពុង ខិតខំប្រឹងប្រែងដើម្បីបញ្ឆេះសង្រ្គាមនុយក្លេអ៊ែរ ដោយចោទប្រកាន់ក្រុងវ៉ាស៊ីនតោនពីការបញ្ជូន ទ្រព្យសម្បត្តិយុទ្ធសាស្ត្រទៅកាន់តំបន់សម្ព័ន្ធមិត្ត៕

RELATED ARTICLES