នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរអាមេរិក Ronald Reagan នឹងចូលចតនៅកំពង់ផែ Danang ភាគ កណ្តាលវៀតណាមនៅថ្ងៃអាទិត្យ២៥ មិថុនា។វាជា ដំណើរទស្សនកិច្ចដ៏កម្រមួយសម្រាប់នាវាចម្បាំងអាមេរិក ទៅកាន់ ប្រទេសអាស៊ីអាគ្នេយ៍ខណៈដែលភាពតានតឹងជាមួយទីក្រុងប៉េកាំងនៅតំបន់ជម្លោះសមុទ្រចិន ខាង ត្បូងនៅតែមានកម្រិតខ្ពស់។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបាននិយាយថា នាវាចម្បាំងនេះនឹងមកដល់នៅរសៀលថ្ងៃអាទិត្យ ហើយស្នាក់នៅទីក្រុងDanang រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ។តែអ្នកនាំពាក្យរូបនេះមិនបានឆ្លើយតបនឹងសំ ណើសុំការអត្ថាធិប្បាយរបស់រ៉យទេ។
ដំណើរទស្សនកិច្ចរបស់នាវា USS Ronald Reagan គឺជាលើកទីបីសម្រាប់នាវាផ្ទុកយន្តហោះរបស់អាមេរិកចាប់ តាំងពីបញ្ចប់សង្រ្គាមវៀតណាម។
នាវា USS Theodore Roosevelt បានចូលចតនៅប្រទេសវៀតណាមក្នុងឆ្នាំ២០២០ ដើម្បីប្រារព្ធខួប២៥ឆ្នាំចាប់ តាំងពីសង្គ្រាមវៀតណាមបានបញ្ចប់នៅឆ្នាំ១៩៧៥។
ឆ្នាំនេះទីក្រុងវ៉ាស៊ីនតោនកំពុងស្វែងរកការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងផ្លូវការរបស់ខ្លួនជាមួយវៀតណាម ចំពេលមានជម្លោះជាញឹកញាប់របស់ទីក្រុងហាណូយជាមួយទីក្រុងប៉េកាំងអំពីព្រំដែននៅសមុទ្រចិនខាងត្បូង។ ប្រទេសចិនទាមទារដែនទឹកស្ទើរតែទាំងស្រុង រួមទាំងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម និងប្រទេសដទៃ ទៀតនៅក្នុងតំបន់។
ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា កាលពីថ្ងៃពុធ នាវាផ្ទុកយន្តហោះចិន Shandong និងក្រុមនាវាអម ដំណើរមួយក្រុមបានធ្វើដំណើរទៅភាគខាងត្បូងកាត់តាមច្រកសមុទ្រតៃវ៉ាន់ដ៏រសើប៕