ក្រសួងការពារជាតិអង់គ្លេសបាននិយាយកាលពីថ្ងៃចន្ទថា ទាហានអ៊ុយក្រែនដែលទើបជ្រើសរើសជាង១៧០០០នាក់ នាក់ត្រូវបានបណ្តុះបណ្តាលដោយក្រសួងការពារជាតិចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តផ្សេងទៀតកាលពីឆ្នាំមុន ដើម្បីជួយទីក្រុងគៀវប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

ទាហានថ្មីត្រូវបានជ្រើសរើសមកពីគ្រប់មជ្ឈដ្ឋាននិង សុទ្ធតែបានឆ្លងកាត់កម្មវិធីហ្វឹកហាត់រយៈពេលប្រាំសប្តាហ៍ ដ៏ឃោឃៅដែលក្រសួងបាននិយាយថា បានផ្លាស់ប្តូរពួកគេ ពីជនស៊ីវិលទៅជាទាហាន។
ចក្រភពអង់គ្លេស និងប្រទេសជាដៃគូចំនួនប្រាំបួន ដូចជា កាណាដា អូស្ត្រាលី នូវែលសេឡង់ ន័រវែស ហ្វាំងឡង់ ស៊ុយអែត ដាណឺម៉ាក លីទុយអានី និងហូឡង់ បានបើកគំនិតផ្តួចផ្តើមសម្រាប់អ្នកស្ម័គ្រចិត្តថ្មីសម្រាប់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនកាលពីខែមិថុនាឆ្នាំមុន។
ដំបូងឡើយចក្រភពអង់គ្លេសបានផ្តល់ការបណ្តុះបណ្តាលដល់ទាហានអ៊ុយក្រែនដល់១០០០០ នាក់នៅក្នុងជំនាញសមរភូមិ ដោយផ្អែកលើការបណ្តុះបណ្តាលទាហានជាមូលដ្ឋានរបស់ចក្រភពអង់គ្លេស។
ឥឡូវនេះ កម្មវិធីនេះត្រូវបានពង្រីក និងកំពុងស្ថិតនៅលើផ្លូវមួយដើម្បីបណ្តុះបណ្តាលអ្នកជ្រើសរើសចំនួន៣០០០០នាក់នៅឆ្នាំ ២០២៤ ។ នេះបើយោងតាមក្រសួងការពារជាតិអង់គ្លេស។
ក្រសួងបានបន្ថែមថាកងកម្លាំងប្រដាប់អាវុធចក្រភពអង់គ្លេសរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយអ៊ុយក្រែនដើម្បីកែលម្អ និងវិវឌ្ឍន៍វគ្គសិក្សាដោយផ្អែកលើជំនាញដែលត្រូវការបំផុតនៅលើសមរភូមិ៕