ការបះបោររបស់ក្រុមទាហានស៊ីឈ្នួលWagnerកាលពីចុងសប្តាហ៍មុនត្រូវបានគេកត់សម្គាល់ថាជាបញ្ហា ប្រឈមដ៏ធំបំផុតចំពោះការគ្រប់គ្រងដ៏យូររបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីននិងវិបត្តិសន្តិសុខ ដ៏ធ្ងន់ធ្ងរបំផុតរបស់ប្រទេសចាប់តាំងពីគាត់បានឡើងកាន់អំណាចក្នុងឆ្នាំ១៩៩៩ ។
ការបះបោរដែលត្រូវបានរំសាយចោលកាលពីចុងសប្តាហ៍ដែលដឹកនាំដោយប្រធានក្រុមទាហានស៊ីឈ្នួលWagnerលោក Yevgeny Prigozhin ដែលបានប្រកាសដកថយភ្លាមៗបន្ទាប់ពីការដើរឆ្ពោះទៅទី ក្រុងម៉ូស្គូបានធ្វើឱ្យខូច មុខមាត់របស់លោកពូទីន បង្កើនសីលធម៌ក្នុងចំណោមកងទ័ពអ៊ុយក្រែន និងបង្កើតភាពច្របូកច្របល់។

តើ លោកពូទីនមានជំហរដូចម្តេចបន្ទាប់ពីការបះបោរ?
នៅក្នុងសុន្ទរកថាដ៏ក្ដៅគគុកមួយកាលពីថ្ងៃសៅរ៍ លោក ពូទីន មានការសម្រេចចិត្តដ៏ច្របូកច្របល់ គឺបានចោទ ប្រកាន់លោក Prigozhin ពីបទក្បត់ជាតិ និងបានប្តេជ្ញាដាក់ទណ្ឌកម្មជនល្មើសនៃក្រុមបះបោរដោយចោទប្រកាន់ ពួកគេថាបានរុញច្រានប្រទេសរុស្ស៊ីឱ្យឈានដល់កម្រិតនៃសង្គ្រាមស៊ីវិល។
ទោះយ៉ាងណាក៏ដោយប៉ុន្មានម៉ោងក្រោយមកលោកបានទទួលយកកិច្ចព្រមព្រៀងសម្របសម្រួលដោយទីក្រុង Minskប្រទេសបេឡារុស្សដោយប្រកាសលើកលែងទោសដល់ប្រធាន Wagner និងកូនទាហានរបស់គាត់ ២៥០០០ នាក់ហើយបើកផ្លូវអោយលោក Prigozhin និរទេសខ្លួនទៅប្រទេសបេឡារុស ។
លោក William Alberque នាយកផ្នែកយុទ្ធសាស្ត្រ បច្ចេកវិទ្យា និងការគ្រប់គ្រងអាវុធនៅវិទ្យាស្ថានអន្តរជាតិ សម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) បាននិយាយថា ការឆ្លើយតបបែបនេះគឺបញ្ជាក់ពីជំហរដ៏ខ្សោយរបស់ លោកពូទីន។លោកបាននិយាយថាវគ្គនេះធ្វើឱ្យចុះខ្សោយនូវភាពជឿជាក់របស់ ពូទីនដែលហាក់ដូច ជាមានការ ភ័យស្លន់ស្លោជ្រុលពេក ។
មនុស្សគ្រប់គ្នានៅទីក្រុងម៉ូស្គូកំពុងងឿងឆ្ងល់ថា ប្រសិនបើវាជាការបះបោររយៈពេលប្រាំនាទីហេតុអ្វីបាន ជាប្រធានាធិបតីនិយាយអំពីសង្គ្រាមស៊ីវិល?។
ចំណែកឯលោកNigel Gould-Davies សហការីជាន់ខ្ពស់សម្រាប់ប្រទេសរុស្ស៊ី និងអឺរ៉ាស៊ី(អឺរ៉ុប-អាស៊ី)នៅ IISS និងអតីតជាឯកអគ្គរដ្ឋទូតអង់គ្លេស
ប្រចាំប្រទេសបេឡារុស បាននិយាយថា ឧបទ្ទវហេតុនេះ បានធ្វើឱ្យមានការថប់បារម្ភយ៉ាងខ្លាំងចំពោះឥស្សរជន របស់រុស្ស៊ី។
លោកបានបន្តថាវិបត្តិភ្លាមៗអាចនឹងត្រូវបានបញ្ចៀស ប៉ុន្តែផលវិបាករយៈពេលវែងនឹងផ្ទុះឡើងនិងកំពុងផ្លាស់ ប្តូរទិដ្ឋភាពនយោបាយរបស់រុស្ស៊ី។
លោក Gould-Davies បន្ថែមថា អ្វីដែលសំខាន់បំផុតនោះគឺថា ការបរាជ័យនៃសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន កំពុងតែវិលវល់កាន់តែខ្លាំងឡើងនៅក្នុងប្រទេសរុស្ស៊ីខ្លួនឯង ហើយចាប់ផ្តើមបង្កើតអស្ថិរភាព ភាពមិនច្បាស់ លាស់ និងការបែកបាក់ផ្ទៃក្នុងជាតិ។

តើអ្វីជាជំហានបន្ទាប់របស់ពូទីន?
ឧត្តមសេនីយ Philip Breedlove អតីតមេបញ្ជាការនៃទីបញ្ជាការអឺរ៉ុបរបស់សហរដ្ឋអាមេរិក បាននិយាយថា លោក ពូទីន នឹងព្យាយាមបង្រួបបង្រួមគ្នាឡើងវិញ។
លោកបានមានប្រសាសន៍ថា គាត់នឹងព្យាយាមត្រឡប់ទៅរាជធានីរបស់គាត់វិញ ហើយបង្ហាញថាគាត់ជា អ្នកគ្រប់គ្រងគ្រប់ពេលវេលានិងមិនមានអ្វីត្រូវព្រួយបារម្ភនោះទេ។
លោកពូទីននឹងចាប់ផ្តើមធ្វើការជាមួយមន្ត្រីពុករលួយដែលនៅ ជុំវិញគាត់ហើយព្យាយាមបង្កើតមូលដ្ឋានអំ ណាចរបស់គាត់ឡើងវិញហើយគាត់នឹងព្យាយាមលាបពណ៌នេះថាជាជ័យជំនះដែលគាត់អាចបញ្ចៀសរដ្ឋប្រហារដោយគ្មានការបង្ហូរឈាម និងទទួលបានអ្វីៗគ្រប់យ៉ាងឡើងវិញ។
តើជម្លោះរវាង Prigozhin និងថ្នាក់ដឹកនាំរុស្ស៊ីអាចបញ្ចប់បានទេ?
អ្នកការទូតអាមេរិកលោក Kurt Volker អតីតឯកអគ្គរដ្ឋទូតនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)បាននិយាយថារឿងនេះវាមិនទាន់ចប់នៅឡើយទេសម្រាប់លោកពូទីនដែលអាម៉ាស់មុខលើឆាកអន្តរជាតិ។លោក Kurt Volker ខ្ញុំគិតថាថាលោកពូទី មិនមានជម្រើសទេ។ គាត់មិនមានទំនុកចិត្តថាប្រជាជនរបស់គាត់នឹង នៅតែស្មោះស្ម័គ្រ នឹងគាត់ទេដូច្នេះគាត់ត្រូវតែផ្តល់ផ្លូវ ឲ្យលោកPrigozhin ទៅបេឡារុស។ខ្ញុំមិនឃើញពីរបៀប ដែលលោកពូទីនអាចបន្តកាន់អំណាចបានឡើយ។
លោក William Alberque របស់វិទ្យាស្ថាន IISS បាននិយាយថាការអនុញ្ញាតឱ្យ Prigozhin រត់គេចខ្លួនដោយ គ្មានការកាត់ទោសអាចបង្កើតគំរូដ៏គ្រោះថ្នាក់មួយ។លោកបានបន្ថែមថា ប្រសិនបើ Prigozhin នៅរស់អ្នក ទទួលបន្ទុកសន្តិសុខរុស្ស៊ីទាំងអស់នឹងមានអារម្មណ៍ថាពួកគេមាននិទណ្ឌភាព។
ទន្ទឹមនឹងនោះ ឧត្តមសេនីយ៍ Breedlove បាននិយាយថា Prigozhin គួរតែ វិនិយោគលើឆ្មាំសន្តិសុខល្អមួយ ចំនួនដូចជាអ្នកផ្សេងទៀតដែលបានប្រឆាំងនឹងលោកពូទីនបាន។

អគ្គរដ្ឋអាជ្ញារុស្ស៊ី ៖លោកPrigozhin នៅតែស្ថិតក្រោមការស៊ើបអង្កេត
យោងតាមទីភ្នាក់ងារព័ត៌មានសំខាន់ៗចំនួនបីរបស់រុស្ស៊ី និងកាសែតមួយផ្សេងទៀត ចេញផ្សាយកាលពីថ្ងៃ ចន្ទទី២៦ មិថុនាឆ្នាំ ២០២៣ បានឲ្យដឹងថាប្រធានក្រុមទាហានស៊ីឈ្នួល Wagner នៅតែត្រូវបានស៊ើប អង្កេត ដោយអាជ្ញាធររុស្ស៊ី បើទោះបីជាវិមានក្រឹមឡាំងសន្យាថានឹងទម្លាក់ការចោទ ប្រកាន់ទាំងអស់ប្រឆាំងនឹង រូបគាត់ក៏ដោយ ។
ទីភ្នាក់ងារចារកម្មក្នុងស្រុករបស់រុស្ស៊ី FSB នៅតែបើការស៊ើបអង្កេរប្រឆាំងនឹង Yevgeny Prigozhin ។នេះបើយោង តាមប្រភពមិនបញ្ចេញឈ្មោះដែលនិយាយទៅកាន់សារព័ត៌មាន។
បើយោងតាមសារព័ត៌មានរដ្ឋរុស្ស៊ី TASS បាននិយាយថា សំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងលោក Prigozhin មិន បានបញ្ឈប់ទេ។ ការស៊ើបអង្កេតនៅតែបន្ត ។
ក្រោមកិច្ចព្រមព្រៀងសម្របសម្រួលដោយមេដឹកនាំបេឡារុសលោក Alexander Lukahsenko ដើម្បីដោះស្រាយ វិបត្តិកាលពីល្ងាចថ្ងៃសៅរ៍ វិមានក្រឹមឡាំងបាននិយាយថាសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងPrigozhinនឹងត្រូវបាន ទម្លាក់ហើយអ្នកប្រយុទ្ធរបស់គាត់នឹងមិនប្រឈមមុខនឹងវិធានការផ្លូវច្បាប់ទេ៕